លោក ជុំ សាមឿន អភិបាលស្រុកពាមរក៍ បើកបរក្នុងស្ថានភាពស្រវឹង បុកអ្នកជិះម៉ូតូស្លាប់ម្នាក់ក្នុងថ្លុកឈាម

, , Leave a comment

ខេត្តព្រៃវែង ៖ នៅព្រលប់ថ្ងៃទី១៤មករាឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយនៅលើកំណាត់ផ្លូវជាតិលេខ១១ក្នុងភូមិព្រែកខ្សាយឃុំព្រែកខ្សាយស្រុកពាមរ  ខេត្តព្រៃវែងដែលបង្ករ

ឡើងរវាងរថយន្តរបស់លោក ជុំ សាមឿន អភិបាលស្រុកពាមរក៍ខេត្តព្រៃវែង បុក ម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើក រថយន្ត រត់គេចមិនទទួលខុសត្រូវ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញលោក ជុំ សាមឿន អភិបាលស្រុកពាមរក៍ ខេត្តព្រៃវែង បើករថយន្តម៉ាកលិចស៊ីសRX300 ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លោកលេខ ភ្នំពេញ 2Q-5048 បានបើកបរក្នុង ល្បឿន លឿនបានបុកម៉ូតូជនរងគ្រោះក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាល ឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ ស្លឹក ភេទប្រសុ អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិ៤ ឃុំ ព្រែកក្សាយខស្រុកពាមរក៍ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបរ ចុះមកមើលជនរងគ្រោះក្នុងស្ថានភាពស្រវឹងក្រោយពេលដឹងថាជនរងគ្រោះស្លាប់ ពេលនោះអ្នកបើករថយន្តបង្ករឈ្មោះ ជុំ សាមឿន អភិបាលស្រុកពាមរក៍ បាន គេច ខ្លួនបាត់ ។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកទៅ រក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយតាមនិតិវិធី។

ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

12548903_1668036156808660_9213414277920257040_n

12417704_1668036173475325_8623191203290475222_n

 

Leave a Reply

(*) Required, Your email will not be published