នាំខ្លួន​លោកយាយ​វ័យក្មេង​ម្នាក់ ដែល​អង្គុយ​លើ​ភ្នែន​លោកយាយ​ទេព​ទៅ​សាកសួរ​

, , Leave a comment

12417912_959575594130204_9058600897824371677_n

ខេត្តសៀមរាប : នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ មន្ទីរ​ធម្មការ​ខេត្ត រួមជាមួយ​កងរាជអាវុធហត្ថ ក្រោម​បញ្ជា​របស់លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះមក​នាំខ្លួន​លោក​ស្ត្រី​ម្នាក់ ដែល​អង្គុយ​លើ​ភ្នែន​លោកយាយ​ទេព កាលពីពេល​កន្លងទៅ​ដើម្បី​យកទៅ​សាកសួរ និង​ធ្វើ​កិច្ចសន្យារ​បញ្ឈប់​ទង្វើ​បែបនេះ​ទៀត​។ ករណីនេះ​កើតឡើង​នៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា គ្រូ​ស្រី​បញ្ជាន់​រូបនេះ​ឈ្មោះ​ឡាញ់ ស្រស់ អាយុ​៣៥​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​ឃាត់ខ្លួន គ្រូ​ស្នង​រូប នោះ​ត្រូវ​យកទៅ​ឲ្យ​សុំទោស​ជា​សាធារណ​នៅ​ចំពោះមុខ​រូបសំណាក លោកយាយ​ទេព ចំពោះ​ទង្វើ​ជាន់ឈ្លី​លើ​ទីសក្ការៈ​របស់​មនុ​ស្សទូ​ទៅហើយ​ត​ម្រូ​ប​ឲ្យ​ធ្វើ កិច្ចសន្យា​បញ្ឈប់​នូវ​សកម្មភាព​របស់ខ្លួន​។ គ្រូ​ស្នង​រូប រូបនេះ មិនត្រូវ​បានដាក់​ទោស​ទណ្ឌ ឬ​បញ្ជូនទៅ​តុលាការ​នោះទេ ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​តែប៉ុណ្ណោះ​។​

 

​គួររំលឹកថា ពួក​បារមី​និយម បានមក​ជាន់ឈ្លី ទីកន្លែង​សក្ការៈ នៅ​តំបន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោ​យមក​អង្គុយ​លើ លោក​សំណាក​លោកយាយ​ទេព ដែល​មហាជន​ខ្មែរ​មាន​ជំនឿ​រាប់ពាន់​ឆ្នាំ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត សៀម​រាន​មិន​សប្បាយចិត្ត​ទាល់តែសោះ​។​

 

​លោក​មុនី សុខា​(Muny Sokha)​បាន​និយាយ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​របស់លោក​ដែល​បាន​បង្ហោះ​កាលពី ព្រឹក​ថ្ងៃទី​២០​មករា​នេះ​ថា "​ពួក​បារមី​និយម បានមក​ជាន់ឈ្លី ទីកន្លែង​សក្ការៈ នៅ​តំបន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោយ​ការ​មក​អង្គុយ​លើ លោក​សំណាក​លោកយាយ​ទេព ដែល​មហាជន​ខ្មែរ​មាន​ជំនឿ​រាប់ពាន់​ឆ្នាំ "​។ លោក​មុនី សុខា បន្តថា "​ករណីនេះ សូម​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប មេត្តា​ពិនិត្យ លទ្ធភាព និង ឲ្យ​ជន​បំពាន​ដ៏​ស្មោកគ្រោគ​នេះ មក​ធ្វើការ​សុំទោស ប្រជាជន​ខ្មែរ ទូទាំងប្រទេស ហើយ​ផ្តន្ទាទោស​ជននេះ ឲ្យ​ធ្ងន់ធ្ងរ​បំផុត​" ។​

 

នៅក្នុង​រូបភាព​ដែល​លោក​បាន​បង្ហោះ​គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​តែងខ្លួន​ជា "​តួល្ខោន​"​ទៅ​អង្គុយ​នៅមុខ​រូបសំណាក​លោកយាយ​ទេះ ក្បែរ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម សម្តែង​ឫទ្ធី​អ្វី​ម្យ៉ាង ហើយ​មាន​ពលរដ្ឋ​ខ្លះទៅ​បួងសួង​គាត់​ថែមទៀត​៕

#ស្ដាប់មីកាស្រីអ្នកស្នងរូបលោកយាយទេពតិចមើលវាចង់ដោះសារម៉េចខ្លះ!!ដោយសាតែវាធើឲមហាជនខឹងសម្បាម៉ាខេត្តសៀមរាបទៅហើយវាយាយដូចធូល្ហុយ!!អានេះវើយ!!ខឹខឹ!ដាច់បាយដាច់ទឹកស្ទើពេញម៉ាង៉ៃដោយសាតែវា!

Posted by Veasna Lay on Saturday, 23 January 2016

#សកម្មភាពកងរាជអាវុធហត្ថខេត្តសៀមរាបចុះទៅនាំខ្លួនជនស្នងរូបលោកយាយទេព ដែលបាន អង្គុយលើរូប យាយទេពនៅជិតព្រះរាជនដំណាក់ក្បែព្រះអង្គចេក-ចម កន្លងមកដែលបានធ្វើអ្នកសៀមរាបខឹងសម្បាគ្រប់គ្នានោះ!!!!

Posted by Veasna Lay on Saturday, 23 January 2016

#សកម្មភាពPMនាំខ្លួនអ្នកស្នងយាយទេពចេញពីសំណាក់(ផ្ទះ)ដើម្បីមកសាកសួ!«បើស្នងពូកែចឹងម៉េចមិនដឹងមុនទៅថាPMទៅ……!យីស!វើយបែកវាយូជាងម្ភៃឆ្នាំចេះចូលអីណាវើយ!អានេះ!!បើ់ដូចមុនអីឌឹបហ្មង!ហាស!ខឹខឹយាយលេងទេវានៅចាំខ្ញុំច្បាស់ទៀតហា!អារំបល់វាយក៍«ពេលយកវាដល់បន្ទាយ!វាហៅ អាស្នា!អាប្រណាំងម៉ូតូអាជើងម៉ូតូហោះ!អាប៉ាកាច់យក៍បែកជាងម្ភៃឆ្នាំចេះ«បែកស្លុយណាផងវើយអានេះ!!គេនាំគ្នាថាវាជាស្រីទាំងមេមេPMខ្លះហាសហាស!ទាល់យូហ៍ពូពូអើយ!ខឹខឹ(បើលើកមុនហ៊ានចឹងចឹងមុខអាស្នាបែបទំនងត្រូវខឹខឹ

Posted by Veasna Lay on Saturday, 23 January 2016

  10644197_1667046846904042_4720289727064466821_o 12628635_1667046736904053_1155947247200566320_o 12593737_1667046036904123_5674073697177537561_o 12438995_959575547463542_6252456840613629770_n 12592339_959575564130207_1793951087863062464_n

 

Leave a Reply

(*) Required, Your email will not be published