ផឹក​ជាតិ​សុរា ត្រូវ​ឡើង​តុលាការ ប្រឈមមុខ​នឹង​ជាប់គុក​

, , Leave a comment

25-1-2016 (2) 25-1-2016

រាជធានី​ភ្នំពេញ : កាលពី​យប់មិញ​កម្លាំង​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង​នៅ​គ្រប់​ខណ្ឌ​ទូទាំង​រាជធានី ដោយ​ក្នុងនោះ​ឃាត់​បាន​មនុស្ស​ចំនួន​៨​នាក់ រថយន្ត​៤​គ្រឿង និង​ម៉ូតូ​៤​គ្រឿង ព្រមទាំង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃស្អែក​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 

​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​រូប​នោះបាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ជាតិ​ស្រវឹង​ក្នុងពេល​បើកបរ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ និង​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​កក់​ផាកពិន័យ​១០០០​ដុល្លារ​សម្រាប់​រថយន្ត និង​២០០​ដុល្លារ​សម្រាប់​ម៉ូតូ ថែមទាំង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ស្អែក​ផងដែរ​។ អ្នក​ទាំង​៨​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ គឺ​លើស​ជាតិ​ស្រវឹង​រហូតដល់​០.៦០​។​

 

​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ រុន រ័ត្ន​វាសនា បាន​អះអាង​ទៀតថា នៅ​យប់​ថ្ងៃទី​២៤ ខែមករា​នេះ​កម្លាំង​របស់លោក និង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ នឹងដាក់​ជិត​១០​គោលដៅ​ទៀត ដើម្បី​ត្រៀម​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង​នៅ​គ្រប់​ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ​។​

 

​សូម​ជំរាប​ថា កាលពី​ម្សិលមិញ (​យប់​ថ្ងៃទី​២៣ ខែមករា​) ចាប់​ម៉ោង​១១៖០០​នាទី​តទៅ កំលាំង​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ និង​ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ដែលមាន​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង នៅ​គ្រប់​បណ្តាល​ខណ្ឌ ទូទាំង​រាជា​ធានី​ភ្នំពេញ​, ដោយ​កាលពី​យប់មិញ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៨​នាក់ (​ឡាន​៤​គ្រឿង និង​ម៉ូតូ​៤)​។​

 

​សូម​រំលឹកថា ក្នុងការ​ត្រួតពិនិត្យ​ប្រសិនបើ​បងប្អូន​ណា​ដែល កំលាំង​សម្ថ​កិច្ច​ត្រួតពិនិត្យ​រកឃើញថា មានកំ​រិត​ផ្ទុក​ជាតិ​អាកុល​ចាប់ពី ០,៤០​មី​លី​ក្រាម ក្នុង​១​លីត្រ​ខ្យល់​ឡើងទៅ នឹងត្រូវ​ផ្តន្ទារ​ទោស​ដាក់ពន្ធនាគារ​ចាប់ពី​១​ខែ​ដល់​៦​ខែ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ថែមទៀត​៕

25-1-2016 (1)

 

 

Leave a Reply

(*) Required, Your email will not be published