រថយន្តដឹកស្រូវក្រឡាប់ សង្កត់មនុស្សស្លាប់និងរបួស៤នាក់ នៅ ខេត្តព្រៃវែង

, , Leave a comment

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោងប្រមាណ ១២និង២០នាទីយប់ឈានចូលថ្ងៃទី ១៥ខែមករាឆ្នាំ២០១៦លើដងផ្លូវជាតិលេខ៨ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨

ស្ថិតនៅភូមិស្នាយពលឃុំរការស្រុកពារាំងខេត្តព្រៃវែង រថយន្តដឹកស្រូវមួយគ្រឿង បានក្រឡាប់សង្កត់មនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់បីនាក់ ក្នុងគ្រោះថ្នាក់បង្កឡើង ដោយ រថយន្តដឹកស្រូវ បើកក្រឡាប់សង្កត់លើ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ ដាយ ពណ៌សពាក់ស្លាកលេខកំពង់ចាម 3A-1511 ផ្ទុកស្រូវរាប់តោនបើកក្នុង ទិស ដៅពីលិចមកកើត លុះមកដល់ចំណុចខាងលើរថយន្ តបានរេចង្កូតបណ្តាលឲ្យ ក្រឡាប់ សង្កត់លើកម្មករ បណ្តាលឲ្យជនរងគ្រោះ មានឈ្មោះ យឿន យុយ ភេទ ប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំទឹកថ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងនិង៣នាក់ផ្សេងទៀត រងគ្រោះរបួសធ្ងន់និងស្រាល មាន ឈ្មោះ ប៊ន ភេទប្រុសអាយុ៣២ឆ្នាំ ឈ្មោះ គីម ភេទប្រុសអាយុ៣0ឆ្នាំ និង ឈ្មោះភ្លែតភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិជាមួយគ្នា.ខណះអ្នកបើកបររថយន្តដឹក ស្រូវ បានគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះជួយដឹកជញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ។ឯសពជនរងគ្រោះបានប្រគល់ឲ្យទៅសាច់ញាតដើម្បីធ្វើបុណ្យ។ រថយន្តត្រូវបាន ស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំចាត់ការតាមនីតិវិធី៕

12508839_505173862997712_1423022422683580060_n

12418093_505173896331042_1756146862750100076_n

 

Leave a Reply

(*) Required, Your email will not be published