ស្ត្រី​ផឹកស្រា ប្រឈម​ជំងឺមហារីក​សុដន់​

, , Leave a comment

564305_403210943113184_2004342156_n

​យោងទៅតាម​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​ក្នុង​សៀវភៅ​សមាគម​វិទ្យា​ពេទ្យ​ជនជាតិ​អាមេរិក​បានឱ្យដឹងថា ស្ត្រី​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​នឹង​បង្កើន​ការប្រឈមមុខ​ចំពោះ​ការកើត​ជំងឺមហារីក​សុដន់ បើ​ធៀប​នឹង​ស្ត្រី​ដែល​មិនបាន​ទទួលទាន​។​

 

​អ្នក​ស្រាវ​ជ្រា​នៃ​មន្ទី​ពេទ្យ​ខាង​រោគ​ស្ត្រី បានធ្វើ​ការតាមដាន​ទៅលើ​ស្ត្រី​ចំនួន ១០៥ ៩៨៦ នាក់ ដែល​ពួកគាត់​បាន​ឆ្លើយ​សំណួរ​ទាក់ទង​ទៅនឹង​សុខភាព​របស់​ពួកគេ និង​ការ​ទទួលទាន​ជាតិ​ស្រវឹង​ក្នុង​បរិមាណ​ពី​៣​ទៅ​៦​កែវ​ក្នុង​មួយ​សប្តាហ៍ ដោយ​លទ្ធផល​បាន​បង្ហាញថា ការទទួល​ទាន​គ្រឿង​ស្រវឹង​បែបនេះ​ធ្វើឱ្យ​ស្ត្រី​មានការ​ប្រឈមមុខ​នឹង​ការកើត​ជំងឺមហារីក​សុដន់​ដល់​ទៅ​១៥​ភាគរយ​ខ្ពស់ជាង​ស្ត្រី​ដែល​មិន​ទទួលទាន​សោះ​។​

 

​លើសពីនេះ​តាម​ការសិក្សា​ស្រាវជ្រាវ របស់​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​បាន​រកឃើញថា ស្ត្រី​ដែល​ទទួលទាន​ជាតិ​ស្រវឹង​តាំងពី​នៅ​ជា​យុវវ័យ ឬ​ទើបតែ​ទទួលទាន​ក្រោម​អាយុ​៤០​ឆ្នាំ ពួកគេ​ក៏​អាចមាន​ការប្រឈមមុខ​នឹង​ការកើត​មហារីក​សុដន់​ខ្ពស់​ដែរ​។ មួយវិញទៀត​ការស្រាវជ្រាវ​នេះ​ក៏បាន​សិក្សា​ទៅលើ​ករណី​ដែល​ស្ត្រី​ជ្រើសរើស​ទទួលទាន​គ្រឿង​ស្រវឹង​ដូចជា​ស្រាក្រហម​ក្នុង​បរិមាណ​តិចតួច ដើម្បី​សុខភាព​បេះដូង​ផងដែរ ដោយ​អ្នកជំនាញ​បានឱ្យដឹងថា គ្មាន​ទិន្នន័យ​ណាមួយ​អះអាងថា ការឈប់​ទទួលទាន​ជាតិ​ស្រវឹង​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​មហារីក​សុខ​ដន់ បានឡើយ​។ ស្ត្រី​ដែល​ជៀសវាង​ជាតិ​ស្រវឹង​គ្រប់​ប្រភេទ​ព្រមទាំង​រកឃើញថា  ប្រយោជន៍​នៃ​ការកាត់បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺមហារីក​សុដន់ គឺ​សំខាន់​ជាង​ប្រយោជន៍​នៃ​ការ​ទទួលទាន​ជាតិ​ស្រវឹង​ដើម្បី​កាត់បន្ថយ បញ្ហា​បេះដូង​។​

 

​ទាក់ទង​នឹង​មូលហេតុ​ដែល​ធ្វើឱ្យ​មានការ ប្រឈមមុខ​នឹង​មហារីក​សុដន់​ខ្ពស់​គេ​ពុំទាន់​រកឃើញ​នៅឡើយ​នោះ​។ ក៏ប៉ុន្តែ​អ្នកជំនាញ បានឱ្យដឹងថា វា​អាចមកពី​អ័រម៉ូន​ភេទ ដែល​ប្រែប្រួល​ក្នុង​រាងកាយ​ស្ត្រី​ក្រោយពេល​ទទួលទាន​ជាតិ​ស្រវឹង​ចូលទៅ​៕​

 

Leave a Reply

(*) Required, Your email will not be published