រថយន្តដឹកប្រេងក្រុមហ៊ុន BVM បុកឡានទួរីស ស្លាប់ភ្លាមៗ ៥នាក់ និងរងរបួស ១០នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង ៥កន្លះព្រឹក ថ្ងៃទី០៨ខែមករា ឆ្នាំ២០១៦ នៅលើ កំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៥និង១៣៦ចំណុចអូរធំ

ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រថយន្ត ដឹក ប្រេងក្រុមហ៊ុន BVM បុកគ្នាជាមួយ រថយន្តទូរីស ដឹកអ្នកដំណើរបណ្តាលអោយ មនុស្ស៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិងរងរបួសធ្ងន់និងស្រាល ១០នាក់។

 

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មេឃមានភ្លៀងរលឹមស្រិចៗ រថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A0502 របស់ក្រុមហ៊ុនប៊ីវអឹម ផេត្រូលៀម បើកបរពីលិចមកកើត បញ្ច្រាស់ទិសគ្នាបើកបរ ក្នុងល្បឿនលឿន បាន បានរេចង្កូតមកខាងឆ្វេងដៃបុករថយន្តទូរីស ពណ៍សំបក ឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ2A1819 ចំពីមុខពេញទំហឹង បណ្តាលអោយ ស្លាប់និងរបួស ពេញថ្នល់ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកប្រេង បានចុះរត់គេចខ្លួនបាត់  អ្នក ស្លាប់និងអ្នករបួសត្រូវបានសមត្ថកិច្ចនគរបាល ហៅរថយន្តសង្គ្រោះ ដឹកយកមក ធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង ដោយឡែកអ្នក ស្លាប់ ដឹកយក ទៅប្រគល់អោយ គ្រួសាសពតាមលំនៅឋាន រៀងៗខ្លួនផងដែរ  ៕

WAT-080121 WAT-080123

 

 

Leave a Reply

(*) Required, Your email will not be published