អគ្គីភ័យ​ឆេះ​ផ្ទះ​៦​ខ្នង បាត់បង់​ជិវិត​កុមារា​ម្នាក់ និង​ឆេះ​ម៉ូតូ​មួយគ្រឿង​នៅ​ក្រុងព្រះសីហនុ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : យ៉ាងហោចណាស់ កុមារា​ម្នាក់​បាន​ស្លាប់ រួមទាំង​ផ្ទះ​ចំនួន​៦​ខ្នង បាន​ក្លាយជា​ផេះផង់​បន្ទាប់ពី​អគ្គិភ័យ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​នៅវេលា​ម៉ោង​២ និង​៣០​នាទី​សៀ​ល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦​។​

 

​យោងតាម​ប្រភព​លោក​វរៈសេនីយ៍ ឯក ប៊ូ សុធី ស្នងការរង​ទទួល​ផែន​បង្កា និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ប្រាប់ថា នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ បាន​រលត់​ហើយ ក្រោយ​អន្តរាគមន៍​របស់​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចំនួន​២​គ្រឿង របស់​កង​រាជ​អាវុធ​២​គ្រឿង និង​រថយន្ត​អ​ន្ល​ត់​អគ្គិភ័យ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន​១ គ្រឿង ដោយ​ប្រើ​ទឹក​សរុប​៧​រថយន្ត​។​

 

​អគ្គីភ័យ​នេះ បាន​ផ្តើម​ឆាបឆេះ​កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី ចេញពីផ្ទះ​ដែល​លក់​កាំជ្រួច បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន​២​ខ្នង​ភ្លាមៗ និង​រាលដាល​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​អស់​ចំនួន​៤​ខ្នង ថែមទៀត​។ បណ្តាល​ខូចខាត ផ្ទះ​ទាំងស្រុង​ចំនួន​០៤​ខ្នង​ផ្ទះ និង ផ្ទះ​ឆេះ​៨០%​ចំនួន​២​ខ្នង​ផ្ទះ ម៉ូតូ​ចំនួន​០១​គ្រឿង និង​កុមារា​ម្នាក់​អាយុ​០៤​ឆ្នាំឈ្មោះ ស៊ិន ធា​រិ​ទ្ឋ បាន​បាត់បង់​ជិវិត​ក្នុងផ្ទះ​គ្រា​ដែល​កុមារ​នោះ​កំពុង​ដេក​ថ្ងៃត្រង់ ហើយ​បាន​រលត់​ទាំងស្រុង​ទៅវិញ​នៅវេលា​ម៉ោង ១៥​និង​២០​នាទី​ថ្ងៃ​ដ៏​ដែល​។​

 

​ជនរងគ្រោះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​មានឈ្មោះ ទី​១ ឈ្មោះ យិន ត្រាវ ភេទ ប្រុស អាយុ ៣២​ឆ្នាំ ផ្ទះ​ប្រភេទ ថ្ម​ក្រោម ឈើ​លើ ,​ទី​២ ឃឿន សា​ឯម​ភេទ ស្រី អាយុ​៨០ ឆ្នាំ ឈើ​លើ​ថ្ម​ក្រោម ,​ទី​៣ នេ​ត សា​រុំ ភេទ ប្រុស អាយុ​៥៣​ឆ្នាំ ទា​ហ៊ាន​ផ្ទះ​ប្រភេទ ថ្ម​លាយ ឈើ​, ទី​៤ ឈ្មោះ ហង់ មុំ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ កម្មករ​កំពង់ផែរ ផ្ទះ​ប្រភេទ​ឈើ​លើ​ថ្ម​ក្រោម ,​ទី​៥ ឈ្មោះ ថា​ង ហេង ភេទ ប្រុស អាយុ​៥៥ មុខរបរ​ទិញ អេតចាយ ផ្ទះ​ប្រភេទ​ឈើ​លើ​ថ្ម​ក្រោម​, ទី​៦​ឈ្មោះ ហង់ សុខុម ភេទ ប្រុស អាយុ​៥៦ មុខរបរ​កម្ករសំណង់ ផ្ទះ​ប្រភេទ​ឈើ ។​

 

​ចំពោះ​ទំហំ​នៃ​ការបាត់បង់​គិត​ជា​ទឹកប្រាក់​ដែល​បណ្តាលមកពី​អគ្គិភ័យ​នេះ​ឆាន​ឆេះ គេ​នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ ចំណែក​មូលហេតុ​វិញ ត្រូវគេ​សង្ស័យថា ផ្តើមឡើង​ដោយ​ទុស្សេ​ខ្សែភ្លើង​៕

18-1-2016 (4) 18-1-2016 18-1-2016 (1) 18-1-2016 (2) 18-1-2016 (3)

 

Leave a Reply

(*) Required, Your email will not be published