សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចលុបចោលធ្វើប័ណ្ណ បើកបរ ចំពោះ ម៉ូតូកម្លាំង 125 CC ចុះក្រោម

, , Leave a comment

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅ ល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០១៦នេះបានសម្រេចបញ្ឈប់ឲ្យបង់ថ្លៃទាំងស្រុងក្នុងការ

ធ្វើប័ណ្ណបើកបរចំពោះម៉ូតូចាប់ពី កម្លាំង125CC ចុះក្រោម និងពុំចាំបាច់មានប័ណ្ណ បើកបរទៀតទេ។ នេះជាកាដូថ្មីសម្រាប់អបអរសាទរថ្ងៃ៧មករាដែលប្រជាពលរដ្ឋ អបអរសារទរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរអះអាងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកថា“ក្រោយពីបានតាមដានស្តាប់នូវមតិយោបល់សំណូមពរ និងសំណើរ បស់បងប្អូនជនរួមជាតិ ជាពិសេសយុវជននិងសិស្សានុសិស្សទាក់ទង នឹងតម្លៃនៃ ការធ្វើប័ណ្ណបើកបរម៉ូតូហើយក្រោយពី ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន គឺខ្ញុំបានសម្រេច បញ្ឈប់ឲ្យបង់ថ្លៃទាំងស្រុងក្នុងការ ធ្វើប័ណ្ណបើកបរចំពោះម៉ូតូ ចាប់ពីកម្លាំង 125CC ចុះក្រោម ចាប់ពីពេលនេះតទៅ”។ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូតូ មានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋ ត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែគោរពច្បាប់គ្រប់ៗគ្នា។ ខ្ញុំនឹងស្នើទៅ អង្គការនីតិបញ្ញត្តិដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នេះគឺជាការចូលរួមកាត់បន្ថយ នូវការ ចំណាយនិងការលំបាកទាំងឡាយ របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

នេះគឺជាកាដូមួយថែមទៀតដល់ បងប្អូនជនរួមជាតិទាំងអស់នៅក្នុងខួប ៧ មករា ២០១៦ នេះ !៕

72359_934971513218013_1401947795999410871_n

10884_1542326309415068_4768451952442873032_n

6876_1542326306081735_5663981441848357384_n

 

Leave a Reply

(*) Required, Your email will not be published