ប្រាក់​សំណង​ជំងឺ​ចិត្ត​ខ្ទង់​២​លាន​ដុល្លារ ធ្វើ​ឲ្យ​កញ្ញា សា​សា ព្រម​ដក​ពាក្យបណ្តឹង​លើ​លោក សុខ ប៊ុន ក្រោយ​លោក​ឧកញ៉ា អ៊ុត ធី មិន​ទាមទារ​សំណង​រដ្ឋប្បវេណី សុំ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​(វីដេអូ)

, , Leave a comment

 

​រាជធានី​ភ្នំពេញ : ទីបំផុត​សវនាការ​ជំនុំជម្រះ​រឿង លោក សុខ ប៊ុន ប្រើ​ហិង្សា​លើក​ញ្ញា ឯក សុជាតា ហៅ សា​សា បាន​បិទ​បញ្ចប់​ហើយ ហើយ​សាលក្រម​នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

 

​នៅក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​នេះ មិនមាន​វត្ត​កញ្ញា សា​សា និង​លោក សុខ ប៊ុន នោះឡើយ គឺ​មានតែ​វត្តមាន​មេធាវី​របស់ខ្លួន​តែប៉ុណ្ណោះ​។ សវនាការ​ជំនុំជម្រះ​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​នេះ ធ្វើឡើង​នៅ​ចំពោះមុខ​ចៅក្រម​ជំនុំជម្រះ​លោកស្រី ស៊ លីន​ណា​។​

 

​នៅក្នុង​បណ្តឹង​ចោទ​ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទ​ម្ង​ន‍់​» ដើមបណ្តឹង​កញ្ញា សា​សា បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ប្រមាណ ២​លាន​ដុល្លារ​អាមេរិក ពី​លោក សុខ ប៊ុន​។ នៅក្នុង​សវនាការ​នា​ព្រឹក​នេះ ក៏បាន​លេច​នូវ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ គឺ​កញ្ញា សា​សា បាន​យល់ព្រម​ដក​ពាក្យបណ្តឹង​លើ​លោក សុខ ប៊ុន តាំងពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​មានការ​សម្របសម្រួលរ​វាង​ឪពុក​សា​សា និង​លោក សុខ ប៊ុន​។ ការសម្របសម្រួល​បញ្ច​ប់​រឿងនេះ ត្រូវបាន​ប្រភព​បង្ហើប​ថា លោក សុខ ប៊ុន បានផ្តល់​សំណង​ជំងឺ​ចិត្ត​ជូនទៅ​កញ្ញា សា​សា ខ្ទង់លាន​ដុល្លារ​។​

 

​លោក​មេធាវី ការពារ​ក្ដី​ឲ្យ​កញ្ញា សា​សា បាន​បន្តទៀតថា ទោះបីជា​យ៉ាងនេះ​ក្ដី នៅក្នុង​សវនាការ​ជំនុំជម្រះ​ព្រឹក​មិញ​នេះ កញ្ញា សា​សា បាន​ប្ដឹង​លោក សុខ ប៊ុន ដើម្បី​ទាមទារ​សងជំងឺចិត្ត​ចំនួន​២​លាន​ដុល្លារ​អាមេរិក​ថែមទៀត​។​

 

​គួរ​រម្លឹក​ដែរ​ថា លោក​ឧកញ៉ា អ៊ុត ធី ក្នុងនាម​ដើមបណ្តឹង​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ឧកញ៉ា សុខ ប៊ុន និង​អង្គរក្ស បាន​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​កូនស្រី​របស់លោក កាលពី​ព្រឹក​ថ្ងៃទី​២២ កក្កដា បាន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ឆ្លើយបំភ្លឺ​ជួន​លោក​ចៅក្រម​ក្រម​ស៊ើបសួរ ដោយ​មិន​ទាមទារ​សំណង​រដ្ឋប្បវេណី សុំ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

 

​ក្រោយពី​បញ្ចប់​ការសាកសួ​លោក​ឧកញ៉ា​ជាដើម​បណ្តឹង ដែល​ប្តឹង​ជំនួស​ឲ្យ​កូនស្រី កញ្ញា​សា​សា ជា​ជនរងគ្រោះ បាន​ថ្លែង​ចំពោះ​អ្នកសារព័ត៌មាន​ក្នុងស្រុក ដែល​បាន​ទទឹង​រង់ចាំ​ចម្លើយ​ពាក់ព័ន្ធ​អំពើ​ហឹ​ង្សា រវាង​ឧកញ៉ា និង​កូន​ឧកញ៉ា សំខាន់បំផុត​ក្រុម​អ្នកសារព័ត៌មាន​ចង់ដឹងថា តើ​ឧកញ៉ា​ខាងដើម​បណ្តឹង ទាម​ទារជំងឺចិត្ត ឬ​ហៅថា សំណង​រដ្ឋប្បវេណី ពី​ឧកញ៉ា​ជាប់​សង្ស័យ​នោះ​ប៉ុន្មាន​? នៅ​ចំពោះមុខ ក្រុម​អ្នកសារព័ត៌មាន លោក​ឧកញ៉ា អ៊ុត ធី អមដោយ​មេធាវី​២​រូប បាន​បញ្ជាក់ថា ពេលនេះ លោក​បានធ្វើ​អ្វីៗ​ដែល​ចៅក្រម​ស៊ើបសួរ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នោះ​ហើយ ។​

 

​លោក​ឧកញ៉ា អ៊ុត ធី បន្តថា សំខាន់​ដូចជា​ភស្តុតាង នៅពេល​កើតហេតុ ស​ក្សី និង​ស្លាកស្នាម​ជនរងគ្រោះ ដែលជា​បន្ទុក​សម្រាប់ ផ្តន្ទាទោស លើ​ជន​ត្រូវ​ចោទ ។ ទាក់ទិន​សំណង​រដ្ឋប្បវេណី លោក​ឧកញ៉ា​ថា លោក​បានសម្រេច​ចិត្ត​ហើយ​ថា មិន​ទាមទារ​ទេ សុំ​ឲ្យ​តុលាការ​ចាត់​តាមផ្លូវ​ច្បាប់​ចុះ ជាក់ស្តែង​នៅពេល​បើកសវនាការ តុលាការ សម្រេច​លើ​សំណង​ប៉ុន្មាន នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ។​

 

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ ដោយសារតែ​ភាព​ជោកជាំ​នៃ​គ្រឿង​ស្រវឹង​លោក សុខ ប៊ុន និង​កញ្ញា សា​សា បាន​ផ្ទុះ​ជម្លោះ​ពាក្យសម្តី រហូត​ឈានដល់​ការប្រើ​ហិង្សា​វាយ​ទាត់​ធាក់​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់ពី​ការព្យាយាម​រត់គេចខ្លួន​អស់​ជាច្រើន​ថ្ងៃ លោក ស៊ុន ប៊ុន ក៏បាន​ចូលខ្លួន​ទទួលទោស​តាម​ការអំពាវនាវ​រប​ស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​។ លោក សុខ ប៊ុន ត្រូវបាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ ដោយ​ចោទ​ពីបទ «​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទ​ម្ង​ន‍់​»​។ តែ​លោក សុខ ប៊ុន ត្រូវបាន​ធានា​ឲ្យ​ក្រៅ​ឃុំ​ក្រោម​ហេតុផល​មាន​ជំងឺ​ជាប់​ខ្លួន​៕

26-1-2016

 

Leave a Reply

(*) Required, Your email will not be published