ករណី​ប្លន់​នៅ​កណ្ដាល ដែល​បាន​បាញ់​ម្ចាស់ផ្ទះ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៣​នាក់​

, , Leave a comment

​ខេត្តកណ្ដាល : យ៉ាងហោចណាស់​កូនប្រសា​ប្រុស​របស់​ម្ចាស់ផ្ទះ​ម្នាក់​បាន​បាត់​បង់ជីវិត និង​បីនាក់​ទៀត​រងរបួស រួមមាន​ម្តាយក្មេក បងប្រុស និង​កូន​អ្នកជិតខាង​ម្នាក់ ក្នុងករណី​ចោរ​មួយក្រុម​ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​៤​នាក់​គឺ ទី​១ ឈ្មោះ សុខ ច​ន្ធូ ភេទ​ស្រី អាយុ​៥២​ឆ្នាំ ម្ចាស់ផ្ទះ ត្រូវចំ​កំ​ភ្លៅ​ខាងឆ្វេង ១​គ្រាប់​។ ទី​២ ឈ្មោះ ធួ​ក ថៅ​វ​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវ​ចំពោះ​១​គ្រាប់ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ទី​៣ ឈ្មោះ ឡាយ ធារ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវចំ​ជើង​ខាងឆ្វេង របួសធ្ងន់ អ្នក​ទាំងបី​រស់នៅ​ផ្ទះកើតហេតុ​ជាមួយគ្នា​។ ទី​៤/​ឈ្មោះ រស់ ស្រីមុំ ភេទ​ស្រី អាយុ​១២​ឆ្នាំ រស់នៅ​ខាងជើង​ឆៀង​ខាងកើត​(​ភូមិ​.​ឃុំ​ខាងលើ​)​ចម្ងាយ​ប្រហែល​៩០​ម៉ែត្រ​ពី ផ្ទះ​ជនរងគ្រោះ នៅពេល​ក្រុម​ជនល្មើស​ដេញតាម​បាញ់​ម្ចាស់ផ្ទះ​ឈ្មោះ សែម ចំរើន ពេល​រត់​ប្ដឹង​សមត្ថកិច្ច​។​

 

​ប្រភព​ដដែល​បាន​បន្ថែមទៀតថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រមាណ​ជា​បីនាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​គឺ​កាំភ្លើង​AK​ផង កាំភ្លើងខ្លី​ផង ធ្វើ​សកម្មភាព​ចូល​តាម​ទ្វារក្រោយ​។ បន្ទាប់ពី​កើតមាន​អំពើ​ប្លន់​បាញ់សម្លាប់​ម្ចាស់ផ្ទះ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​មាន​នគរបាល ប៉េ​អិ​ម ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ តែ​យឹត​ពេល​បន្តិច ប៉ុន្តែ​យ៉ាងណា​ក៏​គេ​ឃើញ​លោកស្នងការ​នគរបាល​ខេត្តកណ្តាល​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន និង​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកណ្តាល​គឺ​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា បាន​ដឹកនាំ​កម្លាំង​ជំនាញ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​កំណត់​មុខសញ្ញា​ឈានទៅ​ធ្វើ​ការចាប់​ឃាត់ខ្លួន​យកមក​ផ្ដន្ទាទោស​។​

 

​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ចោរ​បាញ់​ស្លាប់​នោះ​ថា មុនពេល​កើតហេតុ​ម៉ោង​ប្រមាណ​១៩​ជាង​គ្រួសារ​នាង​កំពុង​ជុំគ្នា​ហូបបាយ និង​មើល​ទូរទស្សន៍ ស្រាប់តែ​ឮ​សំឡេង​ទា​ផ្អើល​ស្រែក​ពេញ​ទ្រុង​នៅ​ខាងក្រោយ​ផ្ទះ ពេលនោះ​ប្ដី​នាង​ឈ្មោះ ធួ​ក ថៅ​វ​រ៉ា បាន​ងើប​ទៅ​មើល​ដោយ​ដើរទៅ​កន្លែង​ទ្រុង​ទា ស្រាប់តែ​ឃើញ​រត់​ចូលក្នុង​ផ្ទះ​វិញ​ទ្វា​ក្រោយ​បិទ ស្រាប់តែ​ស្នូរ​កាំភ្លើង​ផ្ទុះឡើង​១​គ្រាប់​ធ្លាយ​កញ្ចក់ទ្វារ​ត្រូវ​ប្ដី​នាង​ត្រង់​ពោះ​ដួល​។ ពេលនោះ​ពួកវា​មាន​គ្នា​៣​នាក់​កាន់​កាំភ្លើង​វែង​ខ្លី​គ្រប់​ដៃ សម្លៀកបំពាក់​ធម្មតា​បាន​ភ្ជង់​គំរាម​ក្រុមគ្រួសារ​នាង​ឲ្យ​ឱនក្បាល​ទៅ​ក្រោម និង​កុំ​ឲ្យ​ស្រែក ហើយ​សួររក​កន្លែង​ទុក​លុយ​។ នាង​បន្ត​ឲ្យ​ដឹង​ទៀតថា ខណៈ​ក្រុមចោរ​កំពុងធ្វើការ​រើកកាយ​យក​ទ្រព្យសម្បត្តិ​ម្តាយក្មេក និង​បងថ្លៃ​ប្រុស​របស់​នាង​បាន​ស្ទុះ​ងើប ត្រូវ​ពួកចោរ​បាញ់រះ​ត្រូវរបួស​៣​នាក់​។​

 

​បើតាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ​ឈ្មោះ សែម ចំរើន បាន​និយាយថា ពេលនោះ​រូបគាត់​មិនទាន់​ហូបបាយ​បាន​នៅ​អង្គុយលេង​នៅផ្ទះ​គេ​ខាងកើត ស្រាប់តែ​ឮ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​ផ្ទុះឡើង​ក្នុងផ្ទះ​របស់គាត់ ភ្លាមនោះ​គាត់​រត់​មក​ផ្ទះ ស្រាប់តែ​ពួកវា​(​ចោរប្លន់​)​ដេញ​បាញ់​រូបគាត់​ដល់​លើផ្លូវ តែ​មិនត្រូវ​គាត់​ទៅ​ត្រូវ​អ្នកជិតខាង​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​នោះបាន​ប្រាប់​ឲ្យ​ដឹងថា នៅ​កន្លែងកើតហេតុ​រកឃើញ​សំបក​ការ​ទុះ​ចំនួន​៣​គ្រាប់​ជា​ប្រភេទ កាំភ្លើង​AK៤៧ និង​ក្បាល​គ្រាប់កាំភ្លើង​ខ្លី​ចំនួន​១​។ ករណីនេះ​លោក​សន្និដ្ឋាន​ជាបឋម​សិន​គឺ​ប្លន់​ប្រដាប់អាវុធ​យក ទ្រព្យសម្បត្តិ​។​

 

​បើតាម​ក្រុមគ្រួសា​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​បាត់បង់​មាន​
១-​មាស​ខ្សែក ១០​ខ្សែ = ៥​តំឡឹង​
២-​មាស​ខ្សែដៃ ០៧​ខ្សែ = ១០​តំឡឹង​
៣-​ប្រាក់​ដុល្លារ = ២០០០​ដុល្លារ​អាមេរិក​
៤-​ប្រាក់រៀល = ៣​លាន​រៀល​និង​
​សម្ភារៈ​ខូចខាត :
១.-​បែក​កញ្ចក់​ទ្វារផ្ទះ​ក្រោយ ១​ផ្ទាំង​
២-​ទូរ​ខោអាវ​១​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា ឥឡូវនេះ​កម្លាំង​នគរបាល និង​អាវុធហត្ថ​កំពុងបើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ក្តៅ គគុក ដើម្បី​កំណត់​មុខសញ្ញា​ឈានដល់​ការចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ ច្បាប់​៕

26-1-2016 (3) 26-1-2016 26-1-2016 (4) 26-1-2016 (1) 26-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published