រថយន្តបុកកៀបជាប់រថយន្ត ស្លាប់២នាក់នៅ ផ្លូវជាតិលេខ៤យ៉ាងអាណោចអាធម័

, , Leave a comment

ខេត្តព្រះសីហនុ ៖ នៅម៉ោងប្រមាណ៩យប់ថ្ងៃទី២១ខែមករាឆ្នាំ២០១៦ នេះ បុរស ២នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ដោយគៀបជាប់ក្រោមរថយន្ត ក្នុង

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងរថយន្តបុកគ្នាស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៦-១២៧ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់ សីលា ខេត្តព្រះសីហនុ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ បើកម៉ូតូប្រជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយជ្រុលចូលទៅខាងចំណែកផ្លូវ រថយន្ត រួចក៏បុកនឹងរថយន្ត ដែលបើកមកពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗនៅកន្លែងកើតហេតុ។ជនរងគ្រោះទី១.ឈ្មោះ ម៉ន ស្រស់ អាយុ២៤ឆ្នាំ មុខរបរជាងម៉ូតូ និងទី២. ឈ្មោះ អែម សុប៉ាន់ អាយុ២០ឆ្នាំ មុខរបរ ជាងផ្សាដែកអ្នកទាំងពីមានទីលំនៅភូមិក្រាំងអាត់ឃុំកំពង់សីលាស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រថយន្តបង្ករ ប្រភេទកូរ៉េ ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 2C-4782 មានទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ។ក្រោយកើតហេតុ អ្នកបើក រថយន្តបានចុះរត់គេចខ្លួន បាត់ស្រមោល។

សមត្ថកិច្ចបានប្រាប់បន្តថា សាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ដោយឡែករថយន្តនិងម៉ូតូបានយកទៅ រក្សា ទុកនៅអធិការដ្ឋានស្រុកកំពង់សីលា ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

12548954_1548384078809291_4286619377308195479_n

12523164_1548384082142624_6487465236183219830_n

 

Leave a Reply

(*) Required, Your email will not be published