ដឹកបងប្អូនទៅស៊ីការ ឡានតាកូម៉ា ក្រឡាប់ស្លាប់៥ របួសធ្ងន់ស្រាល ៧នាក់ នៅស្រុកថ្មពួក

, , Leave a comment

ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង វេលាម៉ោង១១កន្លះ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៥យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

និងមនុស្ស១១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសាររថយន្ត បែកកង់មុខ ខណៈកំពុងបើកបរក្នុងល្បឿនលឿនបណ្តាល ឲ្យរថយន្តក្រឡាប់ជាច្រើន ត្រឡប់ ក្នុលើកំណាត់ផ្លូវជាតិលេខ ៥៦អា ងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករដោយ ខ្លួនឯងដោយសាររថយន្ដម៉ាក តាកូម៉ាមួយបាំងកន្លះ ពណ៌ខ្មៅពាក់ស្លាក លេខ កណ្ដាល 2A-6195 បានធ្វើដំណើរ ពីខេត្ដព្រះវិហារក្នុងទិសដៅពីជើងមកត្បូង ជា លក្ខណៈទៅចូលរួមមង្គលការ សាច់ញាតិរបស់ ខ្លួននៅស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ បើកបរក្នុងល្បឿនលឿន ហើយរថយន្តបែកកង់ ទើបបណ្តាល ឲ្យ ក្រឡាប់ ជាច្រើនត្រឡប់ បណ្តាលឲ្យស្លាប់ ៤នាក់នៅកន្លែង និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យនិងរងរបួសធ្ងន់ស្រាល៧នាក់ត្រូវបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្ដភាពកម្ពុជាជប៉ុនមង្គលបុរី ។

រីឯ សាកសពត្រូវបានសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យនៅស្រុកកំណើត ។ ចំណែករថយន្ដត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាន នគរបាល ស្រុកថ្មពួកដើម្បីដើម្បីចាត់ការតាមច្បាប់៕

12472262_1544189369228762_6252649850576230696_n

1923338_1544189335895432_7990846249352121588_n (1)

 

Leave a Reply

(*) Required, Your email will not be published