គំនរ​ឈើ​ដែល​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ច្រក​ក្នុង​ហ៊ោ​ប៉ៅ ដើម្បី​ដឹកជញ្ជូនត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ក្រោយពេល​សម្ដេច​តេ​ជោ បញ្ជា​ឲ្យ​បិទ​ច្រក​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ : កម្លាំង​អាវុធហត្ថ កម្លាំង​នគរបាល និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ខេត្ត​ត្បូងឃ្មុំ ជាច្រើន​នាក់​ដឹកនាំ ដោយ​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ហៀ​ង សុភ​ក្ត្រ បាន និង​កំពុង​ចូលទៅ​ឆែកឆេរ និង​ធ្វើការ​ត្រួតពិនិត្យ​នៅក្នុង​ឃ្លាំង​ស្តុក​ឈើ របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា  កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ប​បោះ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

 

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ក្រោយ​ធ្វើការ​ឡោមព័ទ្ធ​ពេញ​មួយ​យប់​មកនេះ ឥឡូវ​នៅ​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​ទាំំ​ង​អស់ បាន​ចូលទៅ​ឆែកឆេរ​នៅក្នុង​ឃ្លាំង​ស្តុក​ឈើ និង​ធ្វើការ​ត្រួតពិនិត្យ​ហើយ ដើម្បី​រក​ឲ្យ​ឃើញថា តើ​ឈើ​ទាំងនេះ មានច្បាប់​ត្រឹមត្រូវ ឫ​មួយ​យ៉ាងណា​? តាម​សេចក្តីរាយការណ៍​ដដែល នៅពេលដែល​កម្លាំង​សមត្ថកិច្ច ចូលទៅ​ឆែកឆេរ​នោះ ខាង​តំណាង​ក្រុមហ៊ុន ឫ​តំណាង​ឃ្លាំង ក៏​បង្ហាញ​កិច្ចសហការ ផងដែរ ដោយបាន​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ជាមួយ​សមត្ថកិច្ច​។​

 

​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹងថា តើ​ចំនួន​ឈើ​ប៉ុន្មាន​ដែល​សមត្ថកិច្ច​រកឃើញ​នោះទេ​? ហើយក៏​មិន ទាន់​ដឹងថា តើ​ឈើ​ទាំងនោះ​មានច្បាប់​អនុញ្ញាត​ដែរ​ឫ​ទេ​? សូមបញ្ជាក់ថា កាលពី​យប់មិញ ព្រះរាជអាជ្ញា​ខេត្ត​ត្បូងឃ្មុំ លោក ហៀ​ង សុភ​ក្ត្រ និង​មេបញ្ជាការ អាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា សារិទ្ធ ត្រូវ​ដេកចាំ នៅក្នុង​រថយន្ត រហូតទល់​ភ្លឺ ខណៈ​មន្ត្រី និង​កងកម្លាំង​អាវុធហត្ថ ត្រូវ​បន្ត យាមកាម​ដោយសារតែ ក្រុម​សន្តិសុខ​យាម ឃ្លាំង​ស្តុក​ឈើ របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា មិន​ឲ្យ​ចូល​។​

 

​នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ លោក ហៀ​ង សុភ​ក្ត្រ បាន​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ របស់​ឧកញ៉ា អុល ដែរ​ប៉ុន្តែ ក្រោយ​ការត្រួតពិនិត្យ រកឃើញថា ឈើ​ទាំងនោះ​សុទ្ធតែ​មានច្បាប់​ត្រឹមត្រូវ (​មាន​PC)​ដូច្នេះ​មិនមាន​ការ​រឹបអូស​នោះទេ​។​

 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បង្កើត គណៈកម្មាការ ទប់ស្កាត់ និង​បង្ក្រាប ការដឹកជញ្ជូន​ឈើ នៅ​ទូទាំងប្រទេស ដែលមាន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន និង​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ ជា​អនុប្រធាន អមដោយ​សមាជិក ចំនួន​៨​នាក់ ក្នុងនោះ មាន​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​អភិបាលខេត្ត​ទាំង​៦ ជាប់​ព្រំដែន​ជាមួយ​វៀតណាម រួមមាន ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​៕

17-1-2016 17-1-2016 (1) 17-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published