ដឹក​ប្រពន្ធ​ចូល​ក្លិប ពេល​គេ​រាំ​ប៉ះ អាង​ស័ក្តិ​លើ​ស្មា ទាញ​កាំភ្លើង​បាញ់រះ​១០​គ្រាប់ បង្កើន​ឥទ្ធិពល​

, , Leave a comment

11-1-2016 (2)

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​បង្ក្រាប​ភ្លាមៗ បន្ទាប់ពី​បុរស​រូបនោះ​បាន​រត់​ទៅយក​កាំភ្លើង​វែង​មក​បាញ់​សងសឹក​គូទំនាស់  តែ​មិន​បាញ់​គូទំនាស់ បែរជា​បាញ់​សន្តិសុខ​២​នាក់ ដែលជា​អ្នកសម្របសម្រួល​ទៅវិញ ព្រោះតែ​ខឹង​គេ​រាំ​ប៉ះ​ប្រពន្ធ​របស់ខ្លួន នាំចូល​ផឹកស៊ី​ក្នុង​ក្លិប​។ ហេតុការណ៍​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​របួស​២​នាក់​នោះបាន​កើតឡើង​កាលពី​វេលា ម៉ោង​០៣​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​លេខ​៦៥​ជិត​(HOLIDAY)​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

 

​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ចៅ រង្សី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ឋានៈ​វរសេនីយទោ ស្នាក់​នៅផ្ទះ​លេខ​១១E0 សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ចំណែក​វត្ថុតាង​ចាប់យក​មាន​អាវុធ​វែង​១​ដើម​ម៉ាក AR15 លេខ​5677 គ្រាប់​ក្នុង​បង់​៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​១០​គ្រាប់ និង​ម៉ូតូ​១​គ្រឿង ម៉ាក​PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FB-9233​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ កង ចិ​ត្រា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​សន្តិសុខ​HOLIDAY ត្រូវ​១​គ្រាប់ ចំពោះ​ជនរងគ្រោះ​ទី​២ ឈ្មោះ ដុំ ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​សន្តិសុខ​HOLIDAY​ត្រូវចំ​ដៃ​ខាងស្តាំ​។ ក្រុម​ជនរងគ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

 

​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​មក​ចូល​ផឹកស៊ី​រាំ លេង​នៅ​ក្លិប​ហូ​លី​ដេ រួមជាមួយ​បងថ្លៃ និង​មិត្ត​ភ័ក្ត្រ​ទាំងអស់​មាន​គ្នា​៧​នាក់​ពេល​កំពុង​រាំលេង និង​ផឹកស៊ី​សប្បាយ​ក៏មាន​ក្រុម​ផ្សេង​មក​ប៉ះ​ចង្កេះ​ប្រពន្ធ ហើយ​ជនសង្ស័យ​ជា​ប្ដី​ខឹង ក៏បាន​ឈ្លោះ​គ្នា​ក្នុង​ក្លិប ក្នុង​ហេតុការណ៍​សន្តិសុខ​ក៏​បានមក​សម្របសម្រួល ហើយ​ឲ្យ​ជនសង្ស័យ​រូបនោះ​ចេញ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ធំដុំ​។​

 

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា ខណៈដែល​ក្រុម​សន្តិសុខ​បាន​ណែនាំ​ឲ្យ​ជនសង្ស័យ​ដេញ​ចេញមកក្រៅ ដើម្បី​បញ្ចប់​បញ្ហា​នោះ បែរជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅយក​កាំភ្លើង​នៅផ្ទះ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ត្រឡប់មកវិញ​មក​ឈប់​នៅ​ផ្លូវ​លេខ​៦៥ ក្បែរ​ច្រកចេញ​ក្លិប ហើយ​បាន​ដក​កាំភ្លើង​ចេញពី​កែបម៉ូតូ រួច​ស្រែ​ករក​ឈ្មោះ​៧៩​ជា​ប្រធាន​សន្តិសុខ ឲ្យ​ហៅ​ក្រុម​ដែល​ប៉ះ​ចង្កេះ​ប្រពន្ធ​របស់គេ​នោះ ឲ្យ​ចេញមកក្រៅ ដើម្បី​ដោះស្រាយ​គ្នា ប៉ុន្តែ​សន្តិសុខ​បាន​និយាយ​សម្រួល​ចរចា មិន​ឲ្យ​ចូលក្នុង​ក្លិប​ខ្លាច​មានរឿង​ធំ ព្រោះ​ជនសង្ស័យ​ស្រវឹងធ្លាក់ភ្នែក និង​មាន​កាន់​អាវុធ​ទៀតផង​នោះ​ទើប​ជនរងគ្រោះ​ឈ្មោះ ដុំ ធី ហៅ​២៩ បាន​ព្យាយាម​ចេញមក​សម្រួល​ឲ្យ​ជនសង្ស័យ​ត្រឡប់​ទៅវិញ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ក៏បាន​ដក​កាំភ្លើង​បាញ់រះ​ប្រហែល​១០​គ្រាប់​មក លើ​ក្រុម​សន្តិសុខ​ហូ​លី​ដេ​តែម្តង​បណ្ដាល​ឲ្យ​របួស​២​នាក់​តែម្តង​។​

 

​ប្រភពព័ត៌មាន​បន្តទៀត​ថា ក្នុង​ហេតុការណ៍​បាញ់រះ​បណ្ដាល​ឲ្យ​របួស​នោះដែរ ជនដៃដល់​ក៏​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​បង្ក្រាប ភ្លាមៗ​នៅនឹងកន្លែង ព្រមទាំង​ដកហូត​វត្ថុតាង​កាំភ្លើង​វែង​១​ដើម ម៉ាក​AR15 លេខ​5677 គ្រាប់​ក្នុង​បង់​០៦​គ្រាប់ និង​សំបក​គ្រាប់​បាញ់​ហើយ​ចំនួន​០៦​គ្រាប់ និង​ម៉ូតូ​០១​គ្រឿង ម៉ាក​PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FB:9233 មួយគ្រឿង​បញ្ជូនទៅ​បញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

11-1-2016 (1) 11-1-2016

 

 

Leave a Reply

(*) Required, Your email will not be published