លោក Jose Mourinho ត្រូវបាន​ប្រទះឃើញ​ចុះហត្ថលេខា​លើ​អាវ Chelsea នៅ​ក្រុង​សៀង​ហៃ

, , Leave a comment

​ជាមួយនឹង​គោលដៅ​បន្ទាប់​របស់លោក Mourinho នៅ​មិនទាន់​ដឹង​នៅឡើយ គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ឥឡូវ​កំពុង​ចំណាយ​ពេលវេលា​សម្រាក ពី​បាល់ទាត់​របស់លោក​នៅ​ប្រទេស​ចិន​។​

 

​គ្រូបង្វឹក​វ័យ ៥២ ឆ្នាំ​រូបនេះ​ត្រូវបាន​បណ្តេញចេញ​ដោយ​ក្លឹប Chelsea កាលពី​ខែធ្នូ បន្ទាប់ពី​ដឹកនាំ​ក្រុម​មាន​ភាព​យ៉ាប់យ៉ឺន​តាំងពី​ដើមរដូវ​កាល​នៃ​ក្របខ័ណ្ឌ Premier League​។​ ​ខណៈដែល​គេ​មិន​ច្បាស់​ថា​លោក​ទៅកាន់​ទីក្រុង​សៀ ង​ហៃ​ដើម្បី​អ្វី​នោះ លោក Mourinho នៅតែ​មិនអាច​គេច​ចេញពី​ក្លឹប​ចាស់​របស់លោក​បាន ខណៈដែល​ក្រុម​អ្នកគាំទ្រ​បាននាំគ្នា​យក​អាវ Chelsea ឲ្យ​លោក​ចុះហត្ថលេខា​ទុកជា​អនុស្សាវរីយ៍​នៅ​ទីនោះ​។​

 

​ទោះ​ក្នុង​ចិត្ត​គាត់​មិន​ចង់​ចុះហត្ថលេខា ក៏ត្រូវ​ទ្រាំ​ដែរ ព្រោះ​មិនដឹង​ជា​ធ្វើ​យ៉ាងម៉េច​នោះឡើយ បើ​អ្នកគាំទ្រ​នៅ​ស្រឡាញ់​រូបគាត់​ដូច្នេះ​៕

19-1-2016

 

Leave a Reply

(*) Required, Your email will not be published