សម្ដេចតេជោ បញ្ជាឲ្យបិទច្រករត់ពន្ធឈើទៅវៀតណាម និងព្រមានចាត់ការ ឧកញ៉ាខិលខូចឈ្មោះឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និងឧកញ៉ា ស៊ឹង សំអុល ជាឈ្មួញជួញឈើខុសច្បាប់

, , Leave a comment

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបិទច្រករត់ពន្ធឈើទៅវៀតណាម។

សម្តេចតេជោ បញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញចន្ទ និង អភិបាលស្រុកមេមត់ ចាត់ការទៅលើឧកញ៉ាកាងឈើទាំងពីរនាក់ឈ្មោះ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និងឧកញ៉ា ស៊ឹង សំអុល ប្រសិនបើមិនចង់ជ្រុះស័ក្តិ។ ហើយក្នុងនោះ សម្តេចក៏ បានសម្រេចបង្កើតគណៈកម្មការបង្ក្រាបការរត់ពន្ឋឈើទៅវៀតណាម ដោយមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការប្រកាសនិងព្រមានបែបនេះ ធ្វើឡើងនៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលមានមេការ ឈ្មោះ សាន ចយ មានអំណាចកែនប្រជាពលរដ្ឋកាប់ឈើនៅតំបន់ព្រៃការពារ និងប្រមូលទិញឈើ ប្រណីតខុសច្បាប់យកមកស្តុកទុកក្នុងខេត្តស្ទឹងត្រែង ដើម្បីដឹកជញ្ជូនទៅលក់នៅ ស្រុកយួនយ៉ាងរលូន។

ឈើប្រណីត ក្នុងព្រៃការពារ និងព្រៃអភិរក្សនៅស្រុកសេសាន កំពុងប្រឈមនឹង សេចក្តីវិនាស ដោយសារស្នាដៃឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងមេការឈ្មោះ សាន ចយ។ហើយពេលខ្លះ ឈ្មោះ សាន ចយ បានចូលទៅទិញឈើតាម បណ្ដា ស្រុកនានាក្នុងខេត្តរតនគិរី ហើយដឹកជញ្ជូនចូលមកខេត្តស្ទឹងត្រែង តាមរថយន្ត ធំៗ ធ្វើឲ្យបាក់ស្ពាននិងខូចផ្លូវជាបន្តបន្ទាប់ ហើយពុំមានមន្ត្រីស្ថាប័ន ពាក់ព័ន្ ធណាហ៊ានចាត់វិធានការតាមច្បាប់ទេ។

ដោយឡែកឧកញ៉ា សឹង្ហ សំអុល មានមេការម្នាក់ឈ្មោះ ឆុន និងឈ្មោះ ខុន ជា cមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាអ្នកចេញមុខរត់ការ និងបំផុសអោយ ប្រជា ពលរដ្ឋក្រីក្រចូលអារឈើក្នុងព្រៃសហគមន៍ព្រៃការពារអភិរក្សជីវៈចម្រុះកែវសីមា និងព្រៃការពារអភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេចនិងប្រមូលទិញឈើប្រណិតខុស ច្បាប់ ដោយមានការឃុបឃិតជាមួយលោក សំរ៉ង់ ឌីវិចិត្រ នាយដែនជម្រក សត្វ ព្រៃភ្នំព្រេចនិងលោក វង្ស សុខសេរី នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី និងមានការឃុបឃិតជាមួយមេគយ ឈ្មោះ យឹម វណ្ណៈ មេគយច្រកដូង៧ដើម និងមេគយឈ្មោះ ចាន់ សុផាត មេគយស្រុកមេមត់ ដើម្បីដឹកជញ្ជូនយក ទៅ លក់នៅប្រទេសវៀតណាមតាមច្រក ច្រកទន្លេចាម, ច្រកចាន់មូល, ច្រកដូនរ័ត្ន និងច្រកដូង៧ដើម រៀងរាល់យប់-ថ្ងៃយ៉ាងព្រហើនបំផុតមិនដែលខ្លាចរអារច្បាប់ សោះឡើយ ។

    kna_woodvirakchey4 W@t-06118

 

Leave a Reply

(*) Required, Your email will not be published