១០​ប្រទេស​ដែលមាន​ក្មេង​វ័យឆ្លាត​ជាងគេ​

, , Leave a comment

22-1-2016

​មជ្ឈមណ្ឌល​ស្ថិតិ​អប់រំ​ជាតិ​របស់​អាមេរិក (The National Center for Education Statistics) កាលពី​ឆ្នាំ​២០១១ បាន​បញ្ចេញ​របាយការណ៍​ចំនួន​ពីរ​ស្តីពី​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ដែលមាន​ក្មេង​វ័យឆ្លាត​ជាងគេ​។ ក្នុង​របាយការណ៍​ស្រាវជ្រាវ​ទាំងពីរ​នេះ​រួមមាន​៖

 

​របាយការណ៍​ទី​១) មាន ចំណងជើង​ថា និន្នាការ​នៃ​ការសិក្សា​មុខវិជ្ជា​គណិតវិទ្យា និង វិទ្យាសាស្ត្រ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១១ ឬ 2011 The Trends in International Mathematics and Science Study (TIMSS) ដែល​វាយតម្លៃ​គុណភាព​អប់រំ​របស់​ក្មេងៗ​លើ​មុខវិជ្ជា​គណិតវិទ្យា និង មុខវិជ្ជា​វិទ្យាសាស្ត្រ​។

 

​របាយការណ៍​ទី​២)  មាន​ចំណងជើង​ថា ការវិវត្តន៍​មុខ​លើ​មុខវិជ្ជា​អាន និង សរសេរ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១១ (2011 Progress In International Reading Literacy Study-PIRLS) ដែល​វាយតម្លៃ​គុណភាព​សិក្សា​របស់​ក្មេងៗ​លើ​មុខវិជ្ជា​អាន និង ការសរសេរ​របស់​ពួកគេ​។​

 

​ជា លទ្ធផល របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ខាងលើ​បានបង្ហាញ​ប្រទេស​ចំនួន​១០ ដែលមាន​ក្មេង​វ័យឆ្លាត​ជាងគេ​បំផុត​ដែលមាន​ដូចខាងក្រោម​នេះ​៖

 

១០) ហុ​ឡង់​ដ៍​
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥៣១
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៤០
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៤៦​។​

 

៩) ដា​ណឺ​ម៉ាក​
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥២៨
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៣៧
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៥៤​។​

 

៨) អង់គ្លេស​
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥២៩
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៤២
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៥២​។​

 

៧) Northern Island (​ប្រទេស​អង់គ្លេស​)
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥១៧
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៦២
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៥៨​។​

 

៦) សហរដ្ឋអាមេរិក​
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥៤៤
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៤១
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៥៦​។​

 

៥) រុស្ស៊ី​
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥៥២
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៤២
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៦៨​។​

 

៤) ហ្វាំ​ង​ឡង់​
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥៧០
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៤៥
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៦៨​។​

 

៣) កោះ​តៃវ៉ាន់
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥៥២
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៥៩១
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៥៣​។​

 

២) ទីក្រុង​ហុងកុង
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥៣៥
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៦០២
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៧១​។​

 

១) សិង្ហ​បុរី​
-​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទទួលបាន​ពិន្ទុ ៥៨៣
-​មុខវិជ្ជា​គណិតវិទ្យា​ទ​ទួលបាន​ពិន្ទុ ៦០៦
-​ការអាន និង ការសរសេរ​ទទួលបាន​ពិន្ទុ ៥៦៧​។​

 

 

Leave a Reply

(*) Required, Your email will not be published