ជនរងគ្រោះ​៣​នាក់​បាន​ស្លាប់ ខណៈដែល​អគ្គនាយករ​ង​ទូរទស្សន៍​ជាតិ​កម្ពុជា​បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ​

, , Leave a comment

ខេត្តកំពង់ស្ពឺ : យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ ក្រោម​ស្នាដៃ​អគ្គនាយករង​ទូរទស្សន៍​ជាតិ​កម្ពុជា​ម្នាក់ ខណៈដែល​កំពុងធ្វើដំណើ​រ​តាមផ្លូវ ហើយ​ត្រូវ​រថយន្ត​លិច​ស៊ី​ស​ស៊េរី​ទំនើប​មួយគ្រឿង​បាន​បើក​ម៉ូតូ​ពេញទំហឹង​អូស​ជាច្រើន​ម៉ែត្រ​កាលពី​វេលា​ម៉ោង​១៩ និង​៤៥​នាទី​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៩៥-៩៦ ក្នុងភូមិ​ទី​៣(​ចម្ការចេក​) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

 

​ប្រភពពី​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន​ទី​១-​ឈ្មោះ ឡូ ឧស្មាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ទី​២-​ឈ្មោះ សេន ប្រ​ហៀក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ និង​ទី​៣-​ឈ្មោះ ណែ​ត កាឡៃ​ម៉ាន ភេទ​ប្រុស អាយុ ២២​ឆ្នាំ រងរបួស​ធ្ងន់ បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​បង្ក​នោះ​ម៉ាក​ឡិច​ស៊ី​ស ស៊េរី​ទំនើប ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-5577 បើកបរ​ដោយ​ឈ្មោះ នូ សុ​វណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​អគ្គនាយករង​ទូរទស្សន៍​ជាតិ​កម្ពុជា មាន​ទីលំនៅ​ផ្ទះ​លេខ​S.04 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ពី​កើ​តទៅ លិច លុះដល់​ចំណុច​ដីចម្ការ​ចេក ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស បាន​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ស្របគ្នា រួច​បាន​បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​អូស​ជាច្រើន​ម៉ែត្រ ទើប​ឈប់ ហើយ​មាន​អ្នកស្លាប់​២​នាក់​ភ្លាមៗ និង​របួសធ្ងន់​ម្នាក់ ត្រូវបាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

 

​បច្ចុប្បន្ន​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ទទួល​យកទៅ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង ក្រោយពី​ធ្វើការ​វាស់វែង​រួច ក៏បាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ និង​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ផងដែរ​៕

05-1-2015 05-1-2015 (1)

 

Leave a Reply

(*) Required, Your email will not be published