កម្លាំងPM ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ចាប់ឡានដឹកឈើខុសច្បាប់ របស់ឧកញ៉ា ថៃ កូនជឹងឧកញ៉ា ខ្នារ លោតឆ័ត្រទៅវៀតណាម បានបីគ្រឿង

, , Leave a comment

ខេត្តត្បូងឃ្មុំ -ព្រៃវែង ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅលើ ផ្លូវជាតិលេខ១១ នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ

សហការជាមួយកម្លាំងអាវុធហត្ថខេត្តព្រៃវែង ស្ទាក់និងបង្ក្រាប បានរថយន្តយីឌុប ខ្នាតយក្ស ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ របស់ឧកញ៉ា ថៃ លោតឆ័ត្រ ទៅ វៀតណាម បានចំនួន៣គ្រឿង ។

សេចក្តីរាយការណ៍ បានអោយដឹងថា ក្រោមបញ្ជាផ្ទាល់ ពីមេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា នោះកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការ ជាមួយកម្លាំងអាវុធហត្ថខេត្តព្រៃវែង ដេញបង្ក្រាបបានរថយន្តដឹកឈើ ខុសច្បាប់(ឈើប្រណិត) ដែលគេស្គាល់ថា ជា ឧកញ៉ា វ័ន ប៊ុនថៃ ហៅឧកញ៉ា ថៃ ឈ្មួញជួញឈើដុះស្លែនិងសកម្មក្នុង ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដែលជា កូនជឹង ឧកញ៉ាខ្នារ ព្រហើនហ៊ានដឹកឈើ លោតឆត្រ័ចេញទៅវៀតណាម។ ខណះគណៈកម្មាការ ទប់ស្កាត់ និងបង្ក្រាប ការដឹកជញ្ជូនឈើ នៅទូទាំងប្រទេស ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ ជាអនុប្រធានអមដោយសមាជិក ចំនួន៨នាក់ ក្នុងនោះមានអគ្គនាយក រដ្ឋបាលព្រៃឈើ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអភិបាលខេត្តទាំង៦ ជាប់ព្រំ ដែនជាមួយប្រទេសវៀតណាមរួមមានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ទូទាំងប្រទេស ៕ ដោយ មុត ឈឺ

12523103_460374554164904_7008464764493473044_n 12552815_460374430831583_5979921715174903936_n

 

 

Leave a Reply

(*) Required, Your email will not be published