អតីត​មេ​ប៉ុស្តិ៍​ខ្ទុំ​ក្រាំង ត្រូវ​ឃាតក​លើផ្លូវ​សម្លាប់​អាណោច​អ​ធ័​ម​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : អតីត​មេ​ប៉ុស្តិ៍​រដ្ឋបាល​ខ្ទុំ​ក្រាំង ដែល​ចូលនិវត្តន៍​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​២០​និង​៣៥​នាទី​យប់ នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ស្ថិត​លើផ្លូវ​លំ ត្រង់ចំណុច​ខាងកើត​ភូមិ​ស្រី​សំពោង ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ជា សំ​ប៊ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ឈ្ន​ល ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង​(​អតីត​មេ​ប៉ុស្តិ៍​រដ្ឋបាល​ខ្ទុំ​ក្រាំង​) បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C50 គុប​មូល ពណ៌​ទឹក​ប៉ិច គ្មាន​ស្លាក​លេខ បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C50 កុប​ជ្រុង​ពណ៌​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​បាត់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

 

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ធ្វើ​កោសល​វិច័យ ហើយ​បញ្ជាក់ថា សព​លោក ជា សំ​ប៊ី អតីត​មេ​ប៉ូលិស​ប៉ុស្តិ៍​ខ្ទុំ​ក្រាំង បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម ប្រពៃណី​។ ចំណែក​វត្ថុតាង​រក្សាទុក​នៅ​ប៉ូលិស​ស្រុក​សំរោង​ទង​៕

18-1-2016 18-1-2016 (1)

 

Leave a Reply

(*) Required, Your email will not be published