ក្រឡាប់រថយន្ត លោកផ្កាយបី មេបញ្ជាការរងកងអង្គរក្ស ស្លាប់ប្រពន្ធ និងរបួសធ្ងន់ ៥ នាក់ នៅខេត្តព្រះវិហារ

, , Leave a comment

ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦ នៅស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។មានករណីរថយន្តToyota Vigo ឧត្តមសេនីយ៍ ផ្កាយបីមួយគ្រឿងបានក្រឡាប់

និងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ នៅនៅចំណុច ការដ្ឋាន ចិន តាមបណ្តោយផ្លូវជាតិលេខ៦២ នៅចំណុចដោះស្រែ ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

មន្ត្រីប៉ូលីសចររាចរណ៍បានអោយដឹងថា រថយន្តជួបគ្រោះថ្នាក់ក្រឡាប់នោះ ម៉ាក Vigo ស្លាកលេខ 2J 8981 បើកបរដោយលោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាត មេ បញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស។ ដែលធ្វើដំណើរ ពីទិសភ្នំពេញ សំដៅ ទៅកាន់ទីបញ្ជាការដ្ឋានអង្គរក្សក្នុងស្រុកជាំក្សាន្ត។ក្នុងហេតុការណ៍នេះកើតឡើង ពីការធ្វេសប្រហែលរបស់អ្នកបើកបរ គឺ លោកឧត្តមសេនីយ៍ឯក អ៊ុំ សំអាត ផ្ទាល់ តែម្តងដោយសារលោកងងុយដេក ហើយក៏រេចង្កូក្រឡាប់រថយន្ត នៅត្រង់ចំណុច ផ្លូវបត់រថយន្តជួបគ្រោះថ្នាក់ក្រឡាប់បណ្តាលឲ្យប្រពន្ធ របស់លោកឧត្តមសេនីយ៍ ឯក គឺលោកស្រី ហ៊ឹម គឹមហេង អាយុ ៤៥ ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ និង មនុស្ស៥នាក់ទៀតរងរបួសក្នុងនោះមាន៤នាក់របួសធ្ងន់គឺទី១លោកឧត្តមសេនីយ៍ ឯក អ៊ុំ សំអាត ( របួសស្រាល ) ទី២ រី សុខនី ភេទស្រី អាយុ ៤៥ ឆ្នាំ ទី៣ ញឹម ហៀង ភេទស្រី អាយុ ៥២ ឆ្នាំ ទី៤ ពុំ ហុន ភេទប្រុស អាយុ ៦០ ឆ្នាំ និងទី៥ អាត ភិរម្យ ភេទស្រី អាយុ ១៧ឆ្នាំ។ អ្នកទាំង៤រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅរាជធានីភ្នំពេញ។

ចំណែកសាកសព លោកស្រី ហ៊ឹម គឹមហេង ត្រូវបានដឹកទៅតម្កល់ទុក បណ្តោះ អាសន្ន នៅបញ្ជាការដ្ឋានកងអង្គរក្ស នៅស្រុកជាំក្សាន្ត៕

WAT-120123 (1)

 

Car Crash7  WAT-120124

 

Leave a Reply

(*) Required, Your email will not be published