លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បិទ​អាជីវកម្ម​ហ្គេម​បាញ់​ត្រី ដើម្បី​បំបាក់មុខ​អភិបាលក្រុង​ចាស់ ដែល​ធ្វើ​មិនកើត​

, , Leave a comment

13-1-2016

​ខេត្តព្រះសីហនុ​ : ក្រោយពី​ការព្រមាន​របស់លោក អ៊ី សុខ​ឡេង អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ​ថា នឹង​ចាត់វិធានការ​បិទ​ទីតាំង​អាជីវកម្ម​ហ្គេម​បាញ់​ត្រី ទូទាំង​ក្រុងព្រះសីហនុ កាលពី​៨ ខែមករា ឆ្នាំ​២០១៦​។  គិត​ត្រឹម​រសៀល ១២ មករា ២០១៦ នេះ គឺ​ទីតាំង​អាជីវកម្ម​ហ្គេម​បាញ់​ត្រី​ស្ទើរតែ​ទាំងអស់​ទូទាំង​ក្រុង បាន​បិទទ្វារ និង​មិន​ហ៊ាន​បើក​ឲ្យ​ភ្ញៀវ​ចូល​លេង​ទៀត​ទេ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ក្នុង​បណ្តាញ​សង្គម​របស់លោក​។​

 

​លោក អ៊ី សុខ​ឡេង បន្តទៀតថា ថ្ងៃស្អែក​ទី​១៣ ខែមករា មករា ឆ្នាំ ២០១៦ ម៉ោង​២​និង​៣០​នាទី រសៀល ក្រុង​នឹង​អញ្ជើញ​ម្ចាស់​ទីតាំង​អាជីវកម្ម​ហ្គេម​បាញ់​ត្រី​ទូទាំង​ក្រុង មក​ធ្វើ​កិច្ចសន្យា​លើក​ទី​២ បិទ​អាជីវកម្ម​ទាំងស្រុង​ហើយនឹង​មិនមាន​វត្តមាន​អាជីវកម្ម​ហ្គេម​បាញ់​ត្រី ជា​រៀងរហូត​នៅ​ក្រុងព្រះសីហនុ​។​

 

​លោក​បាន​សំណូមពរ​អោយ​ប្រជាពលរដ្ឋ​ទូទាំង​ក្រុងព្រះសីហនុ មាន​ជំនឿ​ចិត្ត និង​ភាពកក់ក្តៅ​ក្នុង​ចិត្ត​ចុះ ចំណាត់ការ​នេះ​ជា​កាដូរ ដើមឆ្នាំ​២០១៦ ជូន​បងប្អូន និង​នៅមាន​បន្តបន្ទាប់​ទៀត (​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​)៕

13-1-2016 (1) 13-1-2016 (2) 13-1-2016 (3)

 

Leave a Reply

(*) Required, Your email will not be published