លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ព្រមានលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន អំពីសំណង់អនាធិបតេយ្យ អាងស្តុបទឹកបឹងត្របែក

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ខែមករាឆ្នាំ២០១៦ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសយ៉ាងខ្លាំងទៅលើលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន

ប្អូនប្រុសបង្កើតលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ចៅ សង្កាត់ផ្សារដើមថ្កូវដែលបានបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋរំលោភយកដីអាង ស្តុបទឹកបឹងត្របែកដោយមិនបានរាយការណ៍ដល់ថ្នាក់លើឲ្យដឹង ស្មើនឹងការឃុប ឃិតជាមួយអ្នកមានអំណាច អ្នកមានលុយ ចាក់ដីរំលោភយកផ្ទៃបឹងនេះតែម្តង។ 

 

សេចក្តីរាយការណ៍បានអោយដឹងថា រសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ សបានដឹកនាំក្រុមមន្រ្តីជំនាញចុះពិនិត្យការដ្ឋានស្ថាបនាស្ថានីយ៍ បូមទឹកបឹងត្របែក ដើម្បីរកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ កំពុងរស់នៅក្នុង សំណង់មិនរៀបរយអាងស្តុបទឹកបឹងត្របែកស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ និងដើម្បី មានវិធានការដោះស្រាយតាមគោលការណ៍ ប្រជាជននិងអាជ្ញាធររួមគ្នា ស្ថាបនា ផ្លូវ កសាងប្រព័ន្ធប្រឡាយ ដើម្បីលែងឲ្យមានទឹកលិចទីក្រុងភ្នំពេញទៀត។ព្រោះ ការរំលោភយកប្រឡាយបឹងត្របែកនេះធ្វើឲ្យចរន្តទឹកហូរពីកណ្តាលទីក្រុងទម្លាក់ ទៅបឹងជើងឯកមានការកកស្ទះ ដែលជាបញ្ហាចោទ នៅពេលមានជំនន់ទឹកភ្លៀង រដូវវស្សាមានការលិចលង់បង្កឲ្យស្ថានីយបូមទឹកបឹងត្របែកបូមមិនទាន់ បណ្តាល លិចលង់រាជធានី ធ្វើឲ្យមានការរិះគន់ មកលើអាជ្ញាធរ ពិសេសសាលារាជធានី ភ្នំពេញតែម្តង។ នៅក្នុងឧកាសនោះលោកប៉ា សុជាតិវង្ស បានលើកឡើងថា ជា វិធានការ រំដោះទឹកចេញពីរាជធានីភ្នំពេញ បានទាន់ពេលវេលា អាជ្ញាធរសង្កាត់ ខណ្ឌ ពិសេសមេភូមិ ត្រូវបញ្ឈប់ជាបន្ទាន់ ទៅលើការរំលោភបំពាន ទៅលើដីខ្នង ទំនប់បឹងប្រឡាយបឹងត្របែកនេះ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

ចំពោះមុខបញ្ហានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្តី បន្ទោស ថ្នាក់ដឹកនាំខណ្ឌចំការមន និងអាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ ខណៈដែល លោក បានដឹកនាំក្រុមមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកបឹង ត្របែក ហើយរកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ កំពុងរស់នៅក្នុងសំណង់ មិន រៀបរយជុំវិញអាងស្តុកទឹកបឹងត្របែក ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ និងដើម្បី មានវិធានការដោះស្រាយតាមគោលការណ៍ ប្រជាពលរដ្ឋ និងអាជ្ញាធរ រួមគ្នា ស្ថាបនាផ្លូវ កសាងប្រព័ន្ធប្រឡាយ ដើម្បីធ្វើយ៉ាងណាលែងឲ្យមានទឹកលិចទីក្រុង ភ្នំពេញទៀត។

សូមបញ្ជាក់ថា៖ អាងស្តុកទឹកបឹងត្របែកខាងត្បូងមានទំហំ២៦ហិកតា បច្ចប្បន្ន នេះនៅសល់មិនដល់១០ហិកតា ដោយប្រជាពលរដ្ឋកាន់កាប់ ដោយខុសច្បាប់ សាងសង់លំនៅដ្ឋាន រំលោភយកដីចំណីប្រឡាយនិងបឹង មានចំនួនជាង ៣០០ គ្រួសារ ដែលអាជ្ញាខណ្ឌចំការមន មានលោក លោក ព្រំ សំខាន់ ជាអភិបាល ខណ្ឌចំការមន និងជា ប្អូនប្រុសបង្កើតលោក ព្រំ សុខា រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និងអាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ បណ្តែតបណ្តោយឃុបឃិត អោយ ប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់មិនដែលយកចិត្តទុកដាក់ក្នុងការ ទប់ស្កាត់ ហាមឃាត់សោះឡើយ៕

download (1) IMG_9472

 

Leave a Reply

(*) Required, Your email will not be published