ការឡោមព័ទ្ធ និងឆែកឆេរទីតាំងស្តុកឈើខុសច្បាប់របស់ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានត្រឹមតែធ្វើរបាយការណ៍ ឬយ៉ាងណា ?

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងមន្ត្រី រដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ ដឹកនាំដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្ត្រ

បាននិងកំពុងចូលទៅឆែកឆេរ និងធ្វើការត្រួតពិនិត្យនៅក្នុង ឃ្លាំងស្តុកឈើដ៍ធំ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មេឈ្មួញជួញដូរឈើល្បីល្បាញ ប្រចាំភូមិភាគ ខាងកើតទន្លេ មេគង្គ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចបបោះ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ឧកញ៉ាឈើគ្រញូងឈ្មោះ លឹម ប៊ុណ្ណា ហៅ ខ្នា មានមេការជាច្រើននាក់ ជាអ្នករត់ការដូចជា សាន ចយ រត់ការនៅខេត្តរតនគីរី ស្ទឹងត្រែងនិងក្រចេះ ឈ្មោះ ពៅសក់បះ និងឈ្មោះ ភក្តិ ដែលគេស្គាល់ថា ជាកូន ប្រសារលោក វ៉ា សារឹទ្ឋ មេប៉េអឹមខេត្តត្បូងឃ្មុំ ហើយមេការខាងលើ នេះមាន មុខងារជាអ្នកជួយសម្រសម្រួលជាមួយសមត្ថកិច្ចតាមដងផ្លូវក្នុងខេត្តត្បូងឃ្មុំដើម្បី អោយខ្សែឡានដឹកជញ្ជូនឈើមកបញ្ចូលឃ្លាំងស្តុកឈើគ្រញូង និងឈើប្រណីត សម្រាប់នាំចេញទៅលក់នៅវៀតណាមឡើងដុះស្លែទៅហើយ គ្មាននរណា ហ៊ាន ប៉ះពាល់ទេ ហើយបើនិយាយពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរបស់លោក ងី វិរះ វិញ គឺមានទំនាក់ទំនងបញ្ហាផលប្រយោជន៍ជាមួយ ឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា នោះកម្រិតណាទេ ព្រោះរាល់ការដឹកជញ្ជូនឈើកន្លងមក មិនដែលហ៊ានក្អក ឬ ត្រួតពិនិត្យការដឹកជញ្ជូននោះម្តងណាឡើយ។

មានការខ្សឹបខ្សៀវផងដែរថា កម្លាំងចម្រុះចូលទៅឆែកឆេរ និងធ្វើការត្រួតពិនិត្យ នៅក្នុងឃ្លាំងស្តុកឈើដ៍ធំ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ មួយថ្ងៃពេញ គឺលេចចេញព៍ត័មានថា ជាឈើស្របច្បាប់ភាក ច្រើនហើយចាប់ផ្តើមត្រួតពិនិត្យបន្តនៅ ថ្ងៃទី១៨ បន្តទៀត។ហើយពេល ល្ងាចគេ ឃើញក្រុមមេការឧកញ៉ាក្រញូងឈ្មោះ លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះ ភក្តិ កូនប្រសារ រលោក វ៉ា សារឹទ្ឋ មេប៉េអឹមខេត្តត្បូងឃ្មុំ ចេញមុខយកលុយចែកដល់ អ្នកសារព៍ត័មានជាច្រើនអ្នកទៀតផងនេះមិននិយាយពិសមត្ថកិច្ចដែលត្រួតពិនិត្ យមានកាជួយចេញថ្លៃសាហុយផ្សេងៗផង ។

ប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលថាកម្លាំងអាវុធហត្ថកម្លាំងនគរបាលនិងមន្ត្រី រដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ ដឹកនាំដោយព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្ត្រ បាន និងកំពុងចូលទៅឆែកឆេរ និងធ្វើ ការត្រួតពិនិត្យនៅក្នុងឃ្លាំងស្តុកឈើដ៍ធំ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា មេ ឈ្មួញជួញដូរឈើល្បីល្បាញ ប្រចាំភូមិភាគខាងកើតទន្លេមេគង្គ បានត្រឹមតែ ធ្វើ របាយការណ៍ ឬយ៉ាងណា ?

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើត គណៈកម្មាការ ទប់ស្កាត់ និង បង្ក្រាប ការដឹកជញ្ជូនឈើ នៅទូទាំងប្រទេស ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងលោកឧត្តមសេនីយ៍ ហ៊ូ សាគុណ ជាអនុប្រធាន អម ដោយសមាជិក ចំនួន៨នាក់ ក្នុងនោះ មានអគ្គនាយករដ្ឋបាលព្រៃឈើ រដ្ឋលេខា ធិការក្រសួងបរិស្ថាន និងអភិបាលខេត្តទាំង៦ ជាប់ព្រំដែនជាមួយវៀតណាម រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ៕

17-1-2016 (2)

12473869_1546501758997523_2126091326535025724_o 12541059_1546496452331387_5017092985549713083_n

 

Leave a Reply

(*) Required, Your email will not be published