ក្រោមការចាត់ចែង មេការឈ្មោះ គា ដៃស្តាំ ឧកញ៉ា លក្ខណ៍ រថយន្តបាកុង សំរុកដឹកឈើចេញ ពី តំបន់ព្រៃការពារ WWF យកមកស្តុកទុក ក្នុងដីចំការកៅស៊ូ ក្រុមហ៊ុន DTC

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា រថយន្តបង្កុងជាច្រើន គ្រឿងសម្រុកដឹកឈើចេញពីតំបន់ព្រៃការពារWWF យ៉ាងសកម្មយកមកស្តុកទុក

ក្នុងដីចំការកៅស៊ូ ក្រុមហ៊ុន DTC របស់ឧកញ៉ា លក្ខណ៍ ដែលមានទីតាំង នៅ ឃុំពូជ្រៃ ស្រុកពេជ្រាដា យ៉ាងរំភើយ មិនមានសមត្ថកិច្ចណាហ៊ានប៉ពាល់សោះ ឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ស្របពេល ដែលថ្នាក់ដឹកនាំប្រទេស  កំពុងចាត់វិធានការក្តៅដើម្បីបង្ក្រាបបទល្មើសរត់ពន្ធឈើឆ្លងដែនទៅវៀតណាម នោះ។ គេឃើញឈើខុសច្បាប់ដឹកតាម រថយន្តបាកុងជាច្រើនគ្រឿង សម្រុក ដឹក ឈើចេញពី តំបន់ ព្រៃការពារ WWF យ៉ាងសកម្មចូល ក្រុមហ៊ុន DTC ដែល មានទីតាំងនៅឃុំពូជ្រៃស្រុកពេជ្រាដា ក្រោមការចាត់ចែង របស់មេការឈ្មោះ គា ជាសេនាដៃស្តាំ របស់ ឧកញ៉ា លក្ខណ៍ ដែលល្បីល្បាញទាំងខាង កាប់ឈើ ខុស ច្បាប់និងនាំប្រេងសាំង គេចពន្ធចូលមកចែកចាយនៅខេត្តមណ្ឌលគិរី។

ពាក់ពន្ឋ័ករណីខាងលើ សារព៍ត័មានកំណើតថ្មី មិនអាចទទួលការបំភ្លឺណា មួយពី តំណាង ក្រុមហ៊ុន DTC បាននៅឡើយទេ៕

 kea2 

 

Leave a Reply

(*) Required, Your email will not be published