ធ្លាយរឿងលោក ពុំ កាន់ អធិការស្រុកស្វាយអន្ទរ បាញ់ពលរដ្ឋម្នាក់ស្លាប់ចោលប្រពន្ធ និងកូន៤នាក់ ខណះបង្ក្រាបទីតាំងប្រជល់មាន់

, , Leave a comment

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ លោកអធិការស្រុកពារាំងឈ្មោះ ពុំ កាន់ បានដឹកនាំកូនចៅ

ចុះបង្ក្រាបវង់ល្បែងស៊ីសង និងប្រជល់មាន់មួយកន្លែង ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ខណៈពេលដែលចុះបង្ក្រាបនេះក៏មានការ ប៉ះពាក្យសម្ដីគ្នាមួយប្រ៉ាវ ពេលនោះលោកអធិការចិត្តឆេវឆាវរូបនោះ ក៏បានដក កាំភ្លើងបាញ់ ប៉ុន្តេបានរាលកៃត្រូវពលរដ្ឋម្នាក់ស្លាប់ ចោលប្រពន្ធ និង កូន៤នាក់ គួរឲ្យអាណោចអាធ័មបំផុត ព្រោះតែខឹងជនរងគ្រោះមិនប្រាប់ទីតាំងវង់ល្បែង ប្រជល់មាន់កន្លងមក។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា មុនពេលកើតហេតុ គេឃើញលោក ពុំ កាន់ ដែល អធិការស្រុកពារាំង និងកូនចៅ៤នាក់ ក្នុងឯកសណ្ឋានស៊ីវិល ដោយ មានកាន់ កាំភ្លើងគ្រប់ដៃ បានចុះពីឡានមួយបាំងកន្លះ ពណ៌ខ្មៅ មួយគ្រឿង ដើរតម្រង់ដល់កន្លែងប្រជល់មាន់(កន្លែងកើតហេតុ) ពេលនោះអ្នកលេងជល់មាន់ បានបែកហ្វូងនៅសល់តែជនរងគ្រោះឈ្មោះ កិ អ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ ដែលឈរនៅព្រំដីរបស់ខ្លួនដែលជាប់នឹងដីឡូដែលគេជល់មាន់នោះហើយក៍មាន ការប៉ះសំដីគ្នាលោកអធិការចរឹកឆេវឆាវនោះបានអាមេកាំភ្លើងខ្លីហើយបាញ់រាល កៃត្រូវជនរងគ្រោះចំក្បាលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅក្នុងថ្លុក ឈាម គួរឲ្យអាសូរបំផុត ក្រោយពេលបាញ់ជនរងគ្រោះ ហើយពួកគេក៏ឡើង រថយន្តទៅបាត់ ។

តាមសំដីអ្នកជិតខាងផ្ទះគ្រួសារជនរងគ្រោះ បានអោយដឹងថា ហេតុការណ៍ផ្ទុះ អាវុធ រហូតមានមនុស្សស្លាប់ អាចសង្ស័យលោកអធិការខឹងជនរងគ្រោះ មិនរាយ ការណ៍ពីសកម្មភាព លេងល្បែងប្រជល់មាន់នេះ ព្រោះកន្លង មកលោកអធិការ ពុំ កាន់ នេះធ្លាប់បានមកសំឡុតគំរាម ឲ្យជនរងគ្រោះរាយការណ៍ ពីសកម្មភាព លេងល្បែងប្រជល់មាន់នេះ តែជនរងគ្រោះបានប្រកែកថា មិនព្រមរាយការណ៍ នោះទេ ព្រោះខ្លាចគេស្អប់។

ក្រោយមានហេតុការផ្ទុះអាវុធ ក្នុងការចុះបង្រ្កាបវង់ល្បែងស៊ីសង និងប្រជល់មាន់ បណ្តាលអោយមនុស្សស្លាប់មក សមត្ថកិច្ចចម្រុះខេត្ត កំពុងចុះស្រាវជ្រាវ តាមរក ជនដែលបាញ់សម្លាប់នោះ៕

T-01-13-16-cc-full

14-1-2016 (1) 14-1-2016

 

Leave a Reply

(*) Required, Your email will not be published