អាវុធហត្ថ និង​កម្លាំង​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​ឃ្លាំង​ឈើ របស់​ឧកញ៉ា​ទ្រី​ភាព​

, , Leave a comment

​ខេត្តស្ទឹងត្រែង : នៅវេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចុះមក​ទីតាំង​ឃ្លាំង​របស់​ឧកញ៉ា ទ្រី​ភាព នៅក្បែរ​ស្ពាន​សេកុង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង​ទីតាំង​វាយ​ថ្ម​មួយកន្លែង​ទៀត​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើការ​ឆែកឆេរ​។​

 

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ពេល​ចុះ​ទៅដល់​នោះ កម្លាំង​បាន​ទំនាក់ទំនង​ទៅខាង​តំណាង​ក្រុមហ៊ុន​ដើម្បី​មក​សហការគ្នា ហើយ​ពេលនោះ​មេការ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី​ភាព បាន​ចេញមក​សហការ និង​បានបង្ហាញ​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​នឹង​ឈើ​នៅក្នុង​ឃ្លាំង​នេះ​។ ពេលនេះ​អាវុធហត្ថ និង​ជំនាញ កំពុង​ត្រួតពិនិត្យ​ទៅលើ​អាជ្ញា និង​វាស់វែង​ឈើ​នៅក្នុង​ឃ្លាំង​នេះ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ទៅនឹង អាជ្ញាប័ណ្ណ​។

 

​មេបញ្ជាការ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា បើ​បងប្អូន​ណា​ឃើញ​មាន​បទល្មើស​ព្រៃឈើ​សូម​រាយការណ៍​មក​លោក លោក​នឹង​ចុះបង្ក្រាប​ភ្លាម ហើយ​ចំពោះ​ករណី​ខាងលើ​វិញ ក្រោយពី​ត្រួតពិនិត្យ​រួច កម្លាំង​អាវុធហត្ថ​នឹង​បន្ត​ចុះទៅ​ត្រួតពិនិត្យ​ដី​សម្បទាន​មួយចំនួនទៀត ដែល​អាច​នឹងមាន​បទ​ល្មើស​ព្រៃឈើ​៕

20-1-2016 (7) 20-1-2016 20-1-2016 (1) 20-1-2016 (2) 20-1-2016 (3) 20-1-2016 (4) 20-1-2016 (5) 20-1-2016 (6)

 

Leave a Reply

(*) Required, Your email will not be published