ល្បែងស៊ីសង​(​ហ្គេម​បាញ់​ត្រី​) អាចធ្វើ​ឲ្យ​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ធ្លាក់​ពី​តំណែង​ដែរ​ទេ​?

, , Leave a comment

11-1-2016

ខេត្ត​ព្រះសីហនុ : ថ្មីៗ​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បាន​ថ្លែងថា លោក​នឹង​ចុះ​ចេញពី​តំណែង ប្រសិនបើ​លោក​មិនអាច​បិទ​ទីតាំង​ហ្គេម​បាញ់​ត្រី​ទាំងអស់​ទូទាំង​ក្រុង​បាន នេះ​បើ​យោងតាម​សំណេរ នៅក្នុង​ទំព័រ​Face Book របស់លោក​អភិបាលក្រុង​ផ្ទាល់​។ ថ្លែង​ក្នុង​សារ​ដែល​លោក​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា ៖ «​ដើម្បី​បញ្ចប់​កង្វល់​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ផលប្រយោជន៍​សង្គមជាតិ​ទាំងមូល ក្នុងនាម​រដ្ឋបាល​ក្រុងព្រះសីហនុ ខ្ញុំ​សូម​សន្យា​ជាមួយ​អាណាព្យាបាល និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុងព្រះសីហនុ​ទាំងអស់​សប្តាហ៍​ក្រោយ​យ៉ាងយូរ ខ្ញុំ​នឹងមាន​វិធាន​ការបិទ​ទីតាំង​ហ្គេម​បាញ់​ត្រី​ដែល​ដុះ​ស្លែ​យូរ​ឆ្នាំ​ទូទាំង​ក្រុងព្រះសីហនុ​ទាំងអស់ បើ​ធ្វើ​មិនបាន​ខ្ញុំ​នឹង​ចុះ​ចេញពី​តំណែង​»។​

 

​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អាណាព្យាបាល​សិស្ស ពិតជា​គាំទ្រ និង​សា​រទ​ចំពោះ​ចំណាត់ការ​ក្តៅ របស់លោក​អភិបាលក្រុង ដែល​យកចិត្ត​ទុក​ពី​បញ្ហា​ល្បែងស៊ីសង​(​ហ្គេម​បាញ់​ត្រី​) និង​ហ៊ាន​ប្តេជ្ញាចិត្ត​ខ្ពស់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​៕

11-1-2016 (1)

 

Leave a Reply

(*) Required, Your email will not be published