កូនប្រុស​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ លោក ចៅ ផល្លី ជាប់ចោទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​

, , Leave a comment

13-1-2016

13-1-2016 (1)

​រាជធានី​ភ្នំពេញ : កូនប្រុស​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ លោក​ចៅ ផល្លី ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប​ញ្ចូ​ន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមច្បាប់ ដោយ​ភ្ជាប់​សេចក្ដីសន្និដ្ឋាន​ចោទប្រកាន់​ពីបទ “​ប៉ុនប៉ង​ឃាតកម្ម​” ពាក់ព័ន្ធ​ការបាញ់ប្រហារ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​បណ្តាល​ឲ្យ​សន្តិសុខ​ពីរ​នាក់​នៅមុខ​ក្លឹប​កម្សាន្ត​មេន​ហាត​ធេ​ន​ហូ​លី​ដេ​បណ្តាល​ឲ្យ​រងរបួស​។ រហូតមកទល់​ព្រឹក​ថ្ងៃទី​១៣ ខែមករា លោក​ព្រះរាជអាជ្ញារង ស៊ិន វីរៈ បាន​ចោទប្រកាន់​រួចហើយ នៅឡើយ​តែ​លោក​ចៅក្រម​នៅ​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​

 

​គួររំលឹកថា មាន​អំពើ​បាញ់ប្រហារ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​លើ​ហ្វូងមនុស្ស​ក្នុង​ក្លឹប​កម្សាន្ត​មេន​ហាត​ធេ​ន​ហូ​លី​ដេ​(HOLIDAY)​បណ្តាល​ឲ្យ​សន្តិសុខ​២​នាក់​រងរបួស ហើយ​ជនដៃដល់​ត្រូវបាន​អាវុធហត្ថ​ចាប់ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦​កន្លងទៅនេះ នៅ​ចំណុច​ក្លោងទ្វារ​ចូល​ក្លឹប​កំសាន្ត មេន​ហាត​ធេ​ន​ហូ​លី​ដេ ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពី​បុរស​ម្នាក់នេះ បាន​បាញ់​ជា ច្រើន​គ្រាប់​ចូលក្នុង​ក្លឹប​បណ្តាលឱ្យ​របួស​សន្តិសុខ​យាមកាម​២​នាក់​។​

 

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បានចេញ​អន្តរាគមន៍ ចាប់ខ្លួន​បុរស​ម្នាក់ ឈ្មោះ ចៅ រង្សី អាយុ​៣០​ឆ្នាំ មុខរបរ​យោធា​អគ្គសេនាធិការ ស្នាក់​នៅផ្ទះ​លេខ​១១E0 សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ ជា​កូនប្រុស​បង្កើត​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ចៅ ផល្លី ​។ បន្ទាប់មក​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ពិ​និត្យនៅ​កន្លែងកើតហេតុ​និង​សាកសួរ​ទៅលើ​សាក្សី​ថា ដំបូង​ឡើយ​ជនសង្ស័យ​បាន​ដឹក​ប្រពន្ធ​ទៅ​រាំលេង​នៅ​ក្លឹប​ហូ​លី​ដេ ដោយមាន​គ្នា​៧​នាក់ ក្នុងនោះ​មាន​បងថ្លៃ និង​មិត្ត​ភ័ក្ត្រ​ផងដែរ​។ ពេល​កំពុង​រាំលេង​ក៏មាន​ក្រុម​ផ្សេង​មក​ប៉ះ​ចង្កេះ​ប្រពន្ធ ហើយ​ជនសង្ស័យ​ជា​ប្តី បាន​ខឹង​បាន​ឈ្លោះ​គ្នា​ក្នុង​ក្លឹប​ហើយ​សន្តិសុខ​ក៏បាន​ដេញ​ចេញមកក្រៅ​។ រំពេច​នោះ​ប្រពន្ធ​ក៏បាន​ទៅជា​មួយ​បងថ្លៃ​បាត់​ហើយ​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ ទៅយក​កាំភ្លើង​នៅផ្ទះ​។​

 

​ក្រោយមក​ក៏​ជិះ​ត្រឡប់មកវិញ​ឈប់​នៅមុខ​ក្លឹប ហើយ​បាន​ទាញ​កាំភ្លើង​ចេញពី​កែបម៉ូតូ រួច​ស្រែ​ករក​ឈ្មោះ​"៧៩​ជា​ប្រធាន​សន្តិសុខ​" ឲ្យ​ហៅ​ក្រុម​ដែល​ប៉ះ​ចង្កេះ​ប្រពន្ធ​របស់គាត់​នោះ ចេញមកក្រៅ​ដើម្បី​ដោះស្រាយ​គ្នា​។ ប៉ុន្តែ​សន្តិសុខ​បាន​និយាយ​សម្រួល​ចរចា មិន​ឲ្យ​ចូលក្នុង​ក្លឹប​ខ្លាច​មានរឿង​ធំ ព្រោះ​ជនសង្ស័យ​មាន​កាន់​កាំភ្លើង​ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ទៀតផង​។ ពេលនោះ​ឈ្មោះ ដុំ ធី ហៅ​២៩ បាន​ព្យាយាម​សម្រួល​ឲ្យ​ជនសង្ស័យ​ត្រឡប់​ទៅវិញ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ក៏បាន​ដក​កាំភ្លើង​បាញ់រះ​មកលើ​ក្រុម​សន្តិសុខ​ហូ​លី​ដេ​តែម្តង​បណ្តាល​ឲ្យ​របួស​២​នាក់​បញ្ជូនទៅ​ពេទ្យ​កាល់ម៉ែត​។

 

​ក្រៅពីនោះ​សមត្ថកិច្ច​បាន​ដកហូត​អាវុធ​វែង​១​ដើម​ម៉ាក AR15 លេខ​5677 គ្រាប់​ក្នុង​បង់​៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​៦​គ្រាប់​និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​PCX​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-9233 ។ ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​កាំភ្លើង​នោះ​រូបគាត់​បាន​ទិញ​ពី​ទាហាន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​។ មន្ត្រី​អាវុធហត្ថ​បន្តថា​ជនរងគ្រោះ​ទី​១-​ឈ្មោះ កង ចិ​ត្រា អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​សន្តិសុខ និង ទី​២ -​ឈ្មោះ ដុំ ធី អាយុ​៤២​ឆ្នាំ ជា​សន្តិសុខ ហើយ​ពេលនេះ​ជនរងគ្រោះ​កំពុង​ត្រូវ​សង្គ្រោះ បន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត បន្ទាប់ពី​ម្នាក់​ត្រូវចំ ពោះ​និង​ម្នាក់ទៀត​ត្រូវចំ​ដៃ​ខាងស្តាំ​៕

13-1-2016 (2)

 

Leave a Reply

(*) Required, Your email will not be published