ថៅកែទឹកកក ខេត្តស្ទឹងត្រែង បើករថយន្តទាំងស្រវឹងជោគ បុកមេភូមិនិងងប្រពន្ធស្លាប់និង របួសធ្ងន់

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៩កន្លះយប់ថ្ងៃទី២៤ខែមករាឆ្នាំ២០១៦ ថៅកែ សិប្បកម្មផលិតទឹកកកនៅក្រុងស្ទឹងត្រែង ស្រវឹងជោគ បើករថយន្តចេញ ពីហាង ខារ៉ាអូខេយីហោ

«កាឡាក់ស៊ី»បានរេចង្កូតបុកម៉ូតូលោកមេភូមិបណ្តាលអោយស្លាប់និងរបួសប្រពន្ឋ ធ្ងន់ ត្រង់ចំណុចជិតខារ៉ាអូខេ «ឦសានមនោរម្យ» ស្ថិតក្នុងភូមិលើ សង្កាត់ស្រះ ឫស្សីក្រុងស្ទឹងត្រែង រួចបើករថយន្តគេចមិនទទួលខុសត្រូវ។ បុរសជាប្តីបានស្លាប់ ភ្លាមៗ និងប្រពន្ធរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរ ពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយសារបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាថៅកែ លក់ទឹកកក ប្រចាំខេត្តស្ទឹងត្រែង បើករថយន្តស៊េរីទំនើបម៉ាក TUNDRA ចេញពី ច្រៀងសប្បាយនៅហាងខារ៉ាអូខេយីហោ«កាឡាក់ស៊ី»ក្នុងស្ថានភាពស្រវឹងបានរ៉េ ចង្កូតទៅបុកម៉ូតូ របស់ជនរងគ្រោះទាំង២នាក់ ដែលកំពុងឌុបគ្នា។

មន្ត្រីនគរបាលចរាចណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ាកធុនត្រា (TUNDRA) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-6119 បើកបរដោយឈ្មោះ ឡោ លីផេង ភេទប្រុស អាយុ៤១ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកកក នៅភូមិ ស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។បានបើកចេញពីច្រៀងសប្បាយ នៅហាងខារ៉ាអូខេយីហោ «កាឡាក់ស៊ី» ក្នុងស្ថានភាពស្រវឹងជោគ បើកបរក្នុង ល្បឿនលឿន បានរេចង្កូតទៅបុកម៉ូតូ របស់ជនរងគ្រោះទាំង២នាក់ ដែលកំពុង ឌុបគ្នាបណ្តាលអោយឈ្មោះ ព្រហ្ម សំរិត ភេទប្រុស អាយុ៥០ឆ្នាំ បានស្លាប់ នៅ មន្ទីរពេទ្យ មានមុខរបរជាមេភូមិ និងប្រពន្ធឈ្មោះ ពុធ កៃសន ភេទស្រី អាយុ ៤៨ឆ្នាំ បានរងរបួសធ្ងន់ មានទីលំនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ក្រោយបើករថយន្តបង្ករគ្រោះថ្នាក់ដល់អ្នកដទៃរហូតមានអ្នកស្លាប់ និងរបួស ជន ល្មើសជាម្ចាស់រថយន្ត បង្ករបានបើកយកទៅរក្សាទុក នៅក្នុងរោងសិប្បកម្មផលិត ទឹកកក បាត់តែម្ដង។

មន្ត្រីនគរបាលចរាចណ៍បានឲ្យដឹងបន្តថា ក្រោយកើតហេតុ នគរបាលចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្តចុះទៅដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវសាក សួរ សាក្សីឃើញហេតុការណ៍ ទើបរករថយន្តបង្កបានបើករត់គេចយក ទៅលាក់ ទុកនៅ កន្លែងសិប្បកម្មផលិតទឹកកក តែត្រូវបានសមត្ថកិច្ចតាមរកឃើញនាំយក រថយន្តបង្ក និងម៉ូតូមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕

12633528_1550022891978743_4552972785495224911_o

12604752_1550022851978747_4890347950137444372_o 12622313_1550022841978748_4676876991850420229_o

 

 

Leave a Reply

(*) Required, Your email will not be published