ប្រសិនបើ​ចោរ​ភ្ជង់​កាំភ្លើង​ឬ​កាំបិត​គំរាម​យក​របស់​មានតម្លៃ ត្រូវ​រក​ដំណោះស្រាយ​យ៉ាងណា​?

, , Leave a comment

13-1-2016

គួរ​យល់​ដឹង : ​ប្រសិនបើ​ថ្ងៃ​ណាមួយ​លោកអ្នក​ស៊យ​ធំ​ជួប​ចោរប្លន់ វិធី​ដើម្បី​ចៀស​ផុតពី​ការរង​គ្រោះ​ដល់​របួស ឬ​ស្លាប់​គឺ​មានតែ​សម្រប​តាម​ចោរ​តែប៉ុណ្ណោះ​។ ជួនកាល​លោកអ្នក​មិន​ចង់​សម្រប​តាម​ចោរ​ទេ តែ​ចង់​តតាំង​មួយ​ស្មើ​ជាមួយ​ចោរ​វិញ ប៉ុន្តែ​ប្រសិនបើ​ចោរ​នោះ​មាន​អាវុធ​ចោរ​វា​ច្បាស់​ជា​មើល​ឆ្វេង​មើល​ស្តាំ​ទាំង​តក់ក្រហល់ ហើយ​ដៃ​រញីរញ័រ​របស់​វា​អាច​នឹង​កែះ​កៃកាំភ្លើង​បាន​គ្រប់ពេល​។ ប្រសិនបើ​មានការ​តដៃ ឬ​ចង់​រត់គេច​ពី​វា អ្នក​ច្បាស់​ជា​ត្រូវ​របស់​វា​ជាមិនខាន​។​

 

​វិធី​ល្អ​បំផុត ដើម្បី​ឆ្លើយតប​ទៅនឹង​ចោរ​ប្រដាប់អាវុធ​ដែល​គំរាម​ទារលុយ ពី​អ្នក​គឺ​ត្រូវ​ឲ្យ​លំទោន​ចំពោះ​វា​បំផុត រួច​និយាយ​ឲ្យ​ច្បាស់ៗ​ដាក់​វា​ថា ៖ "​អូ​ខេ ខ្ញុំ​នឹង​ប្រគល់​លុយ​ឲ្យ​អ្នកឯង​។ ខ្ញុំ​នឹង​ប្រគល់​អ្វីៗ​ដែល​ខ្ញុំ​មាន​។ ខ្ញុំ​នឹងធ្វើ​តាម​ឯង​គ្រប់យ៉ាង​"​។​

 

​បន្ទាប់មក​មុនពេល​អ្នក​លូកដៃ​ចូល​ហោប៉ៅ​ដក​កាបូប​លុយ​ឲ្យ​វា អ្នក​ត្រូវ​និយាយ​ឲ្យ​ច្បាស់ៗ​ថា ៖ "​ខ្ញុំ​កំពុង​លូកដៃ​យក​កាបូប​លុយ​ឲ្យ​ហើយ​"​។ ត្រូវ​ចាំ​ថា​ចោរ​ខ្លះ​ញៀន​ថ្នាំខ្លាំង​រហូតដល​ថ្នាក់​មិន​ទុកចិត្ត​នរណា​ទាំងអស់​។​

 

​ក្នុងករណីនេះ ប្រសិនបើ​អ្នកធ្វើ​ឲ្យ​វា​ផ្អើល នោះ​ច្បាស់​ជា​ត្រូវ​វា​ចាក់​ឬ​បាញ់​ជាមិនខាន​។ ក្នុងករណីនេះ​ខណៈដែល​អ្នក​កំពុង​លូកដៃ​យក​កាបូប​លុយ​ចេញ​ក្រៅ ត្រូវ​ដក​យឺតៗ ហើយ​ថយក្រោយ​ដោយ​ប្រយ័ត្នប្រយែង តាមរបៀប​ដូចដែល​អ្ន​ក​ឲ្យ​សាច់​ទៅ​ខ្លាឃ្មុំ​ដូច្នោះ​ដែរ​។​

 

​កាយវិការ​យឺតៗ ប្រយ័ត្នប្រយែង​បែបនេះ​សបញ្ជាក់​ប្រាប់​ចោរ​ថា លោកអ្នក​ពិតជា​ធ្វើតាម​បំណង​វា​ហើយនឹង​មិន​តដៃ ឬ​ត្រៀម​ដក​អាវុធ​ចេញពី​ចង្កេះ​បាញ់​តប​វា​វិញ​នោះទេ​។ ខណៈដែល​អ្នក​ដក​កាបូប​លុយ​ឱ្យ​វា​ហើយ​នោះ ត្រូវ​បន្ត​ដើរ​ថយក្រោយ​យឺតៗ ដើម្បី​ទុកពេល​ឲ្យ​ចោរ​រត់គេច​តាមផ្លូវ​ផ្សេង​តាមចិត្ត​ចង់​របស់​វា ហើយ​អ្នក​ក៏​នឹងមិន​រងគ្រោះ​ដល់​ជីវិត​នោះដែរ​៕

 

 

Leave a Reply

(*) Required, Your email will not be published