គន្លឹះ​សំខាន់ៗ​ទាំង​៦ ដែល​ជួយ​ថែរក្សា​ស្បែក​មុនពេល​ចូល​គេង ដើម្បី​ទប់ស្កាត់​នៃ​ការកើត​មុន​

, , Leave a comment

22-1-2016 (1)

​សុខភាព : នៅពេល​អ្នក​មកដល់​ផ្ទះ​ពី​ពិធីជប់លៀង ឬ​បន្ទាប់ពី​ធ្វើការ​ហត់​ពេញ​មួយថ្ងៃ ហើយ​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង រឿង​តែមួយគត់​ដែល​អ្នក​អាចនិយាយបាន​គឺ "​សុំទោស​មុខ​ដ៏​ស្រស់ស្អាត​របស់ខ្ញុំ​អឺយ ខ្ញុំ​នឹង​ថែ​ទាំង​អ្នក​នៅពេល​ព្រឹក​ឥឡូវនេះ​ហត់​ណាស់​"​។​

 

​បន្ទាប់មក​ពេល​អ្នក​ភ្ញាក់ឡើង​ក៏​ឃើញ​ចេញ​មុន​ធំៗ​ពេញមុខ​របស់​អ្នក​។ ឥឡូវ​រឿង​តែមួយគត់​ដែល​អ្នកនឹង​និយាយ​គឺ "​ឱ​..! ព្រះ​អឺយ តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​ទៅ​?" ប្រសិន​ស្តាប់ទៅ​ទំនង​ដូចជា​ទម្លាប់​ដែល​អ្នក​ធ្លាប់ធ្វើ​រាល់ថ្ងៃ អ៊ីចឹង​អ្នក​ចូល​អាន​ត្រូវ​កន្លែង​ហើយ​។​

 

​ពេលនេះ វា​មិនទាន់​យឺត​ពេល​នោះទេ ក្នុងការ​បំបាត់ចោល​នូវ​ទម្លាប់​មួយ​នេះហើយ​ឈោង​ចាប់យក​ទម្លាប់​ថ្មី​មួយ​វិញ​។ ខណៈដែល​មនុស្ស​គ្រប់គ្នា​តែងតែ​កើតមុន ខ្ញុំ​យកចិត្តទុកដាក់​ណាស់​ចំពោះ​ស្បែក​របស់ខ្ញុំ ដោយ​ត្រូវធ្វើ​ឲ្យ​ប្រាកដថា​វា​ស្អាត​ជានិច្ច​នៅពេល​ខ្ញុំ​ត្រៀមខ្លួន​ចូល​គេង​។

 

​ទម្លាប់​ថែរក្សា​ស្បែក​មុន​ចូល​គេង គឺ​រឹតតែ​សំខាន់​ជាង​ការថែរក្សា​ស្បែក​ពេលព្រឹក​ទៅទៀត​។ រឿង​សំខាន់​គឺថា កោសិកា​ស្បែក​រីកលូតលាស់​លឿន​នៅពេល​យប់​ជាង​នៅពេល​ថ្ងៃ​។ ទោះយ៉ាងណា នៅពេលដែល​អ្នក​មិន​ថែរក្សា​ស្បែក​មុនពេល​ចូល​គេង នោះ​ធូលី និង​ជាតិ​ខ្លាញ់​នឹង​រារាំង​ស្បែក​មិន​ឲ្យ​រីកលូតលាស់​ឡើងវិញ​នោះទេ ដោយ​បង្ក​ឲ្យ​ស្បែក​ចេញ​មុន ស្បែក​ឆាប់​ចាស់ និង​ខូច​ស្បែក​។ មិន​ថា​អ្នកមាន​កម្រិត​ស្ត្រេ​ស៍ បាក់​ទឹកចិត្ត នឿយហត់ ឬ​អស់កម្លាំង​យ៉ាងណា​នោះទេ ត្រូវធ្វើ​ឲ្យ​ប្រាកដថា​អ្នក​អនុវត្តតាម​គន្លឹះ​នៃ​ការថែរក្សា​ស្បែក​មុនពេល​គេង​ដ៏​សំខាន់​ទាំងនេះ​ឲ្យ​បាន​រៀងរាល់ថ្ងៃ​។ អ្នក​នឹងមិន​ត្រឹមតែ​ទប់ស្កាត់​ការកើត​មុន​ប៉ុណ្ណោះ​ទេ តែ​អ្នក​ថែមទាំង​កំចាត់​នូវ​ភាព​ជ្រីវជ្រួញ​ទៀតផង​។ ហេតុ​ដូចនេះហើយ នៅថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​គន្លឹះ​សំខាន់ៗ​ដែល​ជំរុញ​លោកអ្នក ផ្លាស់ប្តូរ​ទម្លាប់​ដែល​មិនល្អ​នេះ​ចេញ ៖

 

១-​បញ្ចូល​បន្លែ​បៃតង​ក្នុង​អាហារ​ពេល​ល្ងាច​របស់​អ្នក​
​ប្រសិនបើ​អ្នក​ចង់​ក្រោក​ឡើង​ជាមួយនឹង​ស្បែក​ស្រស់ថ្លា ត្រូវ​បន្ថែមបន្លែ​បៃតង​ទៅក្នុង​របប​អាហារ​របស់​អ្នក ឬ​ញ៉ាំ​ទឹក​បន្លែ​បៃតង​នៅពេល​យប់ ដើម្បី​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​របស់​អ្នក​។ ការ​មាន​ជាតិពុល​ច្រើន​ក្នុង​រាងកាយ​អាច​បង្ក​ឲ្យ​កើតមុន​។ បន្លែ​បៃតង់​មាន​សមត្ថភាព​ក្នុង​ការលាង​សម្អាត​ដ៏​អស្ចារ្យ​ជាច្រើន ដោយ​វា​ជួយ​ឲ្យ​ស្បែក​របស់​អ្នករក្សា​ភាពស្រស់ថ្លា និង​ភ្លឺរលោង​ពេញ​មួយថ្ងៃ​។ ជម្រើស​ផ្ទាល់ខ្លួន​របស់ខ្ញុំ គឺ​ទឹក​បន្លែ​បៃតង ប៉ុន្តែ​ប្រភេទ​អាហារ​ស្ពៃ​ស្ពី​ណា​ច់​ញាំ (Spinach Salad) ក៏​អាចជា​ជម្រើស​ដ៏​អស្ចារ្យ​ផងដែរ​។​

 

២-​សម្អាត​ស្បែក​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​
​ខ្ញុំ​មិនមែន​និយាយ ត្រឹមតែ​ការសម្អាត​គ្រឿង​ផាត់មុខ​របស់​អ្នក​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​សង្ឃឹមថា អ្នក​បានដឹង​រួចហើយ​អំពី​សារៈសំខាន់​នៃ​ទម្លាប់​ថែរក្សា​សម្រស់​មួយ​នេះ​។ មិន​ថា អ្នក​នឿយហត់​ប៉ុនណា​នោះទេ រឿង​ទីមួយ​ដែល​អ្នក​គួរ​ធ្វើ​មុនពេល​ចូល​គេង គឺ​សម្អាត​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​។ យក​គ្រឿង​តុបតែង​ខ្លួន​ចេញ​ឲ្យ​អស់​រួច​លាង​សម្អាត​មុខ​របស់​អ្នក​ដោយ​ប្រើ​ហ្វូ​ម (Foam) សម្អាត​មុខ ឬ​ប្រភេទ​សាប៊ូទឹកៗ (​ដែល​ត្រូវ​នឹង​ស្បែក​របស់​អ្នក​)​។ នៅពេល​អ្នក​សម្អាត​ស្បែក​របស់​អ្នក​បាន​ត្រឹមត្រូវ​អ្នកនឹង​ជម្រុះ​ចេញ​រាល់​ធូលី ដែល​អាច​បង្ក​ឲ្យ​កើតមុន​ក្នុង​រយៈពេល​តែមួយ​យប់​។​

 

​ប្រសិនបើ​ស្បែក​របស់​អ្នកមាន​ជាត​ខ្លាញ់​ច្រើន ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នក​ប្រើ​ក្រែ​ម​ថែរក្សា​ស្បែក​ពីរដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​កម្ចាត់​ធូលី និង​កោសិកា​ស្បែក​ងាប់​ចេញ​ឲ្យ​អស់​។ កោសិកា​ស្បែក​ងាប់​ជួយ​រួមចំណែក​ធ្វើកើត​មុន​នៅពេល​ពួកវា​ប៉ះ​ជាមួយនឹង​ធូលី និង​ប្រេង​លាប​ស្បែក​ដែល​ហេតុនេះហើយ​បាន​ជាការ​ជម្រុះ​កោសិកា​ងាប់​ចេញ​គឺជា​រឿង​ដ៏​សំខាន់​។​

 

៣-​កុំ​រំលង​ចោល​ឲ្យ​សោះ​នូវ​ប្រេង​រក្សា​សំណើម​លើ​ស្បែក​
​ទោះបីជា​ស្បែក​អ្នកមាន​សំណើម​ពេញ​មួយថ្ងៃ​ក៏ដោយ ក៏​ស្បែក​របស់​អ្នក​នៅតែ​ត្រូវការ​ជាតិ​ទឹក​។ ការ​លាបប្រេង​រក្សា​សំណើម​លើ​ស្បែក​មុនពេល​ចូល​គេង គឺជា​គន្លឹះ​មួយ​ជួយ​ធ្វើ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ ស្រស់ថ្លា និង​លូតលាស់​បានល្អ​នៅពេល​ព្រឹក​។ ទោះយ៉ាងណា​ត្រូវធ្វើ​ឲ្យ​ប្រាកដថា​អ្នក​លាង​សម្អាត​ស្បែក​របស់​អ្នក​បាន​ត្រឹមត្រូវ​ជាមុនសិន​។ វា​ជា​រឿង​ឥតប្រយោជន៍​ដែល​លាបប្រេង​រក្សា​សំណើម​ទៅលើ​ស្បែក​ដែល​កខ្វក់​។​

 

៤-​ទុក​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​សម្រាក​នៅពេល​យប់​
​ដោយហេតុថា ឥឡូវនេះ​អ្នក​បាន​សម្អាត​ស្បែក​របស់​អ្នក​សព្វ​គ្រប់កន្លែង​អស់ហើយ​នោះ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​ទូរស័ព្ទដៃ​របស់​អ្នក​។ ទូរស័ព្ទ​បាន​ប្រមូលយក​មេរោគ និង​បាក់តេរី​រាប់​តោន​ពេញ​មួយថ្ងៃ​។ បើទោះបីជា​អ្នករក្សា​ទូរស័ព្ទ​របស់​អ្នក​ឲ្យ​នៅ​ស្អាត​ក៏ដោយ ក៏​នៅតែមាន​មេរោគ​ណាមួយ ដែល​អាច​បង្ក​ឲ្យ​ស្បែក​ចេញ​មុន​បានដែរ​។ ទុក​ទូរស័ព្ទ​អ្នក​នៅ​ឲ្យ​ឆ្ងាយ​ពេល​ចូល​គេង ប្រសិនបើ​អ្នក​ចង់​ក្រោក​ឡើង​មាន​អារម្មណ៍​រីករាយ ជំនួស​ឲ្យ​អារម្មណ៍​ខ្វល់ខ្វាយ​រឿង​កើតមុន​។​

 

៥-​មើល​ម៉ោង​របស់​អ្នក​
​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​នឹង​ទៅរក​ការ​កើតមុន​ដ៏​ធ្ងន់ធ្ងរ​។ ការ​គេង​គ្រប់គ្រាន់ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ស្បែក​របស់​អ្នក​។ អ្នក​អាច​គេង​៨​ម៉ោង ប៉ុន្តែ​នៅតែ​ក្រោក​ឡើង​មាន​អារម្មណ៍​នឿយហត់ និង​មាន​មុន​ពេញមុខ​ដដែល​។ នេះ​ប្រហែល​មកពី​អ្នក​ចូល​គេង​នៅ​ម៉ោង​១ ឬ​យប់​ជ្រៅ​ជាង​នេះ​។ ត្រូវ​ចូល​គេង​មុន​ម៉ោង​១១ ដើម្បី​គេង​បាន​ឆ្អែត និង​ទប់ស្កាត់​ការកើត​មុន​។ វា​មិនមាន​បញ្ហា​នោះទេ​ក្នុង​ការខកខាន​ការ​គេង​នៅ​ម៉ោង​១១ ប៉ុន្តែ​កុំ​ខកខាន​វា​ញឹកញាប់​ពេក​។​

 

៦-​ជ្រើស​យក​ស្រោមខ្នើយ​ធ្វើ​ពី​ក្រណាត់​សូត្រ​
​ស្រោមខ្នើយ​ធ្វើ​ពី​ក្រណាត់​សូត្រ​មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ការកើត​មុន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជួយ​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ និង​ស្នាម​ឆ្នូត​វែងៗ​លើ​មុខ​ទៀតផង​។ ត្រូវ​ឧស្សាហ៍​ប្តូរ​ស្រោមខ្នើយ​តាម​ដែល​អាច​ធ្វើបាន ប្រសិនបើ​អ្នក​កើតមុន​ធ្ងន់ធ្ងរ ហើយ​បើ​យក​ល្អ គឺ​ប្តូរ​វា​ឲ្យ​បាន​រាល់ថ្ងៃ​។ មិន​ថា​មុខ​របស់​អ្នក​លាង​ស្អាត​ប៉ុនណា​នោះទេ ស្រោមខ្នើយ​របស់​អ្នក​តែងតែ​ជា​ប្រភព​ទី​ពីរ​នៃ​ធូលី មេរោគ និង​បាក់តេរី​។ វា​ចំណាយពេល​តែមួយ​នាទី​ប៉ុណ្ណោះ ដើម្បី​ប្តូរ​ស្រោមខ្នើយ ដូច្នេះ​កុំ​ខ្ជិល​ឲ្យ​សោះ​។ មុខ​របស់​អ្នកនឹង​អរគុណ​អ្នក​នៅពេល​ព្រឹក​។​

 

​នៅពេល​និយាយ​ដល់​ទម្លាប់​ថែរក្សា​ស្បែក​មុន​ចូល​គេង ភាព​ខ្ជិលច្រអូស​របស់​អ្នក​គឺជា​ហេតុផល​តែមួយគត់ ដែល​អ្នក​មិន​ចង់ ឬ​មិនអាច​សម្អាត​ស្បែក​របស់​អ្នក​។ ស្ត្រី​ជាច្រើន​ឆ្ងល់​ណាស់​ថា​ហេតុអ្វី​បានជា​ពួកគេ​ចេញ​មុន​ច្រើន​ម្ល៉េះ សូម្បី​ពួកគេ​បាន​លុបមុខ​ជម្រះ​គ្រឿងសម្អាង រួច​ផាត់​គ្រឿងសម្អាង​ថ្មី​នៅពេល​ព្រឹក ញ៉ាំ​អាហារ​ដែល​ល្អ​ដល់​សុខភាព និង​រក្សា​សំណើម​លើ​ស្បែក​ពេញ​មួយថ្ងៃ​ហើយក៏​ដោយ​នោះ​។ ចម្លើយ​គឺ​ច្បាស់​ណាស់​ថា អ្នក​ត្រូវ​យកចិត្តទុកដាក់​នឹង​ទម្លាប់​ថែរក្សា​ស្បែក​មុនពេល​ចូល​គេង​ដូច​ខាងលើនេះ​។ ពេលនោះ​អ្នកនឹង​រីករាយ​នឹង​ស្បែក​ដ៏​មាន​សុខ​ភាពល្អ​នៅពេល​ព្រឹក​ជាមិនខាន​៕

22-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published