សម្ដេច​តេ​ជោ ៖ អ្នកបោក​ប្រាស់ ហ៊ុនសែន បាន​មិនទាន់​កើត​ពី​ផ្ទៃ​ម្តាយ​នៅឡើយ​ទេ​ហើយ​សូមកុំ​ប្រាថ្នា​បោកប្រាស់​តទៅទៀត​

, , Leave a comment

19-1-2016

​រាជធានី​ភ្នំពេញ : សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា ៖ “​អ្នក​ចង់​បោក​សម្តេច​មិនទាន់​កើត​ពី​ផ្ទៃ​ម្តាយ​នៅឡើយ​ទេ​ហើយ​សូមកុំ​ប្រាថ្នា​បោកប្រាស់​តទៅទៀត​”​។ បើ​ចង់​លេង​ជាមួយ ហ៊ុន សែន គឺ​សុំ​តែ​ការស្មោះត្រង់ ប៉ុណ្ណោះ​។ ការលើកឡើង​របស់​ស​ម្តេច​ត្រូវបាន​ភ្ជាប់​ជាមួយ អត្ថបទ​ទស្សន៍ទាយរ​បស់​គ្រូទាយ​ជនជាតិ​ថៃ​ដែល​បាន​ទាយ​ពី​ស្ថានការណ៍​នយោបាយ​ខ្មែរ​។​

 

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ដោយបាន​លើកឡើង​ពី​ការ​ទស្សន៍ទាយ​របស់​គ្រូទាយ​ជនជាតិ​ថៃ​មួយ រូប​ដែល​បាន​ទាយ​អំពី​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ “​ជួប​គ្រោះ​ធំ​និង​បាត់ ឆ្អឹងខ្នង​” អត្ថបទ​នេះ​ត្រូវបាន​ព្រឹ​ត្ត​ប​ត្រ​ស្រាវជ្រាវ​អ្នកនយោបាយ​ខ្មែរ​បកប្រែ​យកមក​ចុះផ្សាយ​តាំងពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥​។ តែបើ​តាម​ការសរសេរ​របស់​សម្តេច​បានបញ្ជាក់​ថា សម្តេច​ទើបបាន​អាន​នៅក្នុង​ប៉ុន្មាន​ថ្ងៃមុន​នេះ​ប៉ុណ្ណោះ ហើយ​សម្តេច​បានលើកឡើង​ថា​ការ​ទស្សន៍ទាយ​នេះ​ពិតជា​ឆុត​ណាស់​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​ថា​៖“​ខ្ញុំ​មិនដែល​បាន​អាន​នូវ​អត្ថបទ​កាសែត​ថៃ​ដែល​ចុះផ្សាយ​ពី​គ្រូទាយ​ថៃ​ដែល​បាន​ទាយ​ពី​នយោបាយ​ខ្មែរ​នោះទេ​។ ចៃដន្យ​ខ្ញុំ​ឃើញ​អត្ថបទ​នេះ​មុននេះ​៤​ថ្ងៃ ខ្ញុំ​ឆ្លៀត​អាន​ក៏​ប្រទះឃើញ​លើ​ចំណុច​អ្នកនយោបាយ​ខ្លះ​ចង់​បោក​ខ្ញុំ​តែ​ត្រូវ​ខ្ញុំ​ដឹង​ក៏​វាយបំផ្លាញ​ចោល​វិញ​នូវ​ល្បិច​ដ៏​អាក្រក់​នោះ​។ ត្រូវ​មហា​សែន​ត្រូវ លើ​ចំណុច​នេះ​។​

 

​សម្តេច​តេ​ជោ​ក៏បាន​សរសេរ​ទៀតថា​៖ “​សូម​ផ្តាំផ្ញើ​ទៅ​ផង​ថា អ្នកបោក​ប្រាស់ ហ៊ុនសែន បាន​មិនទាន់​កើត​ពី​ផ្ទៃ​ម្តាយ​នៅឡើយ​ទេ​ហើយ​សូមកុំ​ប្រាថ្នា​បោកប្រាស់​តទៅទៀត​។ បើ​ចង់​លេង​ជាមួយ ហ៊ុន សែន គឺ សុំ​តែ​ការស្មោះត្រង់​ប៉ុណ្ណោះ​”​ជាមួយនេះ​សម្តេច​តេ​ជោ​ក៏បាន​ភ្ជាប់​នូវ​អត្ថបទ​ជា​ភាសារ​ថៃ​និង​ភាសា​ខ្មែរ​ដើម្បី​អាន​ទាំងអស់គ្នា​រួចហើយ​ប្រៀបធៀប​ជាមួយ​សភាពការណ៍​ដែល​បាន​នឹង​កំពុង​កើតឡើង​នៅ​កម្ពុជា​។​

 

​គួររំលឹកថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ ២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បង្ហោះ​សារ​នយោបាយ​មួយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​ថា​៖«​កន្លងមក​ខ្ញុំ​ធ្លាប់​សែ​ល​ហ្វី (Selfie) ជាមួយ​ដៃគូ សន្ទនា​នយោបាយ​ដែល​មើលឃើញ​ពី​សំបក​ក្រៅ​ហាក់ដូចជា​ល្អូក​ល្អឺ​ន​ល្អ​ជាមួយគ្នា​ខ្លាំងណាស់​។ តែ​ការពិត​នោះ​គឺជា Selfie ដែល​បង្កប់​ដោយ​ភាពមិនស្មោះត្រង់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សោកស្តាយ​បំផុត​មកទល់ពេលនេះ​»​។​

 

​សារ​របស់​លោកនាយក​រដ្ឋមន្ត្រី​មិនបាន​លើកឡើង​អំពី​ឈ្មោះ​អ្នកនយោបាយ​ណាមួយ​នោះទេ ប៉ុន្តែ​ទំនងជា​សម្តេច​ចង់​និយាយ​ពី​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ដែល​នី​រទេស​ខ្លួន​។ ព្រោះ​រូបថត​Selfie ឬ​រូបថត​អនុស្សាវរីយ៍​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សម រង្ស៊ី មាន​ច្រើន ប៉ុន្តែ​រូបថត​រូប Selfie ដែល​ទាក់ទាញ​ជាងគេ​គឺ​ការថត selfie ជាមួយ​លោក សម រង្ស៊ី ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កាលពី​ឆ្នាំ​២០១៥ នៅ​ខេត្តសៀមរាប​និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​កាលពី​ថ្ងៃទី​១១ ខែ​កក្ដ​ដា ឆ្នាំ​២០១៥​។ តែ​ប៉ុន្មាន​ខែក្រោយ​មក ។លោក សម រង្ស៊ី បាន​ប្រើ​វោហារ​សាសន៍​វាយប្រហារ​ទៅលើ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ការប្រៀបធៀប​និង​ការប្រមាថ​ជាច្រើន​ជា​បន្តបន្ទាប់​ទៅលើ​សម្តេច​តេ​ជោ ហ៊ុន សែន​។​

 

​នៅក្នុង​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​សប្តាហ៍​មុន​បាន​ជំរុញ​បន្ត​អនុវត្ត​“​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៤”​និង​“ វប្បធម៌​សន្ទនា​” ដូច​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​រវាង​គណបក្ស​ទាំងពីរ​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​ដោយ​ឈរលើ​មូលដ្ឋាន​សេចក្តីថ្លែងការណ៍​រួម​រវាង​គណបក្ស​ទាំងពីរ​នា​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ និង​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ឈរលើ​ភាពស្មោះត្រង់​និង​ប្រឆាំង​ដាច់ខាត​នូវ​ទង្វើ​ចាប់ដៃ​ជាន់​ជើង​ដូច​អ្នកនយោបាយ​ទុច្ចរិត​ខ្លះ​បាន​ប្រព្រឹត្ត​កន្លងមក​៕

19-1-2016 (1) 19-1-2016 (2) 19-1-2016 (3)

19-1-2016 (4)

 

Leave a Reply

(*) Required, Your email will not be published