នារី​វ័យក្មេង​ម្នាក់ បាន​ប្រើប្រាស់​ព្រហ្មចារិយ​ខ្លួន ជាដើម​ទុន ក្នុង​របរ​ជួល​សង្សា (​ស៊ីឈ្នួល​ធ្វើ​សង្សារ​លេងៗ​)

, , Leave a comment

សារព៍ត័មានកំណើតថ្មីសូមលើកបង្ហាញជូន ​ថ្មីៗ​នេះ​មានរឿង​មួយ​កើតឡើង​នៅ​ហា​ណា​ម ប្រទេស​ចិន ទាក់ទង​ទៅនឹង​ក្មេងស្រី​ម្នាក់​អាយុ​១៩​ឆ្នាំ​ត្រូវបាន​អន្ទាក់

​ទឹកប្រាក់​ត្របាក់​យក​ភាព​បរិសុទ្ធ ​ក៏ដូចជា​ជីវិត​យុវវ័យ​របស់​នាង ​រឿង​ស្ទើរ​សើច​ស្ទើរ​យំ មួយ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ងឿងឆ្ងល់​ថា នរណា​ជា​ជនរងគ្រោះ ហើយ​នរណា​ជា​ឧក្រិដ្ឋជន​ពិតប្រាកដ​។ ប៉ូលីស​បាន​ឲ្យ​ដឹងថា​កាលពីដើមឆ្នាំ​២០១៤ ពួកគេ​ទទួលបាន​ពាក្យបណ្ដឹង​មួយ​របស់​ក្មេងស្រី​អាយុ​១៩​ឆ្នាំ ម្នាក់​ឈ្មោះ ថា “​លី​”​។ ក្នុង​ពាក្យបណ្ដឹង នោះបាន​សរសេរថា​នាង​ត្រូវបាន​សង្សារ​ក្លែងក្លាយ (​អ្នក​ដែល​ជួល​លី​ធ្វើ​សង្សារ​) ចាប់រំលោភ​។ ក្រោយពី​សាកសួរ​បុរស​នោះ បុរស​នោះ​ក៏​ឆ្លើយថា ខ្លួន​ត្រូវបាន​គេ​គំរាម​ទារប្រាក់​។​

 

​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៣​នៅ​បន្ទប់​កម្សាន្ត​QQ លី បាន​រាប់អាន​ជាមួយ​បុរស​ដែល​ជួល​នាង​ធ្វើជា​សង្សារ​នោះ​ហើយ​ទាំង​២​នាក់​បាន​និយាយ​គ្នា​យ៉ាង ស៊ីសង្វាក់​។ ដោយ​ដឹងថា​លី​កំពុង​មានបំណង​ចង់​ឲ្យ​គេ​ជួល​ខ្លួនប្រាណ​ដូច្នេះ​បុរស​ម្នាក់ នោះ​ក៏បាន​ណាត់​ជាមួយ​នាង​។ ខែសីហា ឆ្នាំ​២០១៣ ពួកគេ​ទាំង​២​បាន​ណាត់​ជួបគ្នា ហើយ​ក្រោយពី​ការចរចារ​គ្នា លី បាន​យល់ព្រម​ឲ្យ​បុរស​នោះ​ជួល​ខ្លួន​ធ្វើជា​សង្សា ជាមួយ​តម្លៃ​២០០​ដុល្លារ សម្រាប់​ការដើរ​លេង និង​ណាត់​ជួបគ្នា​ក្នុងកំលុងពេល​១​សប្ដ​ហ៍​។ លី បាន​រៀបរាប់​ទៀតថា មាន​ថ្ងៃមួយ​ពួកគេ​ទាំង​២ ដើរលេង​និង​ផឹកស្រា​ដល់​ស្រវឹង​ក៏​ចូល​សម្រាក នៅផ្ទះ​សំណាក់​។ ព្រឹក​ឡើង​ពេល​នាង​ក្រោក​ឡើង​ស្រាប់តែ​បាត់​បុរស​ម្នាក់​នោះ​ហើយ​នាង​បានដឹងថា ខ្លួនប្រាណ​នាង​ត្រូវបាន​គេ​រំលោភបំពាន នាង​ខឹង​យ៉ាងខ្លាំង ក៏បាន​ទាក់ទង​ទៅកាន់​មិត្ត​ភ័​ក្ដ​ដើម្បី​ឲ្យ​រក​បុរស​ម្នាក់​នោះ និង​ទាមទារ​ឲ្យ​សងជំងឺចិត្ត​៥០០០០​យ័ន​។​

 

​ដោយ​ដឹងថា តាមច្បាប់​របស់​ប្រទេស​ចិន ការចាប់រំលោភ​នឹងត្រូវ​ផ្ដន្ទារ​ទោស​ឲ្យ​ជាប់គុក​៣​ឆ្នាំ ដូច្នេះ​បុរស​នោះ​ក៏​សន្យា​ជាមួយ លី ថា​នឹង​សង​ក្នុង​រយៈពេល​១​ខែ​។ ប៉ុន្តែ​ក្រោយ​រយៈពេល​១​ខែ បុរស​នោះ​នៅតែ​មិនទាន់មាន​លុយ​គ្រប់​ដើម្បី​សង ដូច្នេះ​ក៏ត្រូវ​បាន​តុលាការ​ផ្តន្ទារ​ទោស​ឲ្យ​ជាប់គុក​ពីបទ​ចាប់រំលោភ​។​

 

​ក្រោយពី​មាន​ភ័ស្ដុតាង​ពី​ការទារ​ប្រាក់​របស់ លី នាង​ត្រូវ​បា​ជាប់ទោស​ពីបទ​គំរាម​ទារប្រាក់​។ ក្រោយពី​ធ្វើការ​អង្កេត​តុលាការ ហា​ណា​ម បានសម្រេច​លើកលែងទោស​ឲ្យ លី ។ ដោយសារតែ​នាង​គ្រប់​អាយុ​ពេញវ័យ ហើយ​រឿងនេះ​កើតឡើង​ដោយសារតែ​អ្នក​ទាំង​២​ស្រវឹងស្រា ដូច្នេះ​មិនអាច​ដាក់ទោស​បុរស​នោះបាន​ឡើយ​៕

08-11-2014

 

Leave a Reply

(*) Required, Your email will not be published