អ្នកស្រី ពាន់ ភួងធីតា ប្អូនស្រីពាន់ ភួងបុប្ផា ក្រឡាប់រថយន្ត រងរបួសធ្ងន់ នៅសង្កាត់ព្រែកឯង

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១កន្លះរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតលេខ១ផ្លូវចូលទៅរោងចក្រស្រាបៀរថៃហ្គ័រ ស្ថិតក្នុងសង្កាត់ព្រែកឯង

ខណ្ឌច្បារអំពៅ ប្អូនស្រីបង្កើតរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿងដ៏ល្បី អ្នកស្រី ពាន់ ភួងបុប្ផា គឺអ្នកស្រី ពាន់ ភួងធីតា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ រងរបួសធ្ងន់ ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គ្រោះថ្នាក់ ចរាចរណ៍នេះ គឺឃើញរថយន្ត ម៉ាក Mazda ពណ៌សរពាក់ស្លាកលេខភ្នំពេញ 2AD-9055 បើកដោយអ្នកស្រី ពាន់ ភួងធីតា ដែលជាប្អូនស្រីបង្កើតរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿងដ៏ល្បីអ្នកស្រី ពាន់ ភួងបុប្ផា បើកបរក្នុងល្បឿនលឿនខណៈ បើកពីត្បូងទៅជើងពីខាងរោងចក្រស្រាបៀរថៃហ្គ័រ ក៏រ៉េចង្កូតទៅបុកបង្គោលស្លាក សញ្ញាចរាចរណ៍ពេញទំហឹងបណ្តាលឲ្យក្រឡាប់តែម្តងជនរងគ្រោះធ្ងន់ត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

12509041_1036993063011033_6208545961692109711_n e1

 

Leave a Reply

(*) Required, Your email will not be published