តាមការសិក្សាកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ខ័រណេលល៍ (ជៀរនលេល នូវិរេសិតយ) ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបានសាកល្បងឲ្យនិស្សិត១៩៥នាក់ ចាក់ថ្នាំ៥មិល្លីលីត្រ ដាក់ក្នុងស្លាបព្រា ប្រភេទផ្សេងៗគ្នា។ ជាលទ្ធផលគឺពួកគេបានចាក់ថ្នាំខ្លះខ្វះ៨ភាគរយ ខ្លះលើសដល់ទៅ១២ភាគរយ អាស្រ័យទៅតាមទំហំរបស់ស្លាបព្រា។
តាមពិត១២ភាគរយ មើលទៅអាចមិនច្រើន ប៉ុន្តែនៅពេលសរុបចំនួនដង និងរយៈពេលទទួលទានថ្នាំនោះ វាអាចធ្វើឲ្យមានគ្រោះថ្នាក់បានដូចជា ថ្នាំទីលេណុល (Tylenol) ដែលមានសមាសធាតុផ្សំរបស់សារធាតុអាសេតាមីណូហ្វេន (Acetaminophen) ដែលនឹងប៉ះពាល់ដល់ថ្លើម ទើបមានគ្រោះថ្នាក់ចំពោះមនុស្ស២ជំពូក គឺក្រុមអ្នកផឹកគ្រឿងស្រវឹងដែលថ្លើមធ្វើការធ្ងន់ស្រាប់ និងទារកដែលត្រូវការបរិមាណថ្នាំត្រឹមត្រូវ។
ទាក់ទងនឹងរឿងនេះអ្នកជំនាញបានឲ្យដឹងថា មិនមែនជារឿងចម្លែកទេ ដែលពួកគេមិនអាចប៉ាន់ស្មានថា ១ស្លាបព្រាកាហ្វេបាននោះ ដោយសារ៥មិល្លីលីត្រ ក្នុងស្លាបព្រាកាហ្វេ ឃើញពេញប្រៀបមើលទៅដូចជាច្រើន ប៉ុន្តែបើនៅក្នុងស្លាបព្រាបាយវិញនឹងមើលទៅឃើញតិច ទើបពួកគេចាក់ថ្នាំថែមទៀត ធ្វើឲ្យទទួលទានថ្នាំលើសចំណុះបែបនោះ៕