ជិះម៉ូតូទាក់ដៃចង្កូតដួល រថយន្តមកពីក្រោយ កិនបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម័

, , Leave a comment

រាជធានីភ្នំពេញ : នៅម៉ោងប្រមាណ៩យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅ តាមផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បុរសម្នាក់ត្រូវបាន

រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកមកពីក្រោយហើយកិនបែកស្លាប់យ៉ាង អណោច អធ័ម ខណៈដែល ជនរងគ្រោះបានដួលម៉ូតូ ក៏ព្រោះតែបើក ម៉ូតូ ទាក់ដៃចង្កូតគ្នា។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើក ម៉ូតូ តាមផ្លូវលេខ៣៧១ ស្រាប់តែបានទាក់ដៃចង្កូតគ្នា ស្របពេល ដែល រថយន្តមួយគ្រឿង មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏កិនបណ្តាលឲ្យបែកក្បាល ចេញឈាមស្លាប់ ភ្លាមៗតែម្តង។

ក្រោយកើតហេតុ រថយន្តបង្កក៏បានជិះ គេចខ្លួនបាត់ ដោយ សុវត្ថិភាព៕

12509731_1541963956117970_1376687383576287954_n (1)

 

Leave a Reply

(*) Required, Your email will not be published