តូចចិត្ត​នឹង​ប្តី​នាង​ស្រី​លេបថ្នាំ​សម្លាប់ខ្លួន

, , Leave a comment

រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច ខណៈដែល​បងប្អូន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ទាន់ពេលវេលា ដោយសារ​ខឹង​ប្តី​យក​កូនប្រុស​ស្រី​តូច​ពីរ​នាក់​ចេញពី​នាង​ទៅ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦​នៅក្នុង​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រ​ភ​ពី​ព​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ថា ស្ត្រី​ដែល​គិត​ខ្លី​ដែល​បាន​លេបថ្នាំ​សម្លាប់ខ្លួន​នោះ​ឈ្មោះ ស្រី​ពៅ អាយុ​ជាង​២០ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ មូលហេតុ​ដែល​នាង​ធ្វើបែបនេះ​គឺ​ដោយសារ​ខឹង​ប្តី ដោយ​គ្រាន់តែ ឈ្លោះ​គ្នា​បន្តិចបន្តួច​ប្តី​របស់​នាង​បាន​នាំ​កូនតូចៗ​ទាំងពីរ​ដែល​នាង ស្រឡាញ់​លើស​ជីវិត​របស់​នាង​ទៀត​ចេញពី​រូបនាង​ទៅ ទើប​ធ្វើ​ឲ្យ​នាង​គិត​ខ្លី​លែង​ចង់​រស់​យ៉ាង​ដូចនេះ​៕

2

 

Leave a Reply

(*) Required, Your email will not be published