ភាពមិន​យោគយល់ បាន​ក្លាយជា​ឃាតក​សម្លាប់​ស្ត្រី​ម្នាក់​យ៉ាង​ព្រៃផ្សៃ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ខណៈ​កំពុងបើក​ម៉ូតូ​តាមផ្លូវ ត្រូវ​រថយន្ត​បើក​បុក​ពីក្រោយ​ដួល​បោក​ក្បាល កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​ឈ្មោះ ទី ចាន់នី ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​មុខរបរ​អា​ជីករ​មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ក​ត្រល ឃុំ​សន្ទុក  ស្រុក​សន្ទុក ខេត្ត កំពង់ធំ​និង​មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៨៧​ភូមិ​៤​សង្កាត់​ស្រះចក ខណ្ឌ​ដូន​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC-7147 ចេញពី​ផ្សារ​ជម្ពូ​វ័ន ដោយនៅ​នឹង​ម៉ូតូ​មាន​បន្លែ​និង​សាច់ បំណង​ត្រឡបទៅផ្ទះ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ប៊ែ​ន​ដឹក​ដី​កង់​៦​មួយគ្រឿង​បើក​ពណ៌​ស​មិន​ចាំ​ស្លាក​លេខ បើក​ក្នុង​ល្បឿន​លឿន មកពី​ក្រោយ​ទិសដៅ​ស្របគ្នា បាន​រ៉េ​ចង្កូត​មក​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ និង​កិន​ពីលើ​ម៉ូតូ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ទៅនឹង​ថ្នល់​បោក​៣​ទៅ​៤​ត្រឡប់​បាក់ក​ស្លាប់​ភ្លាម​តែម្តង​។ ចំណែក​រថយន្ត​បង្ករ​បាន​បន្ថែម​ល្បឿន​រត់​បាត់ស្រមោល​។

 

​ក្រោយពេល​កើតហេតុ សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើលិខិត​ស្នាម​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

18-1-2016 (5) 18-1-2016 18-1-2016 (1) 18-1-2016 (2) 18-1-2016 (3) 18-1-2016 (4)

 

Leave a Reply

(*) Required, Your email will not be published