នគរបាល​ខេត្តកំពង់ស្ពឺ រក​ចំណូល​ពី​អតិថិជន បាន​ជាង​៣​លាន​រៀល​

, , Leave a comment

​ខេត្តកំពង់ស្ពឺ : នៅក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បានធ្វើការ​ផាកពិន័យ​ទៅលើ​អតិថិជន​បាន​ជាង​៣​លាន​រៀល លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ក្នុង​សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

 

​លោក​វរសេនីយ៍ឯក ស៊ិន សុវណ្ណ​ធី នាយការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​រៀបរាប់ថា កម្លាំង​នគរបាល​សរុប​២១​នាក់ បានដាក់​ពង្រាយ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ក្នុង​សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​។ ជា​លទ្ធផល​ទទួលបាន រថយន្ត​ឆ្លងកាត់​សរុប​ចំនួន​៧៧៩​គ្រឿង រថយន្ត​ធំ ឆ្លងកាត់ ចំនួន​១១៥​គ្រឿង ខុស​លក្ខណៈ បច្ចេកទេស ៧​គ្រឿង រថយន្ត​តូច ឆ្លងកាត់ ចំនួន​១៩៤​គ្រឿង ខុស​លក្ខណៈ​បច្ចេកទេស​៣០​គ្រឿង ម៉ូតូ​ឆ្លងកាត់ សរុប ៤៧០​គ្រឿង​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ១០១​នាក់ ម៉ូតូ មិន​បំពាក់​កញ្ចក់ មើល​ក្រោយ ១៥​គ្រឿង​។​

 

​សរុប​ទឹកប្រាក់​ពី​ការផាកពិន័យ​បាន​៣ ១២៥ ០០០​រៀល ក្នុងនោះ​អប់រំ អ្នកបើកបរ​ចំនួន​៤៨​នាក់​៕

11-1-2016

 

Leave a Reply

(*) Required, Your email will not be published