អាថ៌កំបាំង​សម្រាប់​ការពារ​ព្រហ្មចារី​យ៍​

, , Leave a comment

26-5-2015 (1)

​បច្ចុប្បន្ន​តាម​ការស្រាវជ្រាវ និង​ស្ទាបស្ទង់​កន្លងមក​ឃើញថា​ក្មេង​យុវវ័យ​ដែល​កំពុងស្ថិត​ក្នុង​វ័យ​សិក្សា​មានឱកាស​ខូចខ្លួន​(​បាត់បង់​ព្រហ្មចារី​យ៍ ) ច្រើនឡើង​លើស​ដើម​ដែលមាន​មូលហេតុ​ច្រើន​ប្រកា​រទាំង​ដោយ​ការ​ចង់ដឹង ចង់​សាកល្បង ភាពជិតស្និទ្ធ​រួមទាំង​ជា​រស​និយម បែប​ខុសឆ្គង​របស់​ក្រុមខ្លះ​។ អាថ៌កំបាំង​ខាងលើនេះ​មាន​ប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ស្ត្រី យុវវ័យ​គ្រប់​លំដាប់ថ្នាក់ ដែល​គួរ​រៀន​ស្គាល់ ដើម្បី​ការពារ​ខ្លួនឯង​កុំ​ឲ្យ​ភ្លាត់ស្នៀត ខូចខ្លួន​ក្នុង​ដៃ​ប្រុសៗ ក្នុង​សភាព​ដែល​មិនទាន់​ព្រម ឬ​មិនទាន់​ដល់ពេល​វេលា​ដ៏​សមគួរ​។​កំណើតថ្មី

 

​អាថ៌កំបាំង​សំខាន់ គឺ​ការអប់រំ​ឲ្យ​ក្មេងស្រី​យុវវ័យ​ចេះ​ទទួលខុសត្រូវ ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន​ឯង ចេះ​ផ្តល់​កិត្តិយស​ដល់​ភាពជា​មនុស្ស របស់ខ្លួន និង​មានចិត្ត​លំ​នឹក​ដល់​មនុស្សធម៌​។ ជាពិសេស គឺ​ត្រូវការពារ​ខ្លួន​ពី​ការ​មាន​ភេទ​សម្ព័ន្ធ​ដែល​មិនទាន់​ដល់ពេល​ដែល​ត្រូវមាន​។ ព្រោះ​ការ​មាន​ភេទ​សម្ព័ន្ធ​ក្នុង​វ័យ​ដែល​កំពុង​សិក្សា​ក្នុង​លក្ខណៈ​ទុំ​មុន​ស្រគាល​ភាគ ច្រើន​តែងតែ​ផ្តល់​ផល​អាក្រក់​ដល់​ភាគី​ស្ត្រី​ច្រើនជាង​បុរស​ជាពិសេស គឺ​ការ​មានកូន​ដោយ​គ្មាន​ឪពុក ធ្វើ​ឲ្យ​ខូច​កិត្តិយស​ពូជពង្សវង្សត្រកូល គ្រួសារ​យ៉ាងធ្ងន់ធ្ងរ​រួមទាំង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​រហូតដល់​ជីវិត​ទៀតផង​ក៏មាន (​ដោយសារ​ការយក​កូន​ចេញ​ញឹកញាប់ ឬ​ពុំបាន​ត្រឹមត្រូវ រោគ​អេដស៍ ដ៏​កាច​សាហាវ​ដែល​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​បើ​កើត​ហើយ​គឺ​រង់ចាំតែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​)។​

 

​អ្នកជំនាញ​រឿងនេះ​បាន​ណែនាំ​ដល់​ក្មេងស្រី​យុវវ័យ​អំពី​អាថ៌កំបាំង ក្នុងការ​ការពារ​ព្រហ្មចារី​យ៍ របស់​ពួកនាង​ថា មិន​គឺ​មិន​នៅ​កន្លែង​ណា​ដែល​បិទ​ជិត​ស្ងាត់ៗ​តែ​២​នាក់​។ កុំ គឺ​កុំ​តែងខ្លួន​បង្អួត​សាច់ បង្អួត​សុដន់ បង្អួត​គល់ភ្លៅ​ពេក និង​ឈប់ គឺ​ឈប់​ទាក់ទង​ជាមួយ​ប្រុស​ណា ដែល​ប៉ង​ចង់​បានតែ​ខ្លួន​របស់​អ្នក​។ ត្រូវ​ចេះ​បិទ​ឱកាស​នៃ​ការ​ខូចខ្លួន​ដោយ​កុំ​នៅ​កន្លែង​ស្ងាត់​តែ​២​នាក់​ប្រុសៗ​ជ្រុល​ពេក​។​

 

​បើ​មាន​មិត្ត​ប្រុស​មិនត្រូវ​ឲ្យ​គេ​ប៉ះពាល់ ឬ​លូកលាន់​ជាពិសេស គឺ​ហាម​រួមភេទ​ដោយ​ការ​ស៊ក​បញ្ចូល​អវយវៈ​ភេទ​ទេ​។ ម្យ៉ាងទៀត​ប្រសិនបើ​មិត្ត​ប្រុស ឬ​សង្សារ​គំរាមថា បើ​មិន​ព្រម​រួមភេទ​ជាមួយ​គេ គេ​នឹង​ឈប់​ទាក់ទង​គ្នា​ជាមួយ​អ្នក អ្នក​ត្រូវ​ប្រាប់​ទៅ​គេ​វិញ​ភ្លាម​ថា​សុំ​ឈប់​ទាក់ទង​គ្នា ល្អ​ជាង​យក​ស្នៀត​មក​ដាក់​ក្នុង​រន្ធ​អវយវៈ​ភេទ នាំ​ឲ្យ​មាន​បញ្ហា​នៅពេល​ក្រោយ​។ ក្រៅពី​ការអប់រំ​ដល់​ក្មេងស្រី​យុវវ័យ​ក៏មាន​ការណែនាំ​ដល់​ក្មេងប្រុស ឬ​បុរស​យុវវ័យ​ផងដែរ​ថា កុំ​ប្រញាប់ប្រញាល់​ក្នុងការ​ទៅ​មាន​ភេទ​សម្ព័ន្ធ ព្រោះ​ឧប្បត្តិហេតុ​ពី​ភេទ​សម្ព័ន្ធ​មាន​ច្រើនណាស់ ជាពិសេស​គឺ​ការឆ្លង​រោគ​ផ្លូវភេទ ឬ​រោគ​អេដស៍​នោះឯង​។​

 

​ដូចនេះ​បុរសៗ យុវវ័យ​ត្រូវ​ចេះ​ចាត់ការ​ចំពោះ​តម្រូវការ​ផ្លូវភេទ​របស់ខ្លួន​ឯង​គឺ ១-​ចៀស​ពី​វត្ថុ​ដុត​រោល​អារម្មណ៍​ផ្សេងៗ ២-​ផ្ទេរ​ការចាប់អារម្មណ៍​ទៅ​ផ្លូវ​ផ្សេង​៣-​សម្រេច​បំណង​តណ្ហា​ឲ្យ​ខ្លួនឯង​។ ពោលគឺ​ប្រសិនបើ​ទប់​អារម្មណ៍​ខ្លួនឯង​មិនបាន​អាច​ប្រើ​វិធី​សម្រេច​បំណង​តណ្ហា​ឲ្យ​ខ្លួនឯង​(​ជួយ​ខ្លួនឯង​) ព្រោះ​វា​មិនមាន​ការខូចខាត​អ្វី​ឡើយ ព្រោះ​ក្រៅពី​មាន​សេចក្ដីសុខ និង​សន្សំសំចៃ​ហើយ​នោះ ថែមទាំង​មិន​ឆ្លង​រោគ​ផ្លូវភេទ​ទៀតផង​…៕

 

Leave a Reply

(*) Required, Your email will not be published