ក្រុម​បង្ក្រាប​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា រកឃើញ​ឈើ​សុទ្ធ​តែមាន​អាជ្ញា​ប​ណ្ណ័​ស្របច្បាប់​?

, , Leave a comment

​ខេត្តស្ទឹងត្រែង : ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មកដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ បាន​ឈានដល់​ការចុះពិនិត្យ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​ចំនួន​២ កន្លែង​របស់លោក​ឧក​ញ៉ា​ល្បីឈ្មោះ​ទ្រី ភាព នៅ​ខេត្តស្ទឹងត្រែង តែ​យ៉ាងណា​នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ ថា តើ​ជា​ឈើ​ស្របច្បាប់ ឬក៏​ខុសច្បាប់​ដោយ​រង់ចាំ​ការសម្រេច​របស់​ខាង​អ្នកជំនាញ​ធ្វើការ​ផ្ទៀងផ្ទាត់​។​

 

​ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​មកដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នេះ គឺមាន​ចំនួន​៦​ថ្ងៃ ហើយ​ក្នុង​នោះបាន​រកឃើញ​ឈើ​រាប់ពាន់​ម៉ែត្រគុប ដែល​ស្ថិតនៅក្នុង​ខេត្ត​ចំនួន​៥ នៅជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គណៈកម្មការ​កំពុងតែ​រាប់​ចំនួន និង​ផ្ទៀងផ្ទាត់​ឯកសារ ដើម្បី​បញ្ជាក់ថា ឈើ​ណា​មានច្បាប់ ហើយ​ឈើ​ណា​ល្មើសច្បាប់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី មន្ត្រី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​ថា មកដល់ពេលនេះ នៅ​មិនទាន់មាន​លទ្ធផល​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​គណៈកម្មការ​កំពុង​វាស់វែង និង​កំណត់​ចំនួន ព្រមទាំង​ផ្ទៀងផ្ទាត់​ថា ឈើ​ណា​មានច្បាប់​ឈើ​ណា​អត់​ច្បាប់​។​

 

​ដោយឡែក​តាម​សេចក្តីរាយការណ៍​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង ថា ចាប់តាំងពី​ព្រឹក​គណៈកម្មកា​រ​ជាតិ​ដើម្បី ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង និង​មានការ​ចូលរួម​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នគរបាល​ខេត្ត និង​មន្ត្រី​បរិស្ថាន ខេត្តហើយ​ប្រតិបត្តិ​ការពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ចំនួន​២​កន្លែង​របស់លោក​ឧក​ញ៉ា ទ្រី ភាព នេះ​ទីតាំង​ទីមួយ​នៅ​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​លើ សង្កាត់​ស្រះ ឬ​ស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ ចំណែក​ឃ្លាំង​ទី​២ ស្ថិតនៅ​នៅ​ចំណុច​វៃ​ថ្ម ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ តែ​លទ្ធផល​ល្អ​ទាំងអស់​គឺ​រកឃើញ​សុទ្ធតែ​ឈើ​ស្របច្បាប់​!​។​

 

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រតិបត្តិ​ការពិនិត្យ​ឃ្លាំង​ស្តុក​ឈើ​ចំនួន ២​កន្លែង​ខាងលើនេះ គឺ​ស្ថិតក្រោម​ការបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​មរ​ភូមិ និង​ជា​មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រៃឈើ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា “​ក្នុង​ការចុះពិនិត្យ​ឈើ​ក្នុង​ឃ្លាំង​ទាំង​២​នា ពេលនេះ​សូមបញ្ជាក់​អោយ​ច្បាប់​ថា មិនមែន​ឃើញ​ឈើ​នៅ​កន្លែង​នេះ គឺ​ខុសច្បាប់​ទាំងអស់ ឬ​ត្រូវ​ច្បាប់​ទាំងអស់​នោះទេ ខ្ញុំ មិន​ហ៊ាន​អះអាង ក៏ប៉ុន្តែ​មាន​ជំនាញ​រដ្ឋបាល ព្រៃឈើ និង​ខាង​បរិស្ថាន មន្ត្រី​កសិកម្ម​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ថា តែ​ឈើ​នេះ​យក មកពី​ប្រភព​ណា​កន្លែង​ណា​តាម​ពាក្យ គេ​ចោទប្រកាន់ គឺ​ខ្ញុំ​គ្រាន់តែ​ដឹង​ត្រួសៗ​ថា ក្រុមហ៊ុន​នេះ​មាន​ដី​សម្បទាន​១០​ម៉ឺន​ហិកតា​ហើយ​ការបញ្ជាក់​យ៉ាងណា​នោះ​ចាំ​ជំនាញ​ធ្វើការ​លម្អិត​ឲ្យ​ច្បាស់​នៅពេល​ក្រោយ​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ក្រោយពី​ពិនិត្យ​ក្នុង​ឃ្លាំង​ឈើ​ទាំង​២ រួចមក​តំណាង ក្រុមហ៊ុន​បាន​អះអាងថា ជា​ឈើ​មានច្បាប់ ហើយ​គណៈកម្មការ​ចម្រុះ​បាន​ចាត់​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រី កសិកម្ម រួមទាំង​កម្លាំង​អាវុធហត្ថ​ធ្វើការ វាស់វែង​ឈើ​ទាំងនោះ​ធ្វើការ​ផ្ទៀងផ្ទាត់ ជាមួយ​ក្រុមហ៊ុន​ឲ្យ​ដឹងថា ឈើ​មានច្បាប់ ឬ​អត់​ច្បាប់​ដើម្បី​រាយការណ៍​ជូន​ថ្នាក់ ជាតិ​។ តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី អះអាងថា បច្ចុប្បន្ន​គណៈកម្មការ​ចម្រុះ​បាន​បន្ត​បេសកម្ម​របស់ខ្លួន​ទៅកាន់​គោលដៅ​មួយទៀត​ត្រង់ចំណុច​បង្គោល ឡាក់​លេខ​៧៥​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា និង​ឡាវ​។ បេសកម្ម​នេះ នឹង​បន្ត​ទៅកាន់ គោលដៅ​ជាច្រើន​ទៀត​ដែលជា​គោលដៅ ត្រូវ​ចុះ​ត្រួតពិនិត្យ​ដែល​កម្លាំង​អាវុធហត្ថ កំពុង​ឈរជើង​។​

 

​សូមបញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​នៅ​ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា ទ្រី ភាព ដែល​ស្ថិតនៅ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើ​ជាច្រើន​ម៉ែត្រ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​វាស់វែង​មិនទាន់​ចប់​នៅឡើយ​។ យ៉ាងណាក៏ដោយ​នៅពេលដែល​កម្លាំង​សមត​ម្ថ​កិច្ច​ចុះ​ត្រួតពិនិត្យ​នោះ តំណាង​របស់​ក្រុមហ៊ុន ទ្រី ភាព បានបង្ហាញ​លិខិត​និង​ឯកសារ​ស្របច្បាប់​ទាំងអស់​ដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ទិញ និង​ស្តុក​ឈើ​នៅក្នុង​ខេត្ត​មួយ​នេះ​ពី​រាជរដ្ឋាភិបាល​។​

 

​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជ​ការរង​នៃ​កងយោធពល​ខេ​មរ ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ ជា​អនុប្រធាន ព្រមទាំង​សមាជិក​៨​រូប​ទៀត ក្នុងនោះ​មាន អភិបាលខេត្ត​ចំនួន​៦ គឺ​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្ត​រតនគីរី​៕

20-1-2016 20-1-2016 (7) 20-1-2016 (3)

 

Leave a Reply

(*) Required, Your email will not be published