មូលហេតុ ៤ យ៉ាង​បញ្ជាក់ថា​អង្គុយ​គង​ទាក់​ខ្លា​មិនល្អ​សម្រាប់​អ្នក​ទេ

, , Leave a comment

13-1-2016

ការស្រាវជ្រាវ​នានា​បាន​រកឃើញថា ការ​អង្គុយ​គង​ទាក់​ខ្លា​ពិតជា​មិនល្អ​ទេ​សម្រាប់​អ្នក តែ​វា​អាស្រ័យ​លើក​ត្តា​ច្រើន ដែល​កត្តា​សំខាន់បំផុត​គឺថា​តើ​អ្នក​គង​ទាក់​ខ្លា​យូរ​ប៉ុនណា និង​គង​ញឹកញាប់​ប៉ុនណា​។

 

១-ការ​អង្គុយ​គង​ទាក់​ខ្លា​ធ្វើ​ឲ្យ​កើន​សម្ពាធ​ឈាម​បណ្តោះអាសន្ន​
​ការសិក្សា​ខ្នាតតូច​ផ្សេងៗ​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​រឿងនេះ​។ ការសិក្សា​ភាគច្រើន​បាន​បញ្ជាក់ថា ទម្លាប់​អង្គុយ​បែបនេះ​គឺ​ពិតជា​បង្កើន​នូវ​សម្ពាធ​ឈាម​របស់​អ្នក ប៉ុន្តែ​មាន​លក្ខណៈ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ការ​អង្គុយ​គង​ទាក់​ខ្លា​នឹងមិន​បង្ក​ឲ្យ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​នោះទេ​។

 

២-ការ​អង្គុយ​គង​ទាក់​ខ្លា​អាច​បង្ក​ឲ្យ​ឈឺ​ខ្នង និង​ក​
​យោងតាម​អ្នក ព្យាបាល​ផ្នែក​រាងកាយ លោកស្រី Vivian Eisenstadt បាន​ឲ្យ​ដឹងថា អ្នកនឹង​ឈឺ​ខ្នង និង​ក​ប្រសិនបើ​អ្នក​អង្គុយ​គង​ទាក់​ខ្លា​ញឹកញាប់​។ លោកស្រី​បានលើកឡើង​ថា ត្រគាក​បាន​រមួល​ចូលគ្នា​បន្តិច នៅពេល​អង្គុយ​គង​ទាក់​ខ្លា និង​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​ក្នុង​ឆ្អឹងត្រគាក​។ ប្រការនេះ​នឹងដាក់​សម្ពាធ​លើ​ឆ្អឹងខ្នង ហើយ​ចុងក្រោយ​នឹង​នាំ​ឲ្យ​ឈឺ​ខ្នង និង​ក នៅពេល​ក្រោយ​។

 

៣-ការ​អង្គុយ​គង​ទាក់​ខ្លា​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការឡើង​ប៉ោង​សរសៃ​ឈាមខ្មៅ​
​ការឡើង​ប៉ោង​សរសៃឈាម​ភាគច្រើន​គេ​បន្ទោស​ទៅលើ​ការ​ឈរ​រយៈពេល​យូរ តំណរ​ពូជ និង​ការ​ប៉ះ​នឹង​កំដៅ​ព្រះអាទិត្យ ប៉ុន្តែ​ការ​អង្គុយ​គង​ទាក់​ខ្លា​ក៏មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការធ្វើ​ឲ្យ​សរសៃឈាម​ឡើង​ប៉ោង​ផងដែរ​។

 

​លោក​វេជ្ជបណ្ឌិត Madyoon បាន​លើកឡើងថា "​ការ​អង្គុយ​គង​ទាក់​ខ្លា​បង្កើន​សម្ពាធ​លើ​សរសៃ​ឈាមខ្មៅ ដែលមាន​ទំនួល​ខុសត្រូវ​ក្នុងការ​បញ្ជូន​ឈាម​ត្រឡប់​ទៅ​បេះដូង​វិញ​។ សម្ពាធ​នៃ​ជើង​ម្ខាង​គង​លើ​ជើង​ម្ខាង​ទៀត​បាន​បង្អាក់​លំហូរ​ឈាម​របស់​អ្នក ដែល​អាចធ្វើ​ឲ្យ​ចុះខ្សោយ ឬ​ខូច​សរសៃ​ឈាមខ្មៅ​ក្នុង​ជើង​របស់​អ្នក​។ ប្រសិនបើ​សរសៃឈាម​ខ្មៅ​ត្រូវបាន​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ចុះខ្សោយ ឈាម​អាច​ធ្លាយ​ចូល​សរសៃ​ឈាមខ្មៅ និង​ពូន​ផ្តុំ​នៅ​ទីនោះ ដោយ​បណ្តាល​ឲ្យ​សរសៃ​ឈាមខ្មៅ​ឡើង​ប៉ោង ឬ​រលាក​យ៉ាងធ្ងន់ធ្ងរ​"​។  

 

៤-​ការ​អង្គុយ​គង​ទាក់​ខ្លាបង្ក​ឲ្យ​ខូច​សរសៃប្រសាទ​
​ដូចដែល​យើង​បានដឹង​មកហើយ សរសៃប្រសាទ​នៅត្រង់​កណ្តៀតក្អម​គឺជា​សរសៃប្រសាទ​ធំ​បំផុត​ក្នុង​រាងកាយ​មនុស្ស ហើយ​វា​លាតសន្ធឹង​ពី​ខ្នង​ផ្នែក​ខាងក្រោម​រហូតដល់​ជើង​របស់​យើង។ ដៃ​មួយ​នៃ​សរសៃប្រសាទ​ត្រង់​កណ្តៀតក្អម​គឺ​សរសៃប្រសាទ​នៅត្រង់​ឆ្អឹង​ស្មងជើង​។ រាល់​សម្ពាធ​លើ​សរសៃប្រសាទ​ត្រង់​ឆ្អឹង​ស្មងជើង ដូច​ជាការ​អង្គុយ​គង​ទាក់​ខ្លា​ជាដើម អាច​បង្ក​ស្ពឹក និង​ឈឺ​ឆៀបៗ ហើយ​ការ​គង​រយៈពេល​យូរ​គឺ​ពិតជា​អាច​បង្ក​ឲ្យ​ខូច​សរសៃប្រសាទ​បាន​៕

 

Leave a Reply

(*) Required, Your email will not be published