បើករថយន្ត​បុក​ម៉ូតូ បណ្តាល​ឲ្យ​២​នាក់​ប្តី​ប្រពន្ធ​មួយគូ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តស្វាយរៀង : យ៉ាងហោចណាស់​ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្លាប់​ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ត្រូវ​រថយន្ត CAMARY បា​ឡែ​ន បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បុក​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​ប្តី​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម និង​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​២១​និង​៣០​យប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កំពោ​ត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

 

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​ជា​ប្តី ឈ្មោះ សុខ សុ​ម៉ាលី មុខរបរ​កម្មករសំណង់ និង​ប្រពន្ធ​ឈ្មោះ លឹម ស្រី​ណាក់ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។ ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយរៀង 2A-1717 មានបំណង​បើក​គេច​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវបាន​នគរបាល​ក្រុង​បាវិត​ស្ទាក់​ចាប់បាន​។​

 

​បច្ចុប្បន្ន​សាកសព​ប្រគល់​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​មធ្យោបាយ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ចាត់ការ​តាមច្បាប់​៕

19-1-2016

រថ​យន្ត​ និង​ជន​បង្ក

19-1-2016 (1)

ប្តីប្រពន្ធ​ជន​រងគ្រោះ និង​ម៉ូតូ​នៅ​កន្លែង​កើត​ហេតុ

 

Leave a Reply

(*) Required, Your email will not be published