សាលាក្រុង ត្រៀម​ចាប់ និង ផាកពិន័យ អ្នក​ចោល​សំរាម ពាសវាល​ពាសកាល​

, , Leave a comment

14-1-2016

​រាជធានី​ភ្នំពេញ : សាលា​រាជធានី នឹងដាក់​ធុងសំរាម​ចល័ត​នៅតាម​សួន​សាធារណៈ ដែល​នេះ​ជាការ​សាកល្បង​មុនគេ​នៅតាម​សួនច្បារ​វិមានឯករាជ្យ សួន​មុខ​វាំង មាត់ទន្លេ និង​វត្តភ្នំ​។ នេះ​បើ​យោងតាម​ការសរសេរ​នៅលើ​បណ្តាញ​សង្គម​ទំនាក់ទំនង facebook របស់លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

 

​អ្នកនាំពាក្យ​សាលា​រាជធានី រូបនេះ បានបញ្ជាក់​ផងដែរ​ថា ” បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​បានឃើញ​ឆាប់ៗ​នេះ​នូវ​ធុងសម្រាម​ចល័ត ដែល​នឹង​ត្រូវដាក់​ឲ្យ​ភ្នាក់ងារ​សាលា​រាជធានី​អនុវត្ត​ការសម្អាត​ប្រមូល​សម្រាម​តាម​សួន​សាធារណៈ ហើយ​ពួកគាត់​ក៏មាន​វិក័យប័ត្រ​ជាប់​នឹង​ខ្លួន​ដើម្បី​ផាកពិន័យ​ដល់​អ្នក​ចោល​សម្រាម​ពាសវាល​ពាសកាល​ក្រៅ​ធុង​ផងដែរ​។ ភ្នាក់ងារ​ដែល​នឹងធ្វើ​កិច្ចការ​នេះ យើង​នឹង​ជ្រើសរើស​ពី​បុគ្គលិក​អង្គភាព​សួនច្បារ ហើយក៏​នឹង​ផ្តល់ឱកាស​ដល់​បងប្អូន​ឥត​ទីពឹង​ពី​មជ្ឍមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ផងដែរ​”​។​

 

​គួរ​រំលឹក​ផងដែរ​ថា នេះ​ជា​គោលនយោបាយ​ថ្មី មួយ​ដែល សាលា​រាជធានី គ្រោង​នឹង​អនុវត្តន៍ ឆាប់ៗ ដើម្បី ជួយ​រួមចំណែក ថែរក្សា អនាម័យ នៅក្នុង​ទីក្រុង អោយ​ដូច​ទៅនឹង​ពាក្យ ស្លោ​កថា ” ទីក្រុង​ស្អាត ចាប់ផ្តើម​ពី​អ្នក​”៕

14-1-2016 (1) 14-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published