កូដកម្ម​របស់​កម្មក​រ មិនទាន់​ដោះស្រាយ​ផង លេចចេញ​គ្រឿងញៀន​៨​កញ្ចប់​

, , Leave a comment

​ខេត្តកណ្តាល : ក្រាម​ម្ស៉ៅ​ស​ថ្លា ដែល​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៨​កញ្ចប់​ត្រូវបាន​គេ​ប្រទះឃើញ ខណៈដែល​កម្មករ​កំពុង​ធ្វើ​កូដកម្ម នៅវេលា​ម៉ោង​៧​និង​១៥​នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​មុខ​រោងចក្រ​ឈ្មោះ ខេ​ម​វើ​ណា មាន​ទីតាំង​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ សុក​ខ្សាច់កណ្ដាល ក្នុង​តំបន់​7NG​។​

 

​លោក​វរសេនីយ៍ ម៉ែន សុខ​ឃៀន អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​បានបញ្ជាក់​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៤​មករា​នេះ កម្លាំង​នគរបាល​បាន​ប្រទះឃើញ​កញ្ចប់​ថ្នាំ​ពណ៌​.​ស ថ្លា​ចំនួន​៨​កញ្ចប់​មែន នៅ​កន្លែង​កម្មករ​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​។ កញ្ចប់​ថ្នាំ​នោះ​ជំនាញ​កំពុង​យកទៅ​ពិនិត្យ និង​បើក​ការស៊ើបអង្កេត​រកមុខ​សញ្ញា​ដែល​យកមក​ផ្លុ​ង​ចោល​នេះ​។​

 

​លោក​បន្តថា កម្មករ​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​នេះ​រយៈពេល​២​ថ្ងៃ​មកហើយ និង​មិនមាន​កើតឡើង​នូវ​អំពើហិង្សា​អ្វី​ទេ​។ កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វិហារ​សួគ៌ មាន​វត្តមាន​ជាប្រចាំ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​។ ការធ្វើ​កូដកម្ម​របស់​កម្មករ​នោះ មាន​សហជីព​ឈ្មោះ សម្ព័ន្ធ​សហជីព​បេះដូង​កម្មករ​ខ្មែរ ដឹកនាំ​ដោយ​ឈ្មោះ ស៊ឹម ផល្លា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​សហការី​ចំនួន​៧​នាក់ បាន​នាំ​កម្មករ​ប្រហែល​២០០​នាក់ បន្តធ្វើ​កូដកម្ម ដាក់​មេក្រូ​ស្រែក​នៅខាងមុខ រោងចក្រ ទាមទារ នូវ​លក្ខខណ្ឌ​ចំនួន​២៤​ចំណុច តាំងពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ មិនទាន់មាន​ដំណោះស្រាយ​ទេ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៤​មករា វេលា​ម៉ោង​៨​និង​៣០​នាទី មានការ​ប្រទះឃើញ​កញ្ចប់​ក្រាម​ម្សៅ​ពណ៌​ស ចំនួន​៨​កញ្ចប់​តូច​នៅ​កន្លែង​ដែល​កម្មករ​កំពុងតែ​ធ្វើ​កូដកម្ម ហើយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះមក​ធ្វើ​កំណត់ហេតុ និង​ដកហូត​កញ្ចប់​ម្សៅ​ក្រាម​ទាំងនោះ​យកទៅ​ពិសោធ​នៅ​មន្ទីរ​គ្រឿងញៀន​ខេត្ត​៕

14-1-2016 14-1-2016 (1)

 

Leave a Reply

(*) Required, Your email will not be published