ការ​នៅ​ព្រឹក​នេះ គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កោះប្រជុំ​ជាមួយ​សមាជិក​របស់ខ្លួន ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨ ខែមករា ឆ្នាំ​២០១៦ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រៃឈើ នឹងធ្វើ​ការកោះប្រជុំ​ជាមួយ​សមាជិក​របស់ខ្លួន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​ពី​អនុប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន នាយកដ្ឋាន​កណ្តាល​នគ​របាល​ព្រំដែន អនុប្រធាន​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ប្រាប់​ឲ្យ ដឹងថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៨ ខែមករា​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែលជា​ប្រធាន គណៈកម្មការ​នឹងធ្វើ​ការកោះប្រជុំ​ហើយ​ការដាក់ចេញ ឬ​កំណត់​វិធានការ​សម្រាប់ ការអនុវត្ត និង​កំណត់​ទិសដៅ​ក្នុងការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់ ព្រៃឈើ ការនាំចេញ​ឈើ​ខុសច្បាប់ និង បទល្មើស​ព្រៃឈើ​នានា​នៅ​ភាគ​ឦសាន ប្រទេស​កម្ពុជា​ដែល​រត់ពន្ធ​នាំយកទៅ​លក់ នៅ​ប្រទេស​វៀតណាម​។​

 

​ទាក់ទង​បញ្ហា​នេះ លោ ក​ផៃ ប៊ុន​ឈឿន តំណាង​ក្រសួងបរិស្ថាន​បាន​ថ្លែងថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ការងារ​ទៅតាម​ជំនាញ ដើម្បី​ធ្វើ​ការងារ​ទប់ស្កាត់​មួយ​ជំហាន ហើយ​។ ក្នុងនាម​ក្រសួងបរិស្ថាន​មាន​មន្ត្រី ឧ​ទ្យា​នុ​រក្ស​ធ្វើការ ក៏បាន​ណែនាំ​ធ្វើការ​ទប់ស្កាត់​ជា​បណ្តោះអាសន្ន​ដែរ​។​

 

​យោងតាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា គណៈកម្មការ ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ​មាន​ភារកិច្ច​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​អនាធិបតេយ្យ​កាប់ ព្រៃឈើ ការនាំចេញ​ឈើ​ខុសច្បាប់ និង បទល្មើស​ព្រៃឈើ​នានា​នៅ​ភាគ​ឦសាន នៃ​ប្រទេស​។ ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់ និង​នាំចេញ​ឈើ ល្មើសច្បាប់​។ ចាប់​ជនល្មើស និង​វត្ថុតាង នៃ​បទល្មើស​ព្រៃឈើ​ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។     ​សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​មាន​សហប្រតិបត្តិ​ការល្អ និង​ប្រសិទ្ធភាព​ក្នុងករណី​ចាំបាច់​។ បូកសរុប​របាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​គណៈកម្មកា​រ​ជាតិ​នេះ​ជូន​រាជរដ្ឋាភិបាល និង បំពេញភារកិច្ច​ផ្សេងទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​

 

​គណៈកម្មការ​ជាតិ​នេះ មាន​សិទ្ធិ​បង្កើត​ក្រុម​ប្រតិបត្តិការ​មួយ​តាម​ការចាំបាច់​ដែល មាន​សមាសភាព​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​និង​ស្នើសុំ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​ជា​កម្លាំង​ក្នុងពេល​ចុះ​បេសកកម្ម​ហើយ​គណៈកម្មការ​ជាតិ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​លើ​ផ្ទៃ​ប្រទេស​។ គណៈកម្មការ​ជាតិ​នេះ​អាច​ទទួល​ការឧបត្ថម្ភ​ថវិកា​សមស្រប​ពី​កញ្ចប់​ថវិកា​ពិសេស​រប​ស់រាជ​រដ្ឋាភិបាល​សម្រាប់​ដំណើរ ការ​ការងារ​របស់ខ្លួន​។ នៅក្នុង​សេចក្តីសម្រេច​បានបញ្ជាក់​ថា គណៈកម្មការ​ជាតិ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿងរ​បស់​កងទ័ពអាកាស​នៃ​កងយោធពល​ខេមរភូមិន្ទ​ដើម្បី​បំពេញបេសកកម្ម​ការងា​រ​របស់ខ្លួន​៕

18-1-2016 18-1-2016 (1) 18-1-2016 (2) 18-1-2016 (3)

 

Leave a Reply

(*) Required, Your email will not be published