ជនជាតិ​ស្វ៊ី​សលុតជង្គង់​សុំទោស​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុងព្រះសីហនុ​បន្ទាប់ពី​យក​លុយ​ក្រដាស​១០០​រៀល​រុំ​ធ្វើ​បារី​ជក់

, , Leave a comment

13-1-2016

ខេត្ត​ព្រះសីហនុ : បុរស​ជនជាតិ​ស្វ៊ី​ស​ដែល​ទំនងជា​អ្នកទេសចរ​បានធ្វើការ​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ទីក្រុង​ព្រះសីហនុ បន្ទាប់ពី​រូបគេ​បាន​យក​ក្រដាស​១០០​រៀល​យកទៅ​រុំ​ធ្វើ​បារី​ជក់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Sambath Meas បង្ហោះ​ចែកចាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ១៣ មករា​នេះ​។​

 

​ទង្វើ​នេះ​ត្រូវបាន​ពលរដ្ឋ​ចាត់ទុកថា​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ ចំពោះ​រូបិយវត្ថុ​កម្ពុជា និង​ជាការ​ប្រមាថ​ផងដែរ​ដល់​ម្ចាស់​ទឹកដី​។ តែ​ទោះយ៉ាងណា ពលរដ្ឋ​បានទទួល​យក​ការសុំ​ទោស​ពី​ជនជាតិ​ស្វ៊ី​សម្នាក់​នោះ ក្រោយពី​រូបគេ​ដឹង​កំហុស និង​លុតជង្គង់​សំពះសុំទោស​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​។ មាន​អ្នក​បញ្ចេញមតិ​ខ្លះ​នៅក្នុង Post របស់​បងប្រុស​ខាងលើ​បាន​លើកឡើងថា វា​ជា​ការល្អ​ហើយ​ដែល​បងប្អូន​ជនបរទេស​ចេះ​ទទួលស្គាល់​កំហុស​។ តើ​ប្រិយមិត្ត​ទាំងអស់គ្នា​យល់​យ៉ាងណាដែរ​?

13-1-2016 (1)

ប្រភព ៖https://www.facebook.com/sambathkvk/posts/972996402755451?pnref=story

 

 

Leave a Reply

(*) Required, Your email will not be published