វិស័យ​ឯកជន​គ្រោង​ចំណាយ​ថវិកា​ជិត​៧០០​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ន៏​ទីក្រុង​ទំនើប​នៅ​តំបន់​បឹងទំពុន​និង​ជើងឯក​

, , Leave a comment

21-1-2016 (1)

រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ អមដោយ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ក្រោម​ឱវាទ​បាន​កោះអញ្ជើញ​ប្រជាពលរដ្ឋ​ដែលមាន​ដី​ប៉ះពាល់​ទៅនឹង​គម្រោង​អភិវឌ្ឍ​ន៏​ក្នុង​តំបន់​បឹងទំពុន និង​បឹង​ជើងឯក ដើម្បី​ធ្វើការ​ដោះស្រាយ និង​ជំរុញ​អភិវឌ្ឍន៍​តំបន់​ទាំងពីរ​នេះ​ឲ្យ​ក្លាយទៅជា​ទីក្រុង​ទំនើប​នាពេល​ខាងមុខនេះ​។​

 

​ជំនួប​ដោះស្រាយ​ផលប៉ះពាល់​នេះ​ធ្វើឡើង​នៅលើ​ដី​កំពុង​បូម​ខ្សាច់​ដាក់​ថ្មី​ក្នុង​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​ដែលជា​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​អាយ​.​អិន​.​ជី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី ដែល​ទទួល​សិទ្ធិ​ដឹកនាំ​វិនិយោគ​តំបន់​នេះ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដែលមាន​ផលប៉ះពាល់​ជាង​២០០​គ្រួសារ​។​

 

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា កំណើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ មកដល់ពេលនេះ​មាន​ជាង​២​លាន​នាក់​ទៅហើយ ដូច្នេះ​ការរៀបចំ​តំបន់​អភិវឌ្ឍ​ន៏ ឬ​ទីក្រុង​រណប​គឺ​ត្រូវតែ​ធ្វើជា​ចាំបាច់ ។ ជាក់ស្តែង​ការអភិវឌ្ឍ​ន៏​តំបន់​ទីក្រុង​រណប​បឹងទំពុន និង​បឹង​ជើងឯក​ដែលមាន​ផ្ទៃដី​សរុប​ចំនួន​២៥៧២ ហិកតា គឺ​ត្រូវ​រៀបចំ​អភិវឌ្ឍ​ន៏​ជា​កញ្ចប់  ឬ​ជា​ប្រព​ន្ធ័​តែម្តង​គំរោង​អភិវឌ្ឍ​ន៏​នេះ ជា​គំរោង​ធំជាងគេ​ក្នុងចំណោម​គំរោង​អភិវឌ្ឍ​ន៏​ទីក្រុង​រណប​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​

 

​លោក ប៉ា សុជាតិ​វង្ស បានប្រកាស​ទុក​រយៈពេល ២០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២២ មករា​ទៅ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់  ដែលមាន​ដី​នៅក្នុង​តំបន់​អភិវឌ្ឍន៍​បឹងទំពុន និង​ជើងឯក​នេះ ត្រូវ​រួសរាន់​ផ្តល់​ឯកសារ ឬ​លិខិតស្នាម​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​របស់ខ្លួន ដើម្បី​ឲ្យ​ក្រុមការងារ​សម្របសម្រួល និង​ដោះស្រាយ បាន​ផ្ទៀងផ្ទាត់ ព្រមទាំង​ឈានទៅ​ធ្វើការ​អភិវឌ្ឍ​ន៏​តំបន់​នេះ​ឲ្យ​បាន​ឆាប់​។ លោក​បន្តថា ជា​មធ្យោបាយ ដើម្បី​ឈានទៅ​ដោះស្រាយ​តំបន់​នេះ​បាន មានតែ​ប្រជាពលរដ្ឋ​ចូលរួម​បដិភាគ​នូវ​បញ្ហា​ចំនួន​៣​ចំណុច​៖ ទី​១-​រួមគ្នា​ចាក់ដី​លើ​ផ្ទៃ​បឹង​ឲ្យ​ពេញ​ដោយ​ចេញថ្លៃ​ទៅតាម​ទំហំ​ដី ទី​២- បដិភាគ​ដី​ចំនួន​៣៥% ដើម្បី​បង្កើត​ឲ្យ​មាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវ លូ ប្រឡាយ​និង​អាង​ស្តុក​ទឹក និង​ទី​៣- ការចំណាយ​លើ​ការស្ថាបនា​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា  នេះ​ជាការ​ដោះស្រាយ​ជា​កញ្ចប់ គឺ​មិន​ឲ្យ​មានការ​អភិវឌ្ឍ​ន៏​ដាច់​ដោយ​ដុំ​នោះទេ ។​ដូច្នេះ​ការចូលរួម​ចំណាយ​បដិភាគ​របស់​ប្រជាពលរដ្ឋ​នាពេលនេះ នឹងធ្វើ​ឲ្យ​ដី​នៅ​តំបន់​នេះ​កាន់តែ​មានតម្លៃ ចៀស​ជាង​ការ​ទុក​ដី​ទំនេរ និង​ធ្វើ​អ្វី​មិនកើត​នាំ​ខាត​ប្រ​យោ​ជ​ន៏ ។​

 

​គួររំលឹកថា ក្នុង​កិច្ចប្រជំ​ផ្សព្វផ្សាយ​គម្រោង​អភិវឌ្ឍ​ន៏​បឹងទំពុន និង​បឹង​ជើងឯក​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ តំណាង​ក្រុមហ៊ុន​អាយ​.​អិន​.​ជី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​បាន​ទទួល​សិទ្ធិ​ធ្វើការ​អភិវឌ្ឍ​ន៏​បឹងទំពុន និង​បឹង​ជើងឯក​ឲ្យ​ប្រែ​ក្លាយទៅជា​ទីក្រុង​រណប​ដែលមាន​ផ្ទៃដី​សរុប​ចំនួន​២៥៧២​ហិកតា ក្នុងនោះ​ផ្ទៃដី​សំរាប់​ការសាងសង់​អាគា​រ​ផ្សេងៗ​មាន​ចំនួន​១៤២៣​ហិកតា​ស្មើនឹង​៥៥,៣១% ។ ផ្ទៃដី​សំរាប់​បឹង​ប្រឡាយ​,​លំហរ​បៃតង និង​សំណង់​អាគារ​សាធារណៈ​មាន​ចំនួន​១១៤៩​ហិកតា ស្មើនឹង​៤៤,៦៧%​នៃ​ចំនួន​ផ្ទៃដី​សរុប និង​តំរូវ​ឲ្យ​មានការ​ចាក់ដី​បំពេញបន្ថែម ចំណែក​អ្នក​ដែលមាន​ដី​នៅ​តំបន់​នោះ​ក៏​តម្រូវ​ឲ្យ​បរិច្ចាគ​ដី​របស់ខ្លួន​២០% ទៅក្នុង​គំរោង​អភិវឌ្ឍ​ន៏​នោះដែរ​។​

 

​តំណាង​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់ថា ក្នុង​តំបន់​អភិ​វ​ឌ្ឃ​ន៏​ទីក្រុង​រណប​នោះ មាន​ផ្លូវ​សរុប​ចំនួន​៦១​ខ្សែ ក្នុងនោះ​មាន​មហាវិថី​ធំៗ​ចំនួន​២ គឺ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន និង​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​ហ៊ុន នាង ដែលមាន​ទទឹង​៦០​ម៉ែត្រ  និង​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ ហើយ​ការ​អភិ​វ​ឌ្ឃ​ប្រព​ន្ធ័​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួមមាន​ប្រព​ន្ធ័​ផ្លូវថ្នល់ ប្រឡាយ​និង​លូ​ជាដើម បាននិងកំពុង​ចាប់ផ្តើម​ពី​ពេលនេះ​ទៅ រហូតដល់​ឆ្នាំ​២០១៧ ហើយ​ការស្ថាបនា​ឲ្យ​រួចរាល់​ទាំងស្រុង​នៅ​អំឡុង​ឆ្នាំ​២០៣៥ ។​ចំពោះ​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទទួល​សិទ្ធិ​អភិ​វ​ឌ្ឃ​ន៏​នោះ​មាន​ចំនួន​២៥៧២ ហិកតា ក្នុងនោះ​ត្រូវ​ចំណាយ​ទៅលើ​ផលប៉ះពាល់​នៃ​មហាវិថី​៣​ខ្សែ​ចំនួន​១៥០​ហិកតា ការសិក្សា​គម្រោង​អភិ​វ​ឌ្ឃ​ន៏​១​ហិកតា ការសាងសង់​ច្រាំង​បឹង​រក្សាទុក​១៣,៤៧៥​ហិកតា ចំណាយ​ការសាងសង់​ច្រាំង​ប្រឡាយ​មេ ២​ខ្សែ​១៦,៥៩១​ហិកតា ការរៀបចំ​បណ្តា​យ​អគ្គិសនី​ក្រោម​ដី​៨,៩០០​ហិកតា ការរៀបចំ​តំបន់​បៃតង និង​សាធារណ ២៨១,៧៥​ហិកតា ការស្ថាបនា​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​៩៥,៧៥ មហាវិថី​សម្តេច​ហ៊ុន សែន​៩,១៦​ហិកតា មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​ហ៊ុន នាង ២,៧៤​ហិកតា មហាវិថី​កាត់​ទទឹង​៥,៥២​ហិកតា ផ្លូវ​មេ​រង​មាន​ទទឹង​៣៥​ម៉ែត្រ​៣៤,៩៨​ហិកតា ផ្លូវ​មេ​រង​មាន​ទទឹង​២៦​ម៉ែត្រ ៤៣,៣៤​ហិកតា ផ្លូវ​រង​មាន​ទទឹង​១៦​ម៉ែត្រ​០,៣៦​ហិកតា ការស្ថាបនា​ស្ពាន​នៅ​មហាវិថី​សម្តេច​ហ៊ុន សែន​១៤០,០០​ហិកតា ការស្ថាបនា​ស្ពាន​នៅ​មហាវិថី​លោកតា​ហ៊ុន នាង​៦០ ហិកតា ការស្ថាបនា​ស្ពាន​នៅ​មហាវិថី​កាត់​ទទឹង ៨០​ហិកតា ការស្ថាបនា​ផ្លូវ​មេ​រង​១៦០​ហិកតា ការស្ថាបនា​ស្ពាន​នៅ​ផ្លូវ​ទទឹង​២៦​ម៉ែត្រ ១០០​ហិកតា ការសាងសង់​បណ្តាញ​លូទឹក​ភ្លៀង ១៩៨,៤៨៨​ហិកតា ការសាងសង់​លូ​ជ្រុង​កាត់​ទទឹង​មហាវិថី​សម្តេច​១៨០​ហិកតា និង​ការសាងសង់​បណ្តាញ​លូ​សំអុយ​១៩៥,៩៣៦​ហិកតា តំណាង​ក្រុមហ៊ុន​ដដែល​បានបញ្ជាក់​ទៀតថា ការ​អភិ​វ​ឌ្ឃ​ន៏​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​នេះ​ត្រូវ​ចាក់​ខ្សាច់​បំពេញ​សរុប​ចំនួន​១៤៦,២២៥,៦៤០​ម៉ែត្រគូប ដែល​ការស្ថាបនា​ខាងលើ​មាន​តំលៃ​ប៉ាន់ស្មាន​សរុប​ចំនួន​៦៩៦,៤៥៤,០៩៣​ដុល្លា​សហរដ្ឋអាមេរិក​៕
21-1-2016 (3) 21-1-2016 (4) 21-1-2016 21-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published