សំឡេង​ភ្លេង​ការ ប្រហារ​ចិត្ត​បង ពេល​នួន​ល្អ​ងចុះចោល​រោងការ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : សំឡេង​ភ្លេង​ការដែល​គ្រោង​នឹង​ប្រគុំ​ប្រាប់​ញាតិ​ប្អូន​បង​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​នោះ​ត្រូវបាន​ប្រែជា​ស្ងាត់ជ្រងុំ​ទៅវិញ​ជំនួស​មកវិញ​នូវ​ភាព ជ្រួលច្របល់​អស់​ញាតិ​ទាំងពួង​ព្រោះតែ​កូនក្រមុំ​ដែល​នឹង​ចូល​រោងការ​នោះ បាន​គេចខ្លួនបាត់​ផ្ទះ​នៅ​ថ្ងៃ​ចូល​រោងការ​។ ការភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ស្ត្រី​ជា​ម្តាយកូន​ក្រមុំ​ឈ្មោះ ផាន់ សិរី អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹងថា កូនស្រី​របស់គាត់ ជា​កូនក្រមុំ​ដែល​ត្រូវ​ចូល​រោងការ​មាន ឈ្មោះ សុខ សិរី​វឌ្ឍន៍ អាយុ​២១​ឆ្នាំ ជាក​ម្មការ​នី​បម្រើ​ការងារ​នៅ​រោងចក្រ អឹម​វ៉េ ខេត្តកំពង់ឆ្នាំង​។ ចំណែក​កូន​ក​ម្លោះ​ដែល​ត្រូវ​ចូល​រោងការ​មានឈ្មោះ ស៊ិន ស៊ីវ​ង៉ុ​ក អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដោយ​ពួកគេ​បាន​ស៊ី​ស្លា​ភ្ជាប់ពាក្យ​តាម​ប្រពៃណី​ជិត​១​ឆ្នាំ​ហើយ​។​

 

​អ្វីដែល​ធ្វើ​ឲ្យ​គាត់​ជា​ម្តាយ​ខ្មាញ់​គេ និង​ហួសចិត្ត​ស្មាន​មិន​ដល់​នោះ​គឺ​នៅពេល​ជិត​ភ្លឺ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ដែលជា​ថ្ងៃ​ចូល​រោងការ បែរជា​កូនស្រី​គាត់​ជា​កូនក្រមុំ​ត្រៀម​ចូល​រោង​ការរត់​បាត់​ពី​ផ្ទះ ធ្វើ​ឲ្យ​ញាតិមិត្ត​ជិត​ឆ្ងាយ ភ្ញាក់ផ្អើល​នាំគ្នា​ចាត់​មនុស្ស​ដើររក​កូនក្រមុំ​គ្រប់ទិសទី តែ​រក​មិនឃើញ ទូរស័ព្ទ​ក៏​មិន​ចូល ហើយក៏​បានដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សម្រាប់​ជាការ​ដឹងឮ ហើយ​កូនក្រមុំ​ដែល​បាត់​ទៅនេះ ជាប់​ជាមួយ​ខ្លួន​មាន​គ្រឿងអលង្ការ ខ្សែដៃ ខ្សែក ចិញ្ចៀន មាស និង​ប្លា​ទីន ប្រមាណ​ជាង​១​តម្លឹង​។​

 

​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ទៀតថា គាត់​មិនដឹងថា កូនក្រមុំ​គាត់​ទៅជា​មួយ​អ្នកណា​នោះទេ ប៉ុន្តែ​គាត់​បាន​បង្ហើប​ថា ការបាត់​កូនស្រី​របស់គាត់​គឺ​ស្រប​ពេលដែល​បុរស​ម្នាក់ ដែលជា​អ្នកធ្វើការ​នៅ​រោងចក្រ​អឹម​វ៉េ ជាមួយគ្នា​ក៏បាន​បាត់​ខ្លួន​ផងដែរ និង​ទូរស័ព្ទ​ក៏​មិន​ចូល​ដែរ​។ គាត់​មិន​នឹង​ស្មានថា កូនស្រី​របស់គាត់​ធ្វើបែបនេះ​ទេ ព្រោះ​ការភ្ជាប់​ពាក្យ ពិធីមង្គលការ​ពេលនេះ​គឺ​បាន​កើតឡើង ដោយសារ​តែមាន​ការយ​ល់​ព្រម​រវាង​កូនស្រី​របស់គាត់ និង​កូនកំលោះ​នោះ​ផងដែរ​។​

 

​ក្រោយពី​ស៊ី​ស្លា​ភ្ជាប់ពាក្យ​ជិត​១​ឆ្នាំនេះ កូនកំលោះ​ពេល​ទៅធ្វើ​ការ​គឺ​ជិះ​ម៉ូតូឌុប​គូ​ដណ្ដឹង​ទៅជា​ជាមួយគ្នា មិនដែល​មានរឿង​អ្វី​ឡើយ និង​នៅមុន​ពេល​រៀប​មង្គលការ​គឺ​កូនស្រី​គាត់​មិនបាន​និយាយ​អ្វី​នោះទេ ហើយ​ថែមទាំង​កុម្ម៉ង់​របស់​ល្អៗ​សម្រាប់​ពិធី​រៀបការ​នេះ​ទៀតផង​។ គាត់​បានគ្រោង​ហៅភ្ញៀវ ប្រមាណ​ជាង​៤០០​នាក់ សម្រាប់​ចូលរួម​ជា​កិត្តិយស​អាពាហ៍ពិពាហ៍​នេះ និង​អ្វីៗ​បានរៀបចំ​ទុកជា​ស្រេច​អស់​រួចហើយ ទាំង​ភ្លេង​ប្រពៃណី តន្ត្រីសម័យ ចុងភៅ ភេសជ្ជៈ ដែល​គ្រោង​ចំណាយ​អស់​ជាង​៤០០០​ដុល្លារ​។​

 

​ប្រភពព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមករា​នេះ នាង​ជា​កូនក្រមុំ​បាត់​ខ្លួន​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ហើយ​។ ជុំវិញ​រឿង​ខាងលើនេះ​ប្រែប្រួល​យ៉ាងណា​នោះ យើង​នឹង​បំភ្លឺ​នៅពេល​ទទួលបាន​ព័ត៌មាន​ថ្មី​បន្តទៀត​។ ចំពោះ​កូនកំលោះ យើង​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​៕

26-1-2016

 

Leave a Reply

(*) Required, Your email will not be published